• 2022-11-01 03:12:05
  • ព័ត៌មាន

Facebook បាត់ Follower ពេលនេះដល់វេន Instagram វិញម្ដង

  • 2022-11-01 03:12:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Instagram បានជួបបញ្ហាគាំង (Down) នៅក្នុងតំបន់មួយចំនួននៃពិភពលោក អស់ប្រមាណជាង ៣ម៉ោង ទើបត្រលប់មកធម្មតាវិញ កាលពី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

នេះបើយោងតាមរបាយការណ៍របស់អ្នកប្រើប្រាស់នៅលើ Twitter និង គេហទំព័រតាមដាន Downdetector។

បញ្ហានេះបានជះឥទ្ធិពលដល់អ្នកប្រើប្រាស់មួយចំនួន ដោយគណនីខ្លះត្រូវបាន Locked និងផ្អាកមិនឱ្យចូលប្រើប្រាស់ (suspended) ថាបានរំលោភបំពានជាដើម រីឯអ្នកខ្លះទៀតបានរាយការណ៍ថា បានថយចុះចំនួនអ្នក Follower ភ្លាមៗទៀតផង។

យ៉ាងណានៅលើ Twitter គណនី Instagram ផ្ទាល់ក៏បាននិយាយថា ខ្លួនដឹងពីបញ្ហានេះ និងកំពុងធ្វើការជួសជុលប្រព័ន្ធរបស់ពួកគេ និងធ្វើការអាប់ឌែតព័ត៌មានបន្ថែមទៀតនៅពេលក្រោយ៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់