• 2022-09-30 02:05:26
  • ព័ត៌មាន

Lamborghini Urus S ឆ្នាំ២០២៣ បង្ហាញខ្លួនផ្លូវការ កម្លាំង ៦៥៧សេះ តែតម្លៃមិនធូរទេ!

  • 2022-09-30 02:05:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Lamborghini បានប្រកាសចេញ SUV ដ៏ប្រណីត និងមានដំណើរការខ្លាំងក្លា ថ្មីមួយទៀត មានឈ្មោះថា Lamborghini Urus S។

រថយន្តនេះនឹងប្រើម៉ាស៊ីនដូចទៅនឹងម៉ូដែល Lamborghini Urus ធម្មតា (៦៤១សេះ) ដែរ គឺម៉ាស៊ីនសាំងចំណុះ ៤,០លីត្រ twin-turbo ទំហំ ៨ស៊ីឡាំង ប៉ុន្តែវាអាចបង្កើតកម្លាំងបានច្រើនជាង ដល់ទៅ ៦៥៧សេះ ហើយអាចរត់ពីកុងទ័រ 0-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៥វិនាទី និងមានល្បឿនអតិបរមាដល់ ៣០៥គីឡូម៉ែត្រក្នុងមួយម៉ោង។

រថយន្ត Lamborghini Urus S មានទម្ងន់តួខ្លួនសរុប ២,១៩៧គីឡូក្រាម ហើយមានតម្លៃចាប់ពី ១៨៨,០០០ដុល្លារ នៅលើទីផ្សារអ៊ីតាលី។

យ៉ាងណាមិញ SUV ដ៏ប្រណីតនេះ ក៏បានតុបតែងខ្លួនខុសគ្នាពីម៉ូដែល Urus ធម្មតា និង Urus Performante ដែរ ដោយក្នុងនោះមានដូចជា កាងខាងមុខដែលមានភ្ជាប់មកជាមួយនឹងបន្ទះដែកពណ៌ខ្មៅគ្រើម មកស្តង់ដារ និង កាងក្រោយថ្មី ជាដើម។ ក្រៅពីនោះ វាក៏មាន Option ដំបូលម៉ាស៊ីន Carbon-fiber, ដំបូលរថយន្ត Carbon-fiber ព្រមទាំង យ៉ាន់កង់ ២២អ៊ីញ និង ២៣អ៊ីញ ផងដែរ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់