• 2023-01-06 09:45:34
  • ព័ត៌មាន

ក្រុមហ៊ុនមិត្តហ្វូនទទួលបានពានរង្វាន់ "កន្លែងធ្វើការងារដ៏ល្អបំផុតនៅក្នុងតំបន់អាស៊ី ឆ្នាំ 2022"

  • 2023-01-06 09:45:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ នៅក្នុងពិធីប្រគល់ពានរង្វាន់ HR Asia ក្រុមហ៊ុនវៀតធេលកម្ពុជា (មិត្តហ្វូន) មានកិត្តិយសទទួលបានពានរង្វាន់ "កន្លែងធ្វើការងារដ៏ល្អបំផុតនៅក្នុងតំបន់អាស៊ី ឆ្នាំ 2022"។ នេះជាលើកទីមួយហើយដែលមិត្តហ្វូនត្រូវបានផ្តល់កិត្តិយសជាក្រុមហ៊ុនល្អបំផុតសម្រាប់ធ្វើការនៅអាស៊ីដោយ HR Asia រួមជាមួយនឹងអាជីវកម្មខ្នាតធំផ្សេងទៀតក្នុងប្រទេសកម្ពុជា។

បង្កើតឡើងក្នុងឆ្នាំ 2006 មិត្តហ្វូនគឺជាសហគ្រាសទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេក្នុងប្រទេសកម្ពុជា ដែលមានបុគ្គលិកជាង 3,000 នាក់។ បន្ថែមពីលើគោលដៅអាជីវកម្ម មិត្តហ្វូនតែងតែប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដោយមានបំណងចង់កែលម្អ និងរក្សាជំនាញវិជ្ជាជីវៈ ក៏ដូចជាបង្កើតបរិយាកាស រួមបញ្ចូលទាំងបុគ្គលិកគ្រប់រូបត្រូវបានលើកទឹកចិត្តឱ្យអភិវឌ្ឍ អនុវត្តឱ្យអស់ពីសមត្ថភាព រួមទាំងផលប្រយោជន៍របស់និយោជិតដែលក្រុមហ៊ុនតែងតែយកចិត្តទុកដាក់។

ជាមួយគ្នានេះផងដែរ មិត្តហ្វូនក៏ចាប់អារម្មណ៍លើការវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធទំនើបៗ បំពាក់ក្នុងការិយាល័យ និងងាយស្រួលផងដែរ ព្រោះមិត្តហ្វូនជឿជាក់ថា ការវិនិយោគរយៈពេលវែងក្នុងបរិយាកាសការងារ និងការអភិវឌ្ឍន៍ធនធានមនុស្ស គឺជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវដើម្បីក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ និងឌីជីថលឈានមុខគេ ក៏ដូចជាការសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន “បរិយាកាសល្អបំផុតក្នុងការធ្វើការ សិក្សារៀនសូត្រ និង ភាពរីកចម្រើន”។

ក្រៅពីនេះ មិត្តហ្វូនក៏ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគលើនិស្សិត IT និងទេពកោសល្យវ័យក្មេងរបស់យុវជនកម្ពុជា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិត្តហ្វូនបានបន្តគាំទ្រនិស្សិតផ្នែកព័ត៌មានវិទ្យា ដើម្បីបង្កើនជំនាញរបស់ពួកគេ ចុះកម្មសិក្សាជាក់ស្តែងនៅក្រុមហ៊ុន និងកម្មវិធីជ្រើសរើសបុគ្គលិកយ៉ាងទូលំទូលាយ ជាមួយនឹងផ្លូវអភិវឌ្ឍអាជីពដ៏គួរឱ្យទាក់ទាញ។

“តម្លៃស្នូលរបស់មិត្តហ្វូន គឺផ្តោតលើធនធានមនុស្ស ដែលជាគោលដៅសម្រាប់យើងក្នុងការបន្តបេសកកម្មថ្មីមួយ។ មិត្តហ្វូនសង្ឃឹមថាមិនត្រឹមតែផលិតផល និងសេវាកម្មបច្ចេកវិទ្យាទូរគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងការងារដ៏ល្អ បង្កើតឱកាសសិក្សាសម្រាប់បុគ្គលិកម្នាក់ៗផងដែរ។” លោក កាវ ម៉ាញ ដឹក (Cao Manh Duc) នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូនមានប្រសាសន៍។

បន្ថែម៖

សូមជម្រាបថា HR Asia Award គឺជាពានរង្វាន់ដ៏មានកិត្យានុភាពដែលរៀបចំឡើងដោយទស្សនាវដ្ដីធនធានមនុស្សឈានមុខគេនៅអាស៊ី (HR Asia Magazine) ដើម្បីវាយតម្លៃ និងផ្តល់កិត្តិយសដល់ក្រុមហ៊ុនដែលមានបរិយាកាសការងារល្អនៅទូទាំងអាស៊ី។

ដើម្បីសម្រេចបាននូវពានរង្វាន់ដ៏មានកិត្យានុភាពនេះ អាជីវកម្មត្រូវឆ្លងកាត់ការស្ទង់មតិចំនួន 3 ជុំ ជាមួយនឹងលក្ខណៈវិនិច្ឆ័យវាយតម្លៃយ៉ាងតឹងរ៉ឹង ដោយបញ្ជាក់ពីការបង្កើតបរិយាកាសការងារដែលមានភាពស្អិតរមួតខ្ពស់។ ក្នុងពេលជាមួយគ្នានេះ វាត្រូវបានវាយតម្លៃដោយបុគ្គលិករបស់ខ្លួនថាជាអាជីវកម្មមួយក្នុងចំណោមអាជីវកម្មដែលមានបរិកាសការងារល្អបំផុតនៅអាស៊ី ដែលជានិយោជកដ៏ល្អមួយក្នុងចំណោមនិយោជកដ៏ល្អបំផុតរបស់អាស៊ីដែលត្រូវបានជ្រើសរើស៕

មតិយោបល់