/PR-H2/6340f92b8f356_1665202440_medium.jpg)
- 2022-10-08 04:25:00
- ព័ត៌មាន
រូបរាងថ្មី ប្រណីតភាព ទាន់សម័យ Toyota All New Vios ២០២៣ សម្ពោធដាក់លក់ផ្លូវការនៅលើទីផ្សារកម្ពុជា ជាមួយតម្លៃខ្ទង់ ៣ម៉ឺនដុល្លារ
- 2022-10-08 04:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបរាងថ្មី ប្រណីតភាព ទាន់សម័យ Toyota All New Vios ២០២៣ សម្ពោធដាក់លក់ផ្លូវការនៅលើទីផ្សារកម្ពុជា ជាមួយតម្លៃខ្ទង់ ៣ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
បន្ទាប់ពីការរង់ចាំអស់រយៈពេលជាច្រើនសប្តាហ៍កន្លងទៅ ទីបំផុតរថយន្ត Toyota All New Vios ជំនាន់ទី៤ថ្មី បានធ្វើការសម្ពោធដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជាជាផ្លូវការ ដែលប្រព្រឹត្តឡើងតាមរយៈការផ្សាយផ្ទាល់នៅបណ្តាញសង្គម Facebook ផ្លូវការ Toyota Cambodia នាពេលក្ដៅៗមុននេះបន្តិច។
សម្រាប់ All New Vios ២០២៣ ត្រូវបានផលិតឡើងជាមួយការផ្លាស់ប្ដូរថ្មីទាំងស្រុង ដែលកាន់តែទំនើប ស៊ីវិល័យ និងទាន់សម័យ ជាមួយការប្រើប្រាស់នូវតួគ្រោងឆ្អឹងថ្មី DNGA Platform ដែលជួយឱ្យរថយន្តជំនាន់ថ្មីនេះកាន់តែមានភាពរឹងមាំ និងលេចធ្លោ ដែលសក្ដិសមសម្រាប់យុវវ័យសម័យថ្មី ក្រុមគ្រួសារមានសមាជិកតិច អ្នកជំនួយវ័យក្មេង អ្នកស្រលាញ់ និងចូលចិត្តនូវរថយន្តប្រភេទ Sedan និងជាពិសេសអ្នកដែលចូលចិត្តអ្វីដែលថ្មីៗ។
ទន្ទឹងនឹងការប្រើប្រាស់នូវគ្រោងឆ្អឹងថ្មី ដែលផ្តល់ឱ្យនូវរូបរាងដ៏ទាន់សម័យ និងលេចធ្លោ ម៉ូឌែល២០២៣នេះ ត្រូវបានពង្រីកប្រវែងនៃគម្លាតកង់មុខ-ក្រោយឱ្យកាន់តែវែងជាងមុនរហូតដល់ទៅ ៧០មីលីម៉ែត្រ ដែលជួយឱ្យការធ្វើដំណើរកាន់តែមានផាសុកភាព និងមានមានប្រវែងសរុប ៤ ៤២៥មីលីម៉ែត្រ, ទទឹង ១ ៧៤០មីលីម៉ែត្រ, កម្ពស់សរុប ១ ៤៩៥មីលីម៉ែត្រ និងកម្ពស់ពីដី ១៦០មីលីម៉ែត្រ។
បើក្រឡេកទៅផ្នែកខាងក្នុងនៃរថយន្តវិញក៏ត្រូវបានឌីហ្សាញឡើងថ្មីទាំងស្រុងផងដែរ ដែលបានផ្តោតសំខាន់ទៅលើប្រណីតភាព ភាពស្រស់ស្អាត និងផាសុកភាព បន្ថែមជាមួយការប្រើប្រាស់នូវស្បែកប្រណិត ពណ៌ដ៏ទាក់ទាញ និងគ្រឿងបរិក្ខាទំនើបៗ ដោយបំពាក់ជាមួយ៖
និងបានបំពាក់ជាមួយប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរ ដូចជា៖
ប្រព័ន្ធជំនួយពេលចេញពីចំណត Rear Cross Traffic Alert ដែលនឹងផ្តល់សញ្ញាឱ្យយើងបានដឹង ប្រសិនបើមានរថយន្ត ម៉ូតូ ឬកង់បើកកាត់ ឬជិតមកដល់ និងផ្តល់សញ្ញាប្រាប់ពីឧបសគ្គដែលមិនអាចមើលឃើញពីក្នុងរថយន្ត៖
All New Vios ឆ្នាំ២០២៣ មានតម្លៃ ៣៣ ៩០០ដុល្លារ និងដំណើរការដោយម៉ាស៊ីនសាំងជំនាន់ថ្មី ចំណុះ ១,៣ លីត្រ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ៩៣ សេះ និងកម្លាំងរមួល ១១០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT ជំនាន់ថ្មី។
ដូច្នេះសម្រាប់ព័ត៌មានបន្ថែមអំពីរូបរាង សមត្ថភាព ប្រណីតភាព និងតម្លៃ បងប្អូនទាំងអស់គ្នាអាចអញ្ជើញទៅកាន់អគារដាក់បង្ហាញរថយន្តរបស់ តូយ៉ូតា ខេមបូឌាទាំង ៥ សាខា ដើម្បីទទួលបាននូវបទពិសោធនៃការកាន់ដៃចង្កូតរថយន្តជំនាន់ថ្មីនេះដោយផ្ទាល់ លើសពីនេះបងប្អូនទាំងអស់គ្នាក៏អាចធ្វើការទំនាក់ទំនងតាម Facebook Telegram Youtube Website Instagram ឬតាមរយៈលេខទូរសព្ទ 017 333 503 ឬ 086 333 503៕