• 2022-11-15 07:10:19
  • ព័ត៌មាន

Xiaomi ដាក់បង្ហាញស្មាតហ្វូន Xiaomi 12T Pro បំពាក់មកជាមួយនូវកាមេរ៉ាដែលមានទំហំធំដល់ទៅ 200-Megapixel មុនគេបង្អស់នៅកម្ពុជានៅក្នុងព្រឹត្តិការណ៌ Cambodia Tech Expo 2022 ពិតជាកក្រើក!

  • 2022-11-15 07:10:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី 11 ខែវិច្ឆិកា កន្លងទៅនេះ ក្រុមហ៊ុន Xiaomi ដែលជាម៉ាកយីហោដ៏ល្បីល្បាញរបស់ប្រទេសចិន បានចូលរួមការដាក់តាំងបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីៗ រួមជាមួយនិងផលិតផលអេឡិចត្រូនិកជាច្រើន នៅក្នុងព្រឹត្តិការណ៌ Cambodia Tech Expo 2022 ដែលបានរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅអគារកោះពេជ្រ។ ព្រឹតិ្តការណ៌នេះ គឺមានរយៈពេល 3 ថ្ងៃ គឺចាប់ពីថ្ងៃទី 11 ដល់ទី 13 ខែវិច្ឆិកា នឹងមានការចូលរួមពិពរណ៌ ពីសំណាក់ក្រុមហ៊ុនធំៗ និងស្ថាប័ននានាចំនួនជាង 400 ស្តង់។

នៅក្នុងរយៈពេល 3 ថ្ងៃនេះ នៅស្តង់បង្ហាញផលិតផលរបស់ក្រុមហ៊ុន Xiaomi គឺមានអ្នកចូលទស្សនា និងប៉ះផ្ទាល់ទៅលើផផលិតផលថ្មីៗរបស់ក្រុមហ៊ុននេះ ក៏ដូចជាមានការចូលរូមថតរូបជាមួយផលិតផលស្មាតហ្វូនស៊េរីថ្មីម៉ូដែល Xiaomi 12T Series របស់ក្រុមហ៊ុននេះច្រើនខ្លាំងមែនទែន ដែលភាគច្រើននៃអ្នកទាំងនោះ គឺសុទ្ធតែជាហ្វេនរបស់ក្រុមហ៊ុន Xiaomi នេះតែម្តង ហើយអ្វីដែលធ្វើអោយកក្រើក និងមានការចាប់អារម្មណ៌ខ្លាំងនោះ គឺថា នៅស្តង់របស់ក្រុមហ៊ុន Xiaomi គឺមានអ្នកបង្កើតមាតិកាថ្មីៗ Content Creator, YouTuber ហើយនិងអ្នកសារព័ត៌មានជាច្រើន បានចូលរួមធ្វើការប៉ះផ្ទាល់ដំបូងទៅលើស្មាតហ្វូនជំនាន់ថ្មី ដែលមានកាមេរ៉ាទំហំដល់ទៅ 200-Megapixel។

សូមជំរាបថា ក្រុមហ៊ុន Xiaomi បានធ្វើអោយពិភពលោកមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនិងវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Xiaomi 12T Series នេះ។ បើនិយាយពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ គឺពិតជាពិសេខ្លាំងមែនទែន។ Xiaomi 12T Pro ត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយអេក្រង់ទំហំ 6.67-អ៊ីង AMOLED មានសមត្ថភាពអាចបង្ហាញចេញបានទំហំ 2712×1220 pixels និងមានការល្បឿនរត់បាន 120Hz Refresh Rate។ ស្មាតហ្វូននេះប្រើឈីប Qualcomm Snapdragon 8+ Gen 1 មានរ៉េមទំហំ 12GB LPDDR5 និងអង្គចងចាំទំហំ 256GB។

ស្មាតហ្វូន Xiaomi 12T Pro បំពាក់មកជាមួយនូវកាមេរ៉ាដែលមានទំហំធំដល់ទៅ 200-Megapixel មុនគេបង្អស់នៅកម្ពុជា និងមានគ្រាប់ទីពីរទំហំ 8-Megapixel Ultra-Wide-Angle F/2.2 Aperture និងគ្រាប់ទីបីមានទំហំ 2-Megapixel Macro។ សម្រាប់កាមេរ៉ាមុខរបស់ Xiaomi 12T Pro គឺមានទំហំ 20-Megapixel។ ស្មាតហ្វូននេះ មានថ្មទំហំ 5000mAh គាំទ្រដោយកម្លាំងសាក 120W fast charging សាកត្រឹម 19នាទីពេញ 100%។

លោក Peaker Gao នាយកគ្រប់គ្រង Xiaomi ប្រចាំប្រទេសកម្ពុជាបានលើកទ្បើងថា “Xiaomi មានមោទនភាពដែលបានចូលរួមជាផ្នែកមួយនៃការតាំងពិព័រណ៍នេះ ដោយបង្ហាញនូវស្មាតហ្វូន 5G ចុងក្រោយបង្អស់ និងផលិតផលផ្ទះឆ្លាតវៃជាច្រើនប្រភេទក្នុងប្រទេសកម្ពុជា។ ដោយឈរលើយុទ្ធសាស្ត្រ 'Smartphone X AIoT' ក្រុមហ៊ុន Xiaomi មានគោលបំណងផ្តល់នូវបច្ចេកវិទ្យាគុណភាពសម្រាប់មនុស្សគ្រប់គ្នាក្នុងតម្លៃស្មោះត្រង់។ បេសកកម្មរបស់យើងគឺដើម្បីជំរុញព្រំដែនបច្ចេកវិទ្យា និងជួយប្រជាជនកម្ពុជាឱ្យមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាទំនើបដោយមិនចំណាយប្រាក់សម្រាប់ពួកគេ។

Xiaomi 12T Series នឹងដាក់សម្ពោធជាផ្លូវការឆាប់ៗនេះ សម្រាប់ពត៍មានបន្ថែមសូមចូលទៅកាន់៖

មតិយោបល់