• 2022-09-07 04:28:22
  • ព័ត៌មាន

Apple Event យប់នេះ គេរំពឹងថាមាន ៧ ផលិតផលថ្មីប្រកាសចេញ ពិសេសគឺ iPhone ដូរថ្ងាសឆកថ្មី

  • 2022-09-07 04:28:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ Apple Event ពាក់កណ្ដាលអាធ្រាតយប់នេះគេរំពឹងទុកថានឹងមានផលិតផល ៨ ត្រូវប្រកាសចេញ។

១. iPhone 14 នឹងប្រកាសចេញ ៤ម៉ូឌែល គឺ iPhone 14, 14 Max, 14 Pro និង 14 Pro Max។ ចំណុចដែលពិសេសបន្ថែមនោះ គឺម៉ូឌែល Pro នឹងប្ដូរថ្ងាសឆកថ្មីទៅជារាងគ្រាប់ថ្នាំពេទ្យ ឬរាងអក្សរ “i” និងប្រើសែនស័រកាមេរ៉ាថ្មី 48MP។ ដោយឡែកម៉ូឌែលធម្មតានឹងប្រើថ្ងាសឆកទ្រវែង និងមានសែនស័រកាមេរ៉ា ដូចជំនាន់មុន។

២AirPods Pro 2 គេរំពឹងថានឹងមានរាងតូចជាងមុន ប្រើចុងកាសជាសារធាតុជ័រស៊ីលីកូន។ រីឯប្រអប់កាសវិញមានដំណឹងលេចឮថា វានឹងមានរន្ធបំពងសំឡេងសម្រាប់ស្វែងរកពេលបាត់ជាមួយកម្មវិធី Find My។ ចំណែកាសវិញ នឹងប្រើឈីប H1 មានមុខងារទប់សំឡេង និងពង្រឹងប្រព័ន្ធសំឡេងឱ្យកាន់តែប្រសើរផងដែរ។

៣. iPad ជំនាន់ទី១០ វាជា iPad តម្លៃធូរថ្លៃ ដោយនឹងមានការឌីហ្សាញស៊ុមព័ទ្ធជុំវិញរាបស្មើ និងប្រើកាមេរ៉ាក្រោយទម្រង់ដូចទៅនឹង iPhone X តែប្រើសែនស័រតែ១ប៉ុណ្ណោះ។

ក្រៅពីនេះ វានៅបន្តប្រើ Touch ID មានអេក្រង់ ១០,៥អ៊ិញ និងប្រើរន្ធ USB-C រួមទាំងប្រើឈីប A14 ផងដែរ។

៤. iPad Pro អេក្រង់ ១១ និង ១២,៩អ៊ិញ គេរំពឹងទុកថានឹងប្រើឈីបខ្លាំង M2។ គេរំពឹងទៀតថា វាអាចនឹងប្រើបច្ចេកវិទ្យាអេក្រង់ mini-LED ប្រើបច្ចេកវិទ្យាសាកថ្ម MagSafe ដូចទៅនឹង iPhone និងថែមទាំងអាចសាកថ្មទៅកាន់ឧបករណ៍ដទៃថែមទៀតផង។

៥. Apple Watch Series 8 គេមិនរំពឹងថាវានឹងមានមុខងារវាស់សីតុណ្ហភាពអ្នកប្រើ ឬជូនដំណឹងពេលសីតុណ្ហភាពឡើងខ្លាំង, មានមុខងារគម្រោងបង់បានកូន, មុខងារជូនដំណឹងទៅសង្គ្រោះបន្ទាន់ បើមានករណីគ្រោះថ្នាក់ចរាចរណ៍។

យ៉ាងណាចំពោះរូបរាងវាអាចនឹងដូចទៅនឹង Apple Watch Series 7 ថែមទាំងបន្តប្រើទំហំ 41 និង 45mm ដដែល។

៦. Apple Watch Pro វាជាម៉ូឌែលតម្លៃខ្ពស់មួយផ្សេងទៀត។ គេរំពឹងថាវាអាចមានទំហំធំជាង 45mm គឺធំជាង Apple Watch Series 7 និងមាន resolution 410 x 502។ វានឹងត្រូវបានផលិតចេញពីសារធាតុទីតានីញ៉ូម ដែលអាចទប់ទល់នឹងការលេងកីឡាធ្ងន់ៗប្រសើរជាងមុន និងមានអេក្រង់ធន់នឹងការបែកផងដែរ។

៧. Apple Watch SE ជាម៉ូឌែលមានតម្លៃសមរម្យ ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាមួយនឹង Apple Watch Series 8។ ប៉ុន្តែមិនមានការបញ្ជាក់ពីលក្ខណៈពិសេសថ្មីដែលវានឹងមាននោះទេ គេអាចរំពឹងថាវានឹងដំណើរការលឿនជាងមុន និងមុខងារ always-on display ដែលជាមុខងារប្រើដំបូងលើនាឡិកាជំនាន់ទី៦ របស់ខ្លួន។

យ៉ាងណា នេះគ្រាន់ជាដំណឹងរំពឹងទុកដែលលេចធ្លាយពីប្រភពធំៗ ដើម្បីកាន់តែច្បាស់បន្ថែម យើងនឹងតាមដានបន្ថែមនៅព្រឹត្តិការណ៍ Apple Event នាយប់នេះ៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់