• 2022-10-21 03:23:02
  • ព័ត៌មាន

ដើម្បីអបអរពិធីបុណ្យអុំទូក ក្រុមហ៊ុន Smart ផ្តល់ជូនរង្វាន់ជាង ១លានរង្វាន់រួមទាំងទូរស័ព្ទ iPhone 14 Pro Max ដោយគ្រាន់តែលេងហ្គេមក្នុងកម្មវិធី SmartNas

  • 2022-10-21 03:23:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ ថ្ងៃទី ២១ខែតុលា ឆ្នាំ២០២២៖ ដើម្បីអបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនៅឆ្នាំនេះ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា កំពុងផ្តល់ជូនរង្វាន់ជាងមួយលានរង្វាន់ក្នុងហ្គេមថ្មីដ៏សប្បាយរីករាយមួយនៅក្នុងកម្មវិធី ស្មាតណាស់ (SmartNas) ដែលរង្វាន់ទាំងនោះរួមមានទាំងទូរស័ព្ទស្មាតហ្វូនស៊េរីថ្មី iPhone 14 Pro Max មួយចំនួនផងដែរ។ អតិថិជនបង់ប្រាក់ជាមុនអាចលេងហ្គេម ដាល់អំបុកជាមួយស្មាត (Dal Ambok with Smart) បាននៅក្នុងកម្មវិធី ស្មាតណាស់ (SmartNas App) ហើយអ្នកលេងនឹងឈ្នះរង្វាន់រាល់ពេលដែលពួកគេលេង។ អតិថិជនអាចមានសំណាងឈ្នះ កង់អគ្គិសនី (៤រង្វាន់) ស្មាតហ្វូន Smart Hero II (១ ៥០០រង្វាន់) កញ្ចប់សេវា Smart @Home Premium (១០០រង្វាន់) ម៉ាស៊ីនបំពងខ្យល់ (៥០រង្វាន់) មីក្រូវ៉េវ (៥០រង្វាន់) ឆ្នាំងអ៊ុត (៥០រង្វាន់) សាកាដូ អាវយឺត មួក ថង់ស្ពាយ សំបុត្រកុន ទឹកប្រាក់ចម្បងក្នុងគណនីទូរស័ព្ទ និងទិន្នន័យអ៊ីនធឺណិត។ អតិថិជនដែលលេងហ្គេមច្រើនដងជាងគេចំនួន១០០នាក់ នឹងមានឳកាសចូលរួមក្នុងកម្មវិធីចាប់រង្វាន់ធំយក iPhone 14 Pro Max ចំនួន៣ រង្វាន់ មុននឹងកម្មវិធីដាល់អំបុកជាមួយស្មាតត្រូវបានបញ្ចប់។ ហ្គេមនេះត្រូវបានរៀបចំឡើងដើម្បីអបអរថ្ងៃឈប់សម្រាក ហើយហ្គេមនេះនឹងមានឈុតឆាកប្រពៃណីខ្មែរ និងតួអង្គនានាជាច្រើន។ អតិថិជនដែលប្រើប្រាស់កម្មវិធីស្មាតណាស់ អាចលេងហ្គេមដាល់អំបុកជាមួស្មាតតាមរយៈតំណនេះ

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ គឺជាពេលវេលាដ៏ពិសេសសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ នៅក្រុមហ៊ុន Smart Axiata យើងចង់ប្រារព្ធពិធីនេះជាមួយនឹងហ្គេមសប្បាយៗទាក់ទងនឹងប្រពៃណីខ្មែរ ដែលអតិថិជនរបស់យើងនិងមនុស្សជាទីស្រលាញ់របស់ពួកគេអាចរីករាយទាំងអស់គ្នាបាន។ យើងបានផ្តល់ជូននូវ រង្វាន់ជាច្រើនដើម្បីឲ្យប្រាកដថា អ្នកប្រើប្រាស់កម្មវិធី SmartNas 3.0 សកម្មទាំងអស់អាចលេងហ្គេមនេះនឹងមានឪកាសឈ្នះរង្វាន់»។ អតិថិជនបង់ប្រាក់ជាមុនរបស់ក្រុមហ៊ុន Smart អាចលេងហ្គេម Dal Ambok with Smart ក្នុងកម្មវិធី SmartNas បានម្តងក្នុងមួយថ្ងៃដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២២។ អ្នកប្រើប្រាស់កម្មវិធី SmartNas ក៏អាចបង្កើនឱកាសរបស់ពួកគេក្នុងការឈ្នះរង្វាន់ធំមួយក្នុងចំណោមរង្វាន់ធំជាច្រើនផ្សេងទៀតផងដែរតាមរយៈការបញ្ចូលទឹកប្រាក់តាមអេឡិចត្រូនិច ឬ E-top Up ចាប់ពី ៥ ០០០ រៀល (១,២៥ដុល្លារ) ឡើងទៅ ពួកគេនឹងទទួលបានការលេងហ្គេមចំនួនបីដងបន្ថែមទៀត។ អ្នកប្រើប្រាស់អាចទិញការលេងបន្ថែមទៀតបាននៅក្នុងហ្គេមដាល់អំបុកនេះផ្ទាល់ផងដែរ។ អ្នកដែលលេងហ្គេមរយៈពេល ៥ ថ្ងៃជាប់គ្នា នឹងទទួលបានការលេងហ្គេម ៥ ដងបន្ថែម ខណៈដែលអ្នកប្រើប្រាស់ដែលមិនបានចូលក្នុងកម្មវិធី SmartNas ចាប់តាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ មក នឹងទទួលបានការលេងហ្គេមចំនួន ១០ដង នៅពេលពួកគេចូលទៅកាន់ទំព័រដើម ការផ្តល់ជូននេះសម្រាប់ជាអំណោយស្វាគមន៍នៃការវិលត្រឡប់ចូលមកប្រើប្រាស់កម្មវិធីស្មាតណាស់វិញ។

អតិថិជនអាចលេងហ្គេម ដាល់អំបុកជាមួយស្មាត (Dal Ambok with Smart) ហើយក៏អាចលេងជាមួយនឹងកម្មវិធីថ្មីៗដូចជា ការអាប់ឡូតមុខខ្លួនដាក់ចូលក្នុងតួរបស់ហ្គេម និងសរសេរនូវបំណងប្រាថ្នាផ្សេងៗលើប្រទីប ហើយអាចស៊ែររូបភាព និងបំណងប្រាថ្នានៅលើទំព័រហ្វេសប៊ុក ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្រាប់ព័ត៌មានបន្ថែមអំពីហ្គេម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/SmartAxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!

ក្រុមហ៊ុន Smart Axiata Co., Ltd.

No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

មតិយោបល់