- 2022-11-15 07:41:01
- ព័ត៌មាន
ប្រព័ន្ធបច្ចេកវិទ្យាអ៊ិកអរ (xR Technology) ដំបូងគេបង្អស់នៅកម្ពុជាត្រូវបានដាក់បង្ហាញនៅសាលពិព័រណ៍បច្ចេកវិទ្យាកម្ពុជាដ៏ធំបំផុតប្រចាំឆ្នាំ ២០២២
- 2022-11-15 07:41:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រព័ន្ធបច្ចេកវិទ្យាអ៊ិកអរ (xR Technology) ដំបូងគេបង្អស់នៅកម្ពុជាត្រូវបានដាក់បង្ហាញនៅសាលពិព័រណ៍បច្ចេកវិទ្យាកម្ពុជាដ៏ធំបំផុតប្រចាំឆ្នាំ ២០២២
ចន្លោះមិនឃើញ
ភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុនបច្ចេកវិទ្យាដែលមានឈ្មោះថា Tribal Visual Lab ដែលជាក្រុមហ៊ុនផលិតនិងអភិវឌ្ឍស្ទូឌីយោបែបសិប្បនិមិត្ត (Virtual Production Studio) នៃបច្ចេកវិទ្យាវិសាលភាពនៃភាពពិត (Extended Reality) ឬហៅម៉្យាងទៀតបានថា បច្ចេកវិទ្យា xR ដំបូងគេបង្អស់នៅប្រទេសកម្ពុជា។ បច្ចេកវិទ្យាបែបសិប្បនិមិត្តនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកចូលរួមទស្សនាពិព័រណ៌បច្ចេកវិទ្យាកម្ពុជាឆ្នាំ២០២២ (CTX)។
ជាមួយនឹងបច្ចេកវិទ្យាដ៏ល្អឥខ្ចោះនេះ បានធ្វើបរិវត្តកម្មវិស័យយផលិតកម្មវីដេអូទូទាំងពិភពលោក។ លើសពីនេះ ក្រុមហ៊ុន Tribal Visual Lab ក៏បានផ្តល់ជូនដល់ម្ចាស់អាជីវកម្ម និងបណ្ដាក្រុមហ៊ុនផលិតកម្មផ្សេងៗ នូវឱកាសថ្មីៗ ដើម្បីឈ្វេងយល់ពីវិសាលភាពនៃបច្ចេកវិទ្យា xR។ បច្ចេកវិទ្យាសិប្បនិមិត្តដ៏ទំនើបនេះអាចប្រើប្រាស់បានក្នុងព្រឹត្តិការណ៍ធំៗរបស់ក្រុមហ៊ុន ក៏ដូចជាការផ្សាយពាណិជ្ជកម្ម ព្រមទាំងផលិតកម្មភាពយន្តខ្លីៗ។ ប្រព័ន្ធបច្ចេកវិទ្យាស្ទូឌីយោ xR នេះ គឺមានបច្ចេកវិទ្យាដ៏ទំនើបដំបូងគេបង្អស់នៅប្រទេសកម្ពុជា ជាមួយនឹងគោលដៅឆ្ពោះទៅរកអនាគតដែលល្អឥតខ្ចោះ។
លើសពីបច្ចេកវិទ្យា xR ក្រុមហ៊ុន Tribal Visual Lab ក៏បានដាក់តាំងបង្ហាញពីបច្ចេកវិទ្យាដ៏សម្បូរបែបរបស់ខ្លួន រួមមានដូចជា Virtual Reality (VR), Augmented Reality (AR) និង Mixed Reality (MR) ដែលសុទ្ធសឹងតែជាបច្ចេកវិទ្យាប្រើប្រាស់សម្រាប់ព្រឹត្តិការណ៍ និងកម្មវិធីផ្សេងៗ។
លោក Ilham Fajar Hadi ជាអ្នកជំនាញនាំពាក្យ និងជាដៃគូគ្រប់គ្រង បានលើកឡើងអំពីសក្តានុពលនៃបច្ចេកវិទ្យាទាំងអស់នេះថា "បច្ចេកវិទ្យាដែលពោពេញទៅដោយភាពច្នៃប្រឌិតថ្មីៗកំពុងមានការពេញនិយមខ្លាំង និងហូរចូលទៅក្នុងទីផ្សារកាន់តែច្រើន។ ខ្ញុំគិតថា វាដល់ពេលហើយដែលយើងគួរបញ្ច្រៀតខ្លួនចូលក្នុងការប្រកួតប្រជែងនេះ ជាពិសេសនៅប្រទេសកម្ពុជា ដើម្បីឈានឆ្ពោះទៅរកភាពរីកចម្រើនជាបន្តបន្ទាប់។ បច្ចុប្បន្ននេះ ម្ចាស់ម៉ាកយីហោរបស់ក្រុមហ៊ុននីមួយៗកំពុងព្យាយាមឥតឈប់ឈរ ក្នុងការយកឈ្នះគូប្រជែងរបស់ពួកគេតាមរយៈការបង្កើតថ្មី និងភាពច្នៃប្រឌិតខ្ពស់ជាមួយស្ទូឌីយោផ្សេងៗទៀត។ ខណៈដែលយើងទាំងអស់គ្នាចង់ប្រកួតប្រជែងក្នុងទីផ្សារកាន់តែខ្លាំង យើងខ្ញុំក៏ចង់អញ្ជើញលោកអ្នកទាំងអស់ឱ្យចូលរួមសហការ និងអភិវឌ្ឍវិស័យច្នៃប្រឌិតមួយនេះ នៅប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនផងដែរ»។
ដោយឡែក បើយើងក្រឡេកទៅមើលក្រុមអ្នកបង្កើតមាតិកាដែលមានភាពច្នៃប្រឌិតវិញ ពួកគេត្រូវបានបង្កើតឡើងដោយសមាជិកអន្តរជាតិជាច្រើន ដែលមានបទពិសោធន៍ក្នុងវិស័យផលិតកម្មជាង១០ឆ្នាំ។ ពួកគេមានគោលបំណងផលិតមាតិកាដែលមានភាពប្រកួតប្រជែងខ្លាំងជាមួយនឹងប្រទេសជិតខាងក្នុងតំបន់ និងបន្ទប់ស្ទូឌីយោផ្សេងៗទៀត ដើម្បីធ្វើការដាក់តាំងលក់ក្នុងអត្រាប្រកួតប្រជែងមួយ។ កម្លាំងជំរុញនៅពីក្រោយក្រុមហ៊ុនបច្ចេកវិទ្យា Tribal Visual Lab គឺជាដៃគូអាជីវកម្ម និងអ្នកជំនាញក្នុងឧស្សាហកម្មមួយនេះ ជាពិសេសក្នុងព្រឹត្តិការណ៍កម្ពុជា។ លោក Osman Omar បានពន្យល់ថា "គោលដៅក្រុមរបស់យើង គឺការងារឆ្ពោះទៅរកការលើកស្ទួយឧស្សាហកម្មច្នៃប្រឌិតរបស់កម្ពុជា ហើយយើងកំពុងអំពាវនាវដល់ដៃគូឧស្សាហកម្ម ឱ្យបង្កើនលទ្ធភាពដោយឥតឈប់ឈរតាមដែលអាចធ្វើទៅបានជាមួយនឹងបច្ចេកវិទ្យាដ៏អស្ចារ្យនេះ។"
គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យា xR កំពុងទទួលបានការពេញនិយមកាន់តែខ្លាំង ដោយសារផលិតកម្មសិប្បនិម្មិត (Virtual Production) ត្រូវបានអភិវឌ្ឍ និងដាក់បញ្ចូលយ៉ាងទូលំទូលាយទៅក្នុងវិស័យឧស្សាហកម្មផ្សេងៗ។ ការប្រើប្រាស់អេក្រង់ម៉ាកអិលអីឌី (LED) និង ផលិតកម្មសិប្បនិម្មិត (Virtual Production) អាចផ្តល់ឱ្យផលិតករនូវវិធីមួយដើម្បីនាំយកនូវបរិស្ថានផ្សេងៗនៅជុំវិញខ្លួនជាក់ស្ដែង ជំនួសឱ្យការប្រើអេក្រង់ពណ៌បៃតងក្រោយការផ្ដិតយកវីឌីអូ។ វាក៏បានផ្ដល់អត្ថប្រយោជន៍ដល់វិស័យផលិតកម្មដូចជា ការទទួលបាននូវពន្លឺជាក់ស្តែង និងបរិយាកាសពិតៗ ហើយក៏អាចផ្លាស់ប្តូរបានយ៉ាងងាយស្រួលពីមួយវគ្គទៅមួយវគ្គ ខណៈពេលដែលចលនា រូបភាព យើងក៏អាចកែសម្រួលបានយ៉ាងងាយស្រួល។
ការបិទបញ្ចប់ទៅនៃពិព័រណ៌បច្ចេកវិទ្យាកម្ពុជា ឆ្នាំ២០២២ នឹងមិនមែនជាការបង្ហាញវត្តមានចុងក្រោយរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Tribal Visual Lab នោះទេ"។ ពួកគេក៏បានអំពាវនាវឱ្យលោក លោកស្រី រង់ចាំនៅដើមឆ្នាំក្រោយ សម្រាប់ការបើកសម្ពោធជាផ្លូវការ ព្រោះថានឹងមានសកម្មភាពជាច្រើនដែលនឹងប្រារព្ធឡើង ជាពិសេសការដាក់បង្ហាញនូវបច្ចេកវិទ្យាជាទំនើបៗ រួមមានដូចជា Virtual Reality, Augmented Reality និង Mixed Reality។
អំពីក្រុមហ៊ុនបច្ចេកវិទ្យា Tribal Visual Lab
Tribal Visual Lab គឺជាក្រុមហ៊ុនបង្កើតមាតិកាប្រកបដោយភាពច្នៃប្រឌិតដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ហើយយើងផ្តល់នូវជំនាញវិជ្ជាជីវៈ ពហុព័ត៌មាន និងផលិតកម្មនិម្មិត សម្រាប់ព្រឹត្តិការណ៍និងកម្មវិធី ពាណិជ្ជកម្ម វីដេអូ តន្ត្រី ភាពយន្ត និងមានសេវាកម្មជាច្រើនទៀត។ យើងមានគោលបំណងចង់ជួយប្រែក្លាយគំនិតរបស់អ្នកឲ្យក្លាយជាការពិត ហើយផ្តល់នូវបទពិសោធន៍មួយដែលមិនអាចបំភ្លេចបាន។
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង៖
ឬទំនាក់ទំនង៖
សម្រាប់ព័ត៌មានបន្ថែមអំពីការផ្សព្វផ្សាយ៖