• 2022-09-08 02:05:51
  • ផលិតផលថ្មី

ទើបចេញក្ដៅៗ Apple Watch 8 អាចវាស់សីតុណ្ហភាពបាន មុខងារជួយជីវិតពេលគ្រោះថ្នាក់ចរាចរណ៍ និងតាមដានសុខភាពមនុស្សស្រី

  • 2022-09-08 02:05:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ទើបបញ្ចេញនាឡិកាជំនាន់ថ្មី Apple Watch Series 8 ប៉ុន្ដែវាមានរូបរាងដូចនឹងជំនាន់មុន ដែលមានអេក្រង់ធំដែលកោងជុំវិញគែម។

វាមានមុខងារថ្មីអាចវាស់សីតុណ្ហភាពអ្នកប្រើ ពិសេសគឺអាចវាស់ដឹងសីតុណ្ហភាពរបស់មនុស្សស្រីក្នុងករណីការមកដល់វដ្តរដូវ។ សែនស័រនេះ នឹងវាស់សីតុណ្ហភាពនៅកដៃរបស់អ្នក រៀងរាល់ ៥វិនាទីម្ដងពេញមួយយប់។ បើកម្ដៅឡើងក្ដៅវានឹងលោតសារប្រាប់ ប៉ុន្ដែអ្នកក៏អាចបិទវិញ ឬកំណត់សីតុណ្ហភាពឡើងវិញកុំឱ្យលោតទៀត ព្រោះពេលខ្លះកម្ដៅឡើងព្រោះតែអ្នកទើបហាត់ប្រាណហើយ ឬមានអក្ការៈនឿយហត់ និងឈឺជាដើម។

កាន់តែពិសេសបន្ថែម Apple Watch Series 8 អាចតាមដានដឹងបើមានករណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយវានឹងហៅទៅកាន់សេវាកម្មសង្គ្រោះបន្ទាន់ដោយស្វ័យប្រវត្តិ និងផ្តល់ទីតាំង។

នាឡិកានេះមានថាមពលថ្មអាចប្រើដល់ ១៨ម៉ោង បើប្រើមុខងារសន្សំថ្ម អាចប្រើប្រាស់បានរហូតដល់ ៣៦ម៉ោង រាល់ពេលសាកម្ដង។ Apple បើកឱ្យកម្មង់ចប់ពីថ្ងៃនេះទៅហើយ ដោយនាឡិកានឹងមកដល់ថ្ងៃទី១៦ ខែកញ្ញា ដែលតម្លៃចាប់ពី ៣៩៩ដុល្លារ សម្រាប់ម៉ូឌែល GPS និង ៤៩៩ដុល្លារ សម្រាប់ម៉ូឌែលប្រើស៊ីម។ សម្រាប់ម៉ូឌែលអាលុយមីញ៉ូម មានជម្រើសពណ៌ខ្មៅ ស ប្រាក់ និងក្រហម សម្រាប់ម៉ូឌែលអ៊ីណុក មានជម្រើសពណ៌ប្រាក់ មាស និងបៃតងចាស់៕

អត្ថបទ៖ កុសល

មតិយោបល់