• 2022-08-23 04:58:45
  • ព័ត៌មាន

គួរឱ្យសរសើរណាស់! បង្កើតពុម្ពអក្សរខ្មែរស្អាតៗដាក់ឱ្យបងប្អូនខ្មែរប្រើដោយមិនយកលុយមួយរៀល

  • 2022-08-23 04:58:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នករចនាពុម្ពអក្សរខ្មែរ លោក សួនម៉ៃ សុផានិត បន្ទាប់ពីបានដាក់ឱ្យប្រើពុម្ពអក្សរថ្មីមានភាពទាក់ទាញ «Kh_Phanith_Bobble» ដោយឥតគិតថ្លៃ ពេលនេះលោកថែមទាំងទម្លាក់ពុម្ពអក្សខ្មែរយីនីកូដផ្សេងទៀតរបស់លោកធ្លាប់រចនាពីមុនសម្រាប់សាធារណៈជនប្រើប្រាស់ទូទៅ។

ពុម្ពអក្សរខ្មែរយូនីកូដទាំងនេះរួមមាន «“KonKhmer_Sleokchher» និង «KonKhmer_RorBongPhtaes»។

សម្រាប់ការទាញយក សូមចូលទៅកាន់តំណលីងផ្លូវការរបស់ម្ចាស់កម្មសិទ្ធ៖ https://t.me/SuonMaysophanithOfficial

ការប្រើប្រាស់ពុម្ពអក្សរខ្មែររបស់ លោក សុផានិត អាចប្រើបានដោយឥតគិតថ្លៃ ប៉ុន្ដែបើចង់បានជា Full License សម្រាប់អាជីវកម្មអាចទាក់ទងទៅលោកផ្ទាល់បានក្នុងតេឡេក្រាមខាងលើ។

គួរបន្ថែមថា បច្ចុប្បន្នអ្នករចនាពុម្ពអក្សរចិត្តសប្បុរសរូបនេះកំពុងច្នៃម៉ូតអក្សរជា Family Font ដែលមានច្រើនប្រភេទ សម្រាប់ប្រើប្រាស់តាមតម្រូវការ។ ពុម្ពអក្សរថ្មីនេះលោកកំពុងរកឈ្មោះដាក់ឱ្យនៅឡើយ មិនទាន់ដាក់ឱ្យប្រើជាផ្លូវការនោះទេ។ ពុម្ពអក្សរដូចមានក្នុងរូបខាងក្រោមនេះ៖

យ៉ាងណាក៏ដោយ សូមបងប្អូនដែលប្រើប្រាស់ពុម្ពអក្សររបស់លោក ឬអ្នកអភិវឌ្ឍពុម្ពអក្សរផ្សេងទៀត សម្រាប់ការប្រើប្រាស់បែបអាជីវកម្ម គប្បីយោគយល់ទៅវិញទៅមក អាចផ្ដល់ជាកញ្ចប់សមរម្យណាមួយ ដើម្បីពួកគាត់មានកម្លាំងចិត្ត និងខិតខំបន្តស្រាវជ្រាវរចនា ពុម្ពអក្សរខ្មែរល្អៗបន្ថែមទៀតសម្រាប់អ្នកប្រើក្នុងប្រទេសកម្ពុជា៕

អត្ថបទ៖ កុសល

មតិយោបល់