• 2022-10-03 02:35:22
  • ព័ត៌មាន

អស្ចារ្យ!​ EZECOM LOVE PROMO អ៊ិនធឺណិតទំហំ 30Mbps​ តម្លៃតែ $18ប៉ុណ្ណោះ!

  • 2022-10-03 02:35:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម័យបច្ចុប្បន្ននេះ មនុស្សស្ទើរគ្រប់រូបគឺមានតម្រូវការជាចាំបាច់ក្នុងការប្រើប្រាស់់ អ៊ិនធឺណិត មិនថាសម្រាប់ការធ្វើការ ការរៀនសូត្រ ការទំនាក់ទំនង ស្រាវជ្រាវ និងកម្សាន្តជាដើម។​​​ សេវាអ៊ិនធឺណិតដែលមានគុណភាពខ្ពស់ ដំណើរការរលូន ច្រើនតែមានតម្លៃខ្ពស់ដែលនាំអោយមានការលំបាកសម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពមធ្យម និងក្រោមមធ្យម។​ ការស្វែងរកអ៊ិនធឺណិតដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យគឺជាអ្វីដែលប្រជាជនខ្មែរត្រូវការ មិនថានៅទីក្រុង ឬទីរួមខេត្ត។​ ​

ថ្មីៗនេះ គេហទំព័រ និងហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន EZECOM បានផ្សាយចេញនូវប្រូម៉ូសិន “LOVE PROMO” ដោយផ្តល់ជូនជាពិសេសដែលមិនធ្លាប់មានពីមុនមក ដោយបង្កើតនូវអ៊ិនធឺណិតល្បឿនលឿនសម្រាប់គេហដ្ឋាន 30Mbps ក្នុងតម្លៃត្រឹមតែ 18$ ក្នុងមួយខែ ដែលការផ្តល់ជូននេះធ្វើឡើងក្នុងតែរយៈពេល ៣០ថ្ងៃប៉ុណ្ណោះ!

លើសពីនេះ ក្រុមហ៊ុនបានបញ្ជាក់ទៀតថា អតិថិជនដែលបង់ថ្លៃសេវា 12 ខែ នឹងទទួលបានអ៊ិនធឺណិតបន្ថែម​២ខែទៀត ព្រមទាំងការតម្លើងដោយឥតគិតថ្លៃផងដែរ!

លោកស្រី អ៊ុន បូផាននី នាយិកាទីផ្សារនិងទំនាក់ទំនង ក្រុមហ៊ុន EZECOM មានប្រសាសន៍​ថា៖

«ឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការរបស់អតិថិជនជាច្រើន ដែលបានស្នើសុំ​ថា ពេលណា EZECOM មានប្រូម៉ូសិន កញ្ចប់សម្រាប់គ្រួសារតូច ឬប្រើសម្រាប់ឯកជន ក្នុងតម្លៃសមរម្យ ដែលអ្នកគ្រប់គ្នាអាចតភ្ជាប់។ ពេលនេះការទន្ទឹងរង់ចាំរបស់លោកអ្នក​បានមកដល់ហើយ ជាមួយអ៊ិនធឺណិតល្បឿនលឿនថេរជាមួយតម្លៃតែ 18$ តែប៉ុណ្ណោះ! យើងខ្ញុំ ពិតជាមាន​សេចក្តីសោមន្សរីករាយ​យ៉ាង​ក្រៃលែង ក្នុងការចែករំលែកកម្មវិធី “LOVE PROMO” នេះជូនដល់អតិថិជនគ្រប់រូប!»​

លោកអ្នកដែលចង់ភ្ជាប់អ៊ិនធឺណិត ពេលនេះជាឱកាសដ៏ល្អហើយ ចូលទៅកាន់តំណលីងនេះ https://sl.ezecom.com.kh/5love ឬ ស្កេនកូដខាងក្រោមដើម្បីចុះឈ្មោះ ​និងប្រើប្រូម៉ូកូដ “5LOVE” ដើម្បីទទួលបានការតម្លៃពិសេសនេះ!

ប្រូម៉ូសិននេះនឹងផុតកំណត់នៅថ្ងៃទី ៣១ តុលា ឆ្នាំ២០២២ នេះហើយ

*លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត!

សម្រាប់ព័ត៌មានបន្ថែម​ សូមទំនាក់ទំនង៖ 085 888 181

វេបសាយ៖ www.ezecom.com.kh

អំពី EZECOM

Ezecom គឺជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា ដែលមានភាគហ៊ុនខ្មែរ ១០០​ភាគរយ​​ និង មាន​បណ្តាញ​ហេដ្ឋារចនា​សម្ព័ន្ធ​ខ្សែកាប្លិ៍អុប​ទិច​ធំ​ជាង​គេ​នៅ​កម្ពុជា។ ក្រុមហ៊ុន​បាន​ទទួល​វិញ្ញាបនប័ត្រ ISO ៩០០១-២០០៨ ក្នុង​ឆ្នាំ​២០១១ វិញ្ញាបនប័ត្រ ISO ៩០០១-២០១៥ ឆ្នាំ​២០១៨ និង​២០២០ ហើយ​ក៏​បាន​ឈ្នះ​ពាន​រង្វាន់​អន្តរជាតិ​​​ដ៏​មាន​កិត្យានុភាព​ជាច្រើន​ផងដែរ៕

មតិយោបល់