• 2022-08-22 03:21:32
  • ព័ត៌មាន

Apple មានរឿងអ្វីទៅ ទើបភាគហ៊ុន ១៦លានដុល្លារ ត្រូវប្រធានផ្នែកហិរញ្ញវត្ថុលក់ចោល

  • 2022-08-22 03:21:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Apple លោក Luca Maestri បានលក់ភាគហ៊ុន Apple ចេញក្នុងចំនួន ៩៦៧៣៥ ស្មើតម្លៃប្រហែល ១៦,៩លានដុល្លារ កាលពីថ្ងៃសប្ដាហ៍មុន។ តើ Apple កំពុងមានរឿងអ្វីទៅ?

បើយោងតាមឯកសារមួយទៅកាន់គណៈកម្មការមូលបត្រសហរដ្ឋអាមេរិក (SEC) បានលើកឡើងថា ប្រតិបត្តិការលក់ចំនួន២ដងនេះ ត្រូវបានធ្វើឡើងតាមផែនការជួញដូរបានកំណត់ទុកមុនមុនដែលបានអនុម័តដោយ Maestri ក្នុងខែវិច្ឆិកា កាលពីឆ្នាំ២០២០។

ការលក់ភាគហ៊ុននេះមិនទាន់អស់នោះទេ ត្បិតលោកបន្តក្ដោបក្ដាប់ភាគហ៊ុនប្រមាណចំនួន ១១០០០០ បន្ថែមទៀតផងដែរ។

គួរដឹងបន្ថែមថា ចាប់តាំងពីពាក់កណ្តាល ខែមិថុនា មក ភាគហ៊ុន Apple កើនឡើងជិត ៣២%។ ហើយការលក់ភាគហ៊ុនខាងលើគឺកំពុងស្ថិតនៅម្លៃដ៏ខ្ពស់ និងជាតម្លៃធ្លាប់ខ្ពស់កន្លងមកដូចគ្នាកាលពី ចុងឆ្នាំ២០២១, ដើមឆ្នាំ២០២២ និងចុងខែមីនាឆ្នាំ២០២២។

បច្ចុប្បន្នភាគហ៊ុន Apple មានតម្លៃប្រមាណ ១៧៤ដុល្លារ គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់