• 2022-11-14 07:53:49
  • ព័ត៌មាន

សមាគមន៏ KHNOG នឹងរៀបចំសិក្ខាសាលាស្ដីអំពី ចំណេះដឹងក្នុងវិស័យITនិងបច្ចេកវិទ្យាថ្មីៗ នៅថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខនេះ

  • 2022-11-14 07:53:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការពិតណាស់បន្ទាប់ពីការខកខានអស់រយះពេល ២ ឆ្នាំដោយសារបញ្ហា COVID-19 ពេលនេះ សមាគមន៏ Cambodia Operators Group(KHNOG) និងរៀបចំសិក្ខាឡើងវិញ ដែលនិងធ្វើឡើងនៅទីតាំងផ្ទាល់(On-site) ដើម្បីចែករំលែកចំនេះដឹង ជូនដល់សិស្សនិសិត្សដែលកំពុងសិក្សានិង បុគ្កលិកដែលកំពុងបម្រើការងារផ្នែកវិស័យព័ត៏មានវិទ្យានៅតាមស្ថាប័ននានាមិនថារដ្ឋឬឯកជន។

គួរបញ្ជាក់ផងដែរថានេះមិនមែនជា លើកដំបូងនោះទេ ដែល KHNOG បានរៀបចំសិក្ខាសាលានេះឡើង។ នេះជាលើកទី ៤ ហើយដែលសិក្ខាសាលានេះ បានកើតឡើង។

សិក្ខាសាលានេះ នឹងមានវត្តមានពីសំណាក់ វាគ្មិនជាច្រើនរូប មកពីស្ថាប័នផ្សេងគ្នាទាំងក្នុងស្រុក និងក្រៅប្រទេស ដែលមានបទពិសោធន៏ជាច្រើនឆ្នាំក្នុងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។

ប្រធានបទដែលនឹងត្រូវលើកយកមកបកស្រាយមានដូចជា៖

  • IP core network routing, switching and operations
  • IPv6 deployment and transition technologies
  • Access and transport networks including Cable/DSL, LTE/5G, wireless, metro Ethernet, Fiber, segment routing
  • Cyber security, network security issues (NSP-SEC, DDoS, Anti-Spam, Anti-Malware) and BCPs
  • Software defined networking, network function virtualization and network automation
  • Content & service delivery (Multicast, Voice, Video, Telepresence, Gaming) and cloud computing
  • DNS / DNSSEC and RPKI
  • IXPs and Peering
  • Internet of Things (IoT) architectures, standards, services, security, addressability, and manageability
  • Smart Cities architecture, security, and addressing
  • Research on Internet operations and deployment

សូមអរគុណយ៉ាងក្រៃលែងដល់ក្រុមហ៊ុនដែលជាអ្នកឧបត្ថម្ភធំនៅក្នុងសិក្ខាសាលានេះ មានដូចជា៖

HUAWEI TECHNOLOGIES (CAMBODIA) CO., LTD., APNIC, Branch of China Telecom Global Limited (Cambodia), Smart Axiata Co., Ltd. , Juniper Networks, និង Cambodia Network Exchange.

មិនត្រឺមតែប៉ុណ្ណោះអ្នកចូលរួមទាំងអស់គ្នានឹងបានទស្សនាពីការបង្ហាញការតាំងពិពណ៏ផលិតផលក៏ដូចជាបច្ចេកវិទ្យាថ្មីៗជាមួយនិងក្រុមហ៊ុនដែលជាម្ចាស់ឧបត្ថម្ភនៅក្នុងកម្មវិធីនេះផ្ទាល់។

ដូចច្នេះកុំភ្លេចចុះឈ្មោះចូលរួមទាំងអស់គ្នា ព្រោះថាចំនួនមានកំណត់។ ហើយអ្នកដែលបានចុះឈ្មោះចូលរួមនិងទទួលបានអាវយឺតដ៏ស្រស់ស្អាតទៀតផង

  • ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២
  • ម៉ោង 8: 00 ដល់ 4:30 រសៀល
  • ITC Conference Hall (Institute of Technology Cambodia)

ចុះឈ្មោះតាមរយះតំណរលីងនេះ ៖ https://forms.gle/tpdgS4FMoedqCLdZ9 ឬតាមរយ: QR Code នៅលើផ្ទាំងរូបភាពខាងលើ

ព័ត៌មានបន្ថែម៖

  • លេខទូរស័ព្ទ៖ 076 429 6145 / 089 439 883
  • អ៉ីម៉ែល៖ khnog.org@gmail.com
មតិយោបល់