- 2023-01-08 03:53:03
- ផលិតផលថ្មី
Motorola បង្ហើបខ្នងស្មាតហ្វូន ThinkPhone តម្រូវអតិថិជនជាអ្នកជំនួញ
- 2023-01-08 03:53:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Motorola បង្ហើបខ្នងស្មាតហ្វូន ThinkPhone តម្រូវអតិថិជនជាអ្នកជំនួញ
ចន្លោះមិនឃើញ
Motorola បានរំលេចតែផ្នែកខ្នងនៃស្មាតហ្វូន ThinkPhone ក្រោយពីមានការលេចឮព័ត៌មានជាច្រើនខែមកហើយពីផលិតផលមួយនេះ។
ក្រុមហ៊ុនដែលស្ថិតក្រោមកម្មសិទ្ធិ Lenovo មួយនេះបានបង្ហោះនូវរូបភាពស្មាតហ្វូនលើបណ្ដាញសង្គម Twitter ជាមួយនឹងចំណងជើងថា «លំដាប់អ្នកជំនួយត្រូវបានលើកតម្កើងមួយកម្រិតថែមទៀត»។
រូបភាពទូរស័ព្ទ Motorola ដ៏ថ្មីសន្លាងនេះបានបង្ហាញនូវវការរចនាស្មាតហ្វូន ThinkPhone ជាសណ្ឋានខ្សែសរសៃ ភ្ជាប់ជាមួយអក្សរ "ThinkPhone by Motorola" នៅជ្រុងក្រោមខាងស្ដាំ។ ThinkPhone ក៏មានស៊ុមអាលុយមីញ៉ូម ហើយផ្នែកខាងឆ្វេងនៃស៊ុមមានបូតុងក្រហម។
ទោះបីជាបាត់ឈ្មោះពីពិភពទូរស័ព្ទក្ដី ក៏មានមនុស្សជាច្រើនទន្ទឹងការវិលត្រឡប់របស់ Motorolaតាមរយៈការផ្ដោតទៅលើស្មាតហ្វូនសម្រាប់អតិថិជនជាអ្នកជំនួញ ដោយមានការជជែកវែកញែក និងចែករំលែករូបភាពបែកធ្លាយជាច្រើនរបស់ ThinkPhone by Motorola។
យ៉ាងណាមិញ ក្រុមហ៊ុន Motorola ពុំបានទម្លាយពីចំណុចលម្អិត និងមុខងារអ្វីពិសេសរបស់ ThinkPhoneនៅឡើយទេ។ គេរំពឹងថា ព័ត៌មានពិស្ដារពីស្មាតហ្វូនលំដាប់អ្នកជំនួយនេះនឹងត្រូវបានទម្លាយនៅពិព័រណ៍បច្ចេកវិទ្យាអេឡិចត្រូនិក CES 2023 ដែលនឹងបន្តពីថ្ងៃទី ៥ រហូតដល់ ៨ ខែមករានេះ។
មុខងារត្រួសៗរបស់វាគឺ៖ ស្មាតហ្វូននេះមានពណ៌កាបោនខ្មៅ ទម្ងន់ 188.5 g ទំហំ 158.8 x 74.4 x 8.3 mm អេក្រង់ 6.6 អីុញ រ៉េសូលូសិន 1080 x 2400 pixels, 20:9 ratio ជម្រើសសីុម ១ (Nano-SIM) និង សីុម ២ (Nano-SIM, dual stand-by)។
ទូរស័ព្ទសម្រាប់អ្នកជំនួញនេះប្រើបណ្ដាញ GSM / HSPA / LTE / 5G ដំណើរការដោយ Android 13 អង្គចងចាំភ្ជាប់មកជាមួយ 128GB, 256GB និង 512GB ដោយមិនអាចបន្ថែមបាន។
ស្មាតហ្វូន ThinkPhone មានសមត្ថភាពមិនជ្រាបទឹកជម្រៅ ១,៥ម៉ែត្រ រយៈពេល ៣០នាទី សមត្ថភាពមិនធ្លាក់បែកលើផ្ទៃបេតុងកម្ពស់ ១,៣ម៉ែត្រ។ កាមេរ៉ា ៣ គុណភាព 50 MP (wide), 13 MP (ultrawide), 2 MP (depth) មាន LED flash, panorama និង HDR។
ThinkPhone គ្រោងនឹងចេញលក់នៅខែមករា ឆ្នាំ ២០២៣នេះហើយ ក្នុងតម្លៃចាប់ពីជាង ៦០០ដុល្លារប៉ុណ្ណោះ៕