• 2023-01-08 03:14:18
  • ផលិតផលថ្មី

នេះគឺ ឡេបថប់ហ្គេមតូចបំផុតក្នុងលោក Alienware x14 តែតម្លៃ មិនតូចទេ

  • 2023-01-08 03:14:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពិព័រណ៍អេឡិចត្រូនិកធំជាងគេលើផែនដី CES2023 ក្រុមហ៊ុនផលិតកុំព្យូទ័រហ្គេម Alienware បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាមួយឡេបថប់បួនម៉ូដែល រួមទាំងម៉ូដែលតូចស្ដើងបំផុត ត្រឹមតែ ១៤អីុញ ដែលមានឈ្មោះដែរ Alienware x14។

ម៉ូដែលទាំងអស់ពី Alienware នឹងបំពាក់ដោយឈីបជំនាន់ចុងក្រោយ next-gen ពី Intel រួមទាំង AMD និង Nvidia។ វាត្រូវបានអភិវឌ្ឍដោយកែកុនការឌីហ្សាញលើសេរី Legend របស់ក្រុមហ៊ុន Dell ឱ្យកាន់តែប្រសើរឡើង។

ក្រុមហ៊ុនផលិតកុំព្យូទ័រហ្គេម Alienware បានធ្វើឱ្យអ្នកចូលរួមនៅ CES2023 ដែលទើបចាប់ផ្ដើមម្សិលមិញនេះ ហើយបន្តរហូតដល់ថ្ងៃអាទិត្យចុងសប្ដាហ៍ នៅទីក្រុង Las Vegas មានការចាប់អារម្មណ៍នឹងរូបរាងដ៏តូចរបស់វា តែសមត្ថភាពត្រូវចិត្តអ្នកលេងហ្គេមស្ដូកតែម្ដង។

ចំពោះអេក្រង់វាមានមានកម្រិតភីកសែល 2,560x1,600-pixel, 165Hz។ វាសក្ដិសមនឹងអ្នកដែលស្រឡាញ់ឡេបថប់ហ្គេមរាងស្ដើង រាងយស្រួលដាក់តាមខ្លួន បើទោះជាសមត្ថភាពវានៅកម្រិតក្រោមឡេបថប់ហ្គេមធំៗ។

ក្នុងត្រកូល Alienware ម៉ូដែល x14 នេះគឺត្រូវវបានចាត់ទុកថាជាឡេបថប់ហ្គេមតូចបំផុតក្នុងពិភពលោក។ វាត្រូវបានរំពឹងថានឹងចេញលក់នៅចុងឆ្នាំ ២០២៣ ក្នុងតម្លៃចាប់ពី ១៧៩៩ដុល្លារ។ សម្រាប់អ្នកត្រូវការអេក្រង់ធំបន្តិច Alienware x16 នៅតែមានរាងស្ដើងដដែល តែវាក៏បានបំពាក់បន្ថែមនូវសមត្ថភាពម៉ាសីុន និងអេក្រង់ខ្លាំងជាង x14 ដែរ។ ប៉ុន្តែតម្លៃរបស់ Alienware x16 នឹងចាប់ផ្ដើមពី ២៥៩៩ ដុល្លារ។

នៅតែមិនទាន់ធំពេញភ្នែកទេ Alienware ក៏បានប្រកាសថានឹងមានម៉ូដែល m18 ជាមួយអេក្រង់ ១៨ អីុញជាមួយជម្រើសដំណើរការ Intel ឬ AMD processors និងជម្រើសក្រាហ្វិក Nvidia ឬ Radeon។ ដើម្បីរក្សាផ្នែកនៃម៉ាសីុនឱ្យត្រជាក់ Alienware បានប្រើប្រាស់នូវបំពង់កម្ដៅចំនួន ៧ និងកង្ហាចំនួន ៤ ធ្វើឱ្យរាងរបស់វាក្រាស់បន្តិចដូចទៅនឹងម៉ូដែល M17 កាលពីឆ្នាំមុន។ Alienwarem18 នឹងមានតម្លៃលក់ចាប់ពី ២៨០០ ដុល្លារ។

យ៉ាងណាមិញ ឡេបថប់ហ្គេមដែលគួរឱ្យចាប់អារម្មណ៍ជាងគេនៅតែជា Alienware x14 ដោយសារតែវាតូចជាងគេ ហើយសមត្ថភាពក៏ខុសគ្នាប៉ុន្មានជាមួយ x16 និង m18 ដែរ។

ប្រភព: www.cnet.com

អត្ថបទ៖ ទារិកា

មតិយោបល់