• 2022-12-22 08:48:31
  • ព័ត៌មាន

អ្នក​មាន​ទេពកោសល្យ​ផ្នែក​ឌីជីថល ពេល​នេះ​សម្ដេច​តេជោ ផ្ដល់​អាហារ​រូបករណ៍ ៥០០កន្លែង!

  • 2022-12-22 08:48:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​ថ្ងៃ​ប្រកាសលទ្ធផល​បាក់​ឌុប​ដែល​មាន​អ្នក​ជាប់​ចំនួន ៩០៩៥០នាក់ នោះ នៅ​រសៀល​នេះ អាហាររូបករណ៍​ចំនួន ៥០០កន្លែង បាន​ត្រៀម​ផ្ដល់​ជូន​ដល់​ប្អូន​ៗ​ដែល​ទើប​ជាប់​បាក់ឌុប​ឆ្នាំ​នេះ​ហើយ។

តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ប្រៃសណីយ នេះ​គឺ​ជា "​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ (Techo Digital Talent Scholaship)។ អាហារូបករណ៍​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ផ្ដល់​ដល់​សិស្ស និស្សិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​បច្ចេកវិទ្យាឌីជីថល​តាំង​ពី​ឆ្នាំ ២០២០មក។ មក​ដល់​បច្ចុប្បន្ន​ទទួល​បាន​សិស្ស​អាហារូបករណ៍​ចំនួន ២៥០រួច​មក​ហើយ ដោយ​ជ្រើស​ចេញ​ពី​សិស្ស​ឆ្នើម​ទូទាំង​ប្រទេស។

ដោយ​មើល​ឃើញ​ពី​ភាព​ជោគជ័យ​នៃ​កម្មវិធី "អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ" កម្មវិធី​បាន​សម្រេច​ផ្ដល់​អាហារូបករណ៍​ឆ្នាំ​ថ្មី​នេះ ចំនួន ៥០០កន្លែង​បន្ថែម​ទៀត សម្រាប់​សិក្សា​នៅ​គ្រឹះស្ថាន​ឧត្តម​សិក្សារដ្ឋ និង​ឯកជន​ចំនួន ៤គឺ បណ្ឌិត​សភាបច្ចេកវិទ្យា​ឌីជីថល​កម្ពុជា(CADT) សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ(RUPP) វិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា(ITC) និង​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP)ជាដើម។

ការ​ផ្ដល់​ជូន​សម្រាប់​តែ​សិស្ស​ដែល​ជាប់​បាក់ឌុប​ឆ្នាំ​សិក្សា ២០២០ នេះ និង​ទទួល​បាន​និទ្ទេស A,B,C ប៉ុណ្ណោះ។ បេក្ខជន​ទាំង​អស់​នឹង​ត្រូវ​ឆ្លង​កាត់​ការ​ប្រឡង​ប្រជែង​លើ​វិញ្ញាសារ​ គណិត​វិទ្យា តក្កវិទ្យា និង​ភាសាអង់គ្លេស៕

សូម​អានលម្អិត​សេចក្ដីជូន​ដំណឹង​ខាង​ក្រោម៖

អត្ថបទ៖ ទារិកា

មតិយោបល់