- 2022-12-13 05:07:51
- ព័ត៌មាន
កិច្ចប្រជុំប្រចំាឆ្នាំធំបំផុត Huawei Ecosystem Summit · Cambodia 2022 “បញ្ចេញសក្តានុពលសម្រាប់ឌីជីថលកម្ពុជា”
- 2022-12-13 05:07:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កិច្ចប្រជុំប្រចំាឆ្នាំធំបំផុត Huawei Ecosystem Summit · Cambodia 2022 “បញ្ចេញសក្តានុពលសម្រាប់ឌីជីថលកម្ពុជា”
ចន្លោះមិនឃើញ
HUAWEI ប្រចាំប្រទេសកម្ពុជាបានប្រារព្ធនូវកិច្ចប្រជុំធំបំផុតប្រចាំឆ្នាំដែលមានឈ្មោះថា Huawei Ecosystem Summit · Cambodia នឹងត្រូវបានរៀបចំឡើងនៅថ្ងៃទី 14 ធ្នូ ឆ្នាំ 2022 នៅសណ្ឋាគារ HYATT Regency ក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងប្រមូលផ្តុំ និង បង្រួបបង្រួមសម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធី ស្ថាប័ន្ថពាក់ព័ន្ធ អ្នកផ្តល់មាតិកា ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីស្វែងរកឱកាសថ្មីៗ និងផ្តល់នូវសិទ្ធិអំណាចដល់ការផ្លាស់ប្តូរវិស័យឌីជីថលក្នុងប្រទេសកម្ពុជា ដែលមានការអញ្ចើញក្រោមអថិបតីភាព ឯកឧត្ដមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ក្នុងនោះក៏មានការចូលរួមពីស្ថាប័នរដ្ឋពាក់ព័ន្ធដូចជា វិស័យឯកជន សាកលវិទ្យាល័យផ្តោតលើបច្ចេកវិទ្យា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ អ្នកអភិវឌ្ឍកម្មវិធីមកពីជាង 2០០ ក្រុមហ៊ុន ដែលមានតួនាទីជាចម្បងក្នុងការជម្រុញ និង មានសក្តានុពលក្នុងវិស័យឌីជីថល។
ទី ១ ព្រឹត្តិការណ៍នេះផ្តោតលើអត្ថប្រយោជន៍របស់ HMS Ecosystem សម្រាប់ឲ្យឧស្សាហកម្ម ឬ អាជីវកម្មប្រើប្រាស់លើប្រព័ន្ធឌីជីថលជាមួយនឹងការចាប់ផ្តើមដំណោះស្រាយថ្មីនៃ HMS Core និងបង្ហាញពីការអនុវត្តល្អបំផុតនៅក្នុងឧស្សាហកម្ម ឬ អាជីវកម្មសំខាន់ៗណាមួយ។ កិច្ចប្រជុំនេះនឹងស្វែងយល់ពីរបៀបដែលឧស្សាហកម្ម ឬអាជីវកម្មអាចទទួលបានអត្ថប្រយោជន៍ពី Huawei Mobile Services (HMS) ។ ក្នុងនោះដែរប្រធានបទដែលត្រូវពិភាក្សារួមមាន៖ ទិសដៅយុទ្ធសាស្ត្ររបស់ HMS បច្ចុប្បន្នភាពស្តីពីការអភិវឌ្ឍន៍ចុងក្រោយបំផុត និងការបើកដំណើរការដំណោះស្រាយឧស្សាហកម្ម HMS ។ មិនតែប៉ុណ្ណោះយើងមានការយល់ដឹងបន្ថែមអំពីការអនុវត្តចុងក្រោយបង្អស់នៅក្នុងវិស័យ E-commerce, Gaming, Entertainment, Digital Travel និង Tech ឲ្យមានភាពប្រសើរជាងមុន។
ចណុចសំខាន់ទី ២៖ កិច្ចប្រជុំក៏ផ្តោតលើការច្នៃប្រឌិតបច្ចេកវិទ្យានៃ HMS Core របស់ Huawei ផ្តល់ឳកាសដល់កិច្ចសហប្រតិបត្តិការសម្រាប់អ្នកអភិវឌ្ឍន៍ និងដៃគូក្នុងស្រុកសេវាកម្មផ្នែក Software (ឧ. Huawei Ads, Petal Maps, Petal Search ។ល។) ផលិតផលផ្នែក Hardware រួមទាំង Mobile Phone Tablet Wearable និង ផលិតផលកុំព្យូទ័រ ផ្តល់ដោយក្រុមហ៊ុន Huawei កម្ពុជា។ ទាំងអស់នេះមានគោលបំណងជួយដល់ការអភិវឌ្ឍឌីជីថលរបស់អ្នកអភិវឌ្ឍន៍ក្នុងស្រុក និង សហគ្រាស។
ចំណុចសំខាន់ទី ៣ ៖ បន្ថែមពីលើប្រធានបទនៃព្រឹត្តិការណ៍នេះគឺ "Unleash Potential for a Digital Cambodia" យើងនឹងស្វែងយល់ពីវិស័យឌីជីថលដែលកំពុងឆ្ពោះទៅមុខ ឱកាសអ្វីដែលវានាំមកនូវបច្ចេកវិទ្យាឌីជីថលដូចជា Cloud, Al និង ដំណោះស្រាយសម្រាប់ដៃគូ Ecosystem អាចត្រូវបានអនុវត្តយ៉ាងជាក់ស្តែងនៅក្នុងសេណារីយ៉ូឧស្សាហកម្មផ្សេងៗដើម្បីបញ្ចេញនូវតម្លៃ និងឱកាសដើម្បីភ្ជាប់ជាមួយឧស្សាហកម្មពីអ្នកជំនាញអ្នកជំនាញ។
អត្ថប្រយោជន៍នៃការចូលរួមកិច្ចប្រជុំនេះ ៖ • ភ្ជាប់ទំនាក់ទំនងជាមួយទស្សនវិស័យឧស្សាហកម្ម និង អ្នកដឹកនាំអាជីវកម្មធំៗក្នុងស្រុក • ស្វែងរកឱកាសអាជីវកម្មជាមួយដៃគូ • ផ្លាស់ប្តូរគំនិតជាមួយអ្នកជំនាញបច្ចេកទេសកំពូល និង អ្នកអភិវឌ្ឍន៍កម្មវិធីជាច្រើន • ចូលជ្រៅទៅក្នុងបច្ចេកវិទ្យា ICT ឈានមុខគេ ដូចជា Cloud, Al, សហគមន៍អ្នកអភិវឌ្ឍន៍ Huawei និងកម្មវិធី Spark / Apps UP Summit ។
សម្រាប់ព័ត៌មានបន្ថែម៖
សូមចូលទៅកាន់ទំព័រ Facebook ផ្លុវការ ៖ Huawei Mobile
គេហទំព័រផ្លូវការ Huawei Cloud ៖ www.huaweicloud.com