- 2022-08-22 10:00:10
- ព័ត៌មាន
រថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 ត្រូវបានដាក់សម្ពោធជាផ្លូវការនៅប្រទេសកម្ពុជា
- 2022-08-22 10:00:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 ត្រូវបានដាក់សម្ពោធជាផ្លូវការនៅប្រទេសកម្ពុជា
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក បានបង្កើតនូវមហាព្រឹត្តិការណ៍ដ៏ធំសម្បើមជាថ្មីម្តងទៀតប្រចាំឆ្នាំនោះគឺការប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខដែលមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមប្រមាណជាង 3,000 នាក់។
ឆ្លៀតក្នុងឱកាសនេះដែរ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក៏បានថ្លែងសុន្ទរកថានៅក្នុងអង្គពិធីនេះដែរ ដែលលោកបានមានប្រសាសន៍ថា៖ “រាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ក្រុមហ៊ុន RMA ជា ក្រុមហ៊ុនដំបូងបំផុត ដែលនាំចូលរថយន្តមានស្តង់ដារសុវត្ថិភាពខ្ពស់ មកកាន់ទីផ្សារកម្ពុជាដែលក្នុងនោះដែរគឺរថយន្តម៉ាក Ford ដែលមានភាពល្បីល្បាញខ្លាំងបំផុត និងបានទទួលចំណែកទីផ្សាររថយន្តថ្មីលេខ 1 នៅប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំជាប់គ្នា ហើយថ្ងៃនេះដែរក្រុមហ៊ុននឹងនាំយកអ្វីដែលកាន់តែថ្មីជូនដល់អតិថិជននោះគឺរថយន្តFord Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 ដែលជារថយន្តភីកអាប់អាចជំនះបានគ្រប់ឧបសគ្គនៃការបើកបរ។”
កម្មវិធីនេះប្រារព្ធឡើងក្នុងគោលបំណងដើម្បីឲ្យអតិថិជនយល់ជ្រាបកាន់តែច្បាស់ពីវត្តមាននៃកំពូលរថយន្តភីកអាប់ Off-Road Performance មួយនេះជាមួយនឹងរូបរាងថ្មីទាំងស្រុង និងទទួលបានបទពិសោធន៍ដ៏អស្ចារ្យនៃការបើកបរសាកល្បងរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 នេះដោយផ្ទាល់ជាមួយនឹងអ្នកជំនាញបច្ចេកទេសFord ដើម្បីសាកល្បងនូវមុខងារដ៏ថ្មីស្រឡាង ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយដែលបានបំពាក់នៅលើរថយន្តនេះ ជាពិសេសនោះគឺអតិថិជនពេញចិត្តជាមួយនឹងកម្លាំងម៉ាស៊ីននៃរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 ដែលម៉ាស៊ីនជំនាន់ថ្មីនេះជាប្រភេទម៉ាស៊ីនសាំង Twin-Turbo 3.0L V6 EcoBoost ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 392 HP និងកម្លាំងរមួលកង់រហូតដល់ទៅ 583 Nm ដែលផ្តល់នូវសន្ទុះដ៏ខ្លាំងគ្មានគូប្រៀប។
មិនតែប៉ុណ្ណោះនៅមានមុខងារជាច្រើនទៀតដែលបានទាក់ចិត្តអតិថិជនបន្ទាប់ពីបានធ្វើតេស្តសាកល្បងរួចមកដូចជា៖
រថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 មានវត្តមាននៅទីផ្សារព្រះរាជាណាចក្រកម្ពុជាជាមួយនឹងជម្រើសពណ៌យ៉ាងច្រើនសម្បូររហូតដល់ទៅ 8 ជម្រើសរួមមាន៖ ពណ៌ក្រហម ទឹកក្រូច ខៀវ ខ្មៅ ប្រផេះស្ងួត ប្រផេះរលោង ទឹកប្រាក់ និងពណ៌ស។ ជាមួយនឹងតម្លៃពិសេសត្រឹមតែជាង 7 ម៉ឺនដុល្លាតែប៉ុណ្ណោះ។សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរ និងបើកបរសាកល្បងរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 នៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖