• 2022-09-20 03:43:25
  • ព័ត៌មាន

សូមណែនាំការមកដល់ថ្មីនូវសំបកកង់ម៉ូតូម៉ាក “MICHELIN” ថ្មី ដើម្បីផ្ដល់ភាពរីករាយកាន់តែច្រើនជាងមុនតាមរយៈការធ្វើដំណើរជាមួយនឹងទោចក្រយានយន្តគ្រប់ប្រភេទរបស់លោកអ្នក

  • 2022-09-20 03:43:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ MICHELIN ដែលជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យធ្វើដំណើរប្រកបដោយនិរន្តភាពសម្រាប់យានយន្តគ្រប់ប្រភេទទាំងអស់ សហការណ៍ ជាមួយនឹងក្រុមហ៊ុន WORLDBRIDGE Trading Co, Ltd ដែលជាក្រុមហ៊ុននាំចូលសំបកកង់ មីឆែលីន ប្រចាំប្រទេសកម្ពុជា បាននាំមកដំបូងនូវសំបកកង់ម៉ូតូម៉ាក MICHELIN គ្រប់ប្រភេទម៉ូតូ និងគ្រប់ទំហំដែលដែលមានតម្រូវការនៅលើទីផ្សារនៃប្រទេសកម្ពុជា។ ផលិតផលប្រកបដោយគុណភាពមួយនេះ ផ្ដល់ជូននូវអាយុកាលប្រើប្រាស់កាន់តែយូរអង្វែង សុវត្ថិភាពរយៈពេលវែង ជាមួយនឹងសមត្ថភាពចាប់ហ្វ្រាំងនៅលើផ្លូវសើម និងផ្លូវស្ងួតដ៏ល្អផ្ដាច់ ផ្ដល់នូវការគ្រប់គ្រងចង្កូតបានល្អឥតខ្ចោះ ដែលធ្វើឱ្យការបើកបររបស់លោកអ្នកទទួលបាននូវសុវត្ថិភាព និងសន្សំសំចៃបានកាន់តែច្រើន។

លោក Ahmad Faiez Mohamed Pisal ជានាយកគ្រប់គ្រងនៃក្រុមហ៊ុន MICHELIN ប្រចាំនៅវៀតណាម កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា មានប្រសាសន៍ថា៖ “ការនាំមកនូវសំបកកង់ម៉តូក្នុងពេលនេះ គឺដើម្បីបំរើដល់វិស័យធ្វើដំណើរ និងការដឹកជញ្ជូនរបស់អតិថិជនមួយផ្នែកថ្មីទៀត។ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារទាំងប្រភេទម៉ូតូអូតូ ម៉ូតូធំ និងម៉ូតូគ្រប់ប្រភេទនៅកម្ពុជា ក៏ដូចជាទូទាំងពិភពលោក យើងមានទស្សនៈវិស័យផ្ដល់ជូននូវសំបកកង់ប្រកបដោយគុណភាព និងសុវត្ថិភាពជូនដល់អ្នកប្រើប្រាស់របស់យើង។ នៅមីឆែលីន សុវត្ថិភាពនៃអ្នកប្រើប្រាស់គឺជាបញ្ហាសំខាន់ដែលយើងយកចិត្តទុកដាក់។ បញ្ហាលើដងផ្លូវកើតឡើងអាស្រ័យដោយកត្តាមនុស្ស និងកត្តាយានយន្ត។ លើកត្តាយានយន្ត សំបកកង់ត្រូវបានចាត់ទុកថាជាផ្នែកមួយដ៏សំខាន់ដែលជួយអោយការបើកបរមានសុវត្ថិភាព។ គោលដៅរបស់យើងមិនសំដៅចំបងលើប្រាក់ចំនេញនោះទេ តែយើងក៏ជាចលករដែលជួយជម្រុញអោយមានសុវត្ថិភាព។ យើងមានមោទនភាពដែលមីឆែលីន ក្លាយជាផ្នែកមួយចូលរួមក្នុងការកាត់បន្ថយនូវបញ្ហាគ្រោះថ្នាក់ដែលកើតមានលើដងផ្លូវ។”

វត្តមាននៃសំបកកង់ម៉ូតូ MICHELIN ក្នុងទីផ្សារនាពេលនេះមានទាំងព្រមជាមួយគ្នានូវគុណភាព សោភ័ណ្ឌភាព និងមានច្រើនជម្រើស សម្រាប់ប្រភេទម៉ូតូជិះប្រចាំថ្ងៃទាំងប្រភេទអូតូ និងប្រភេទប្រើលេខ និងម៉ូតូជិះកំសាន្តលក្ខណៈផ្សងព្រេង។ សូមស្វែងរកទំហំ និងប្រភេទក្រឡាដែលសក្ដិសមនឹងម៉ូតូរបស់លោកអ្នកនៅក្នុងតារាងខាងក្រោម៖

លោកអ្នកអាចរកជាវបាននៅតាមហាងចែកចាយសំបកកង់នៅទូទាំងប្រទេសដែលទទួលបានការអនុញ្ញាតពីក្រុមហ៊ុនMichelin។ ព័ត៌មានបន្ថែមសូមចូលទៅកាន់វែបសាយត៍របស់ក្រុមហ៊ុន https://www.michelin.com.kh រឺហ្វេសប៊ុកផេកផ្លូវការ MICHELINCambodia

សូមទស្សនាវីដេអូខាងក្រោមនេះ

អំពីក្រុមហ៊ុន Michelin

ជាក្រុមហ៊ុនផលិតសំបកកង់ឈានមុខគេ Michelin ប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវការធ្វើដំណើររបស់អតិថិជន រក្សានិរន្តរភាព ការរចនា និងការចែកចាយនូវសំបកកង់យាន្តជំនិះគ្រប់ប្រភេទដែលស័ក្ដិសមបំផុត សេវាកម្ម និងដំណោះស្រាយតាមតម្រូវការរបស់អតិថិជន ផ្ដល់នូវសេវាកម្មឌីជីថល ការបង្ហាញផ្លូវ និងផ្ដល់ការណែនាំឆ្ពោះទៅបង្កើនផាសុកភាពនៅពេលធ្វើដំណើរ ព្រមទាំងផ្ដល់នូវបទពិសោធន៍ដ៏ពិសេសអស្ចារ្យ ក៏ដូចជាបង្កើតសម្ភារៈប្រកបដោយបច្ចេកវិទ្យាខ្ពស់ដែលបម្រើឱ្យវិស័យជាច្រើនទៀតផងដែរ។ ក្រុមហ៊ុន Michelin មានទីសា្នក់ការកណ្ដាលនៅ Clermont-Ferrand ប្រទេសបារាំង ហើយក្រុមហ៊ុនមានប្រតិបត្តិការចែកចាយសំបកកង់នៅក្នុងប្រទេសចំនួន 170 មានបុគ្គលិកបម្រើការជាង 123,600 នាក់ និងមានរោងចក្រផលិតសំបកកង់ចំនួន 71 រោងចក្រ ដែលរោងចក្រទាំងអស់នេះបានផលិតសំបកកង់រថយន្តសរុបប្រមាណជា 170 លានសំបកកង់នៅក្នុងឆ្នាំ2020។ www.michelin.com

ទំនាក់ទនងផ្នែកផ្សព្វផ្សាយ

Name: WorldBridgeTrading Co,.LTD

Phone: 015 222 886 / 095 222 771

FB: https://web.facebook.com/worldbridgetradin?_rdc=1&_rdr

IG: https://www.instagram.com/worldbridgetrading/

Telegram Channel: https://t.me/WorldbridgeTrading

មតិយោបល់