
- 2022-08-15 08:43:19
- ផលិតផលថ្មី
តោះ! កក់ទុកមុន (Blind order) OPPO Reno8 Series ដើម្បីទទួលបានកាដូសរុបជាទឹកប្រាក់ចំនួន ១៨៧ & ១០២ ដុល្លារ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៧ សីហា
- 2022-08-15 08:43:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! កក់ទុកមុន (Blind order) OPPO Reno8 Series ដើម្បីទទួលបានកាដូសរុបជាទឹកប្រាក់ចំនួន ១៨៧ & ១០២ ដុល្លារ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៧ សីហា
ចន្លោះមិនឃើញ
អ្នកណាខ្លះកំពុងមានបំណងចង់ប្តូរទូរសព្ទឡើងស៊េរី? ឥឡូវនេះជាឱកាសល្អដោយឃើញថាក្រុមហ៊ុនស្មាតហ្វូន OPPO ប្រចាំប្រទេសកម្ពុជាយើងបានប្រកាសបើកឲ្យកក់ទុកមុន ឬ Blind order នូវស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series ចំនួន ៣ ម៉ូដែលគឺ Reno8 | Reno8 Z 5G | Reno8 5G ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៧ សីហា ២០២២ ដែលអត្ថប្រយោជន៍ទទួលបានច្រើនលើសពី Pre order ។
យ៉ាងណាមិញ បន្ទាប់ពីផេក OPPO ប្រកាសបើកឲ្យកក់ទុកមុន ឬ Blind order នូវ Reno8 Series ឃើញថាអតិថិជនជាច្រើនបានឈរតម្រង់ជួរដើម្បីធ្វើការកក់ទុកមុន ព្រមទាំងសាកសួរព័ត៌មានផ្សេងៗទាក់ទងនឹងស្មាតហ្វូនស៊េរីថ្មីនេះពេញៗតាមបណ្តាហាងលក់ទូរសព្ទដៃ។
បន្ថែមពីនេះឃើញថា បណ្តាសារព័ត៌មានបច្ចេកវិទ្យាល្បីៗ និងតារាៗជាច្រើនចេញវីដេអូ Review ណែនាំឲ្យប្រើ OPPO Reno8 Series ដែលជាស្មាតហ្វូនស៊េរីថ្មីចុងក្រោយបំផុត បំពាក់ដោយលក្ខណៈពិសេសៗជាច្រើនរាប់មិនអស់។ ដូច្នេះ ម៉ោះ! ឥឡូវយើងមកជជែកគ្នា តើគួរសម្រេចចិត្តកក់ទុកមុន ឬ Blind order នូវស្មាតហ្វូន Reno8 Series ឬទេ? តើ Reno8 Series មានចំណុចពិសេសអ្វីខ្លះ?
តោះ! នៅចាំអីទៀត? អ្វីដែលលោកអ្នកកំពុងទន្ទឹងរង់ចាំបានមកដល់ហើយ! ឥឡូវនេះលោកអ្នកអាចធ្វើការកក់ទុកមុន (Blind order) នូវស្មាតហ្វូន OPPO Reno8 Series ទាំង ៣ ម៉ូដែលបាននៅតាមបណ្តាហាងលក់ទូរសព្ទដៃនានាទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៧ សីហា 2022 ដើម្បីទទួលបាននូវកាដូសរុបជាទឹកប្រាក់ ១៨៧ដុល្លារ សម្រាប់ Reno8 5G | Reno8 Z 5G រួមមាន៖ កង្ហារ (តម្លៃ ២៩ដុល្លារ), កាតាបស្ពាយ (តម្លៃ ១៩ដុល្លារ), បណ្ណធានាអេក្រង់រយៈពេល ៦ខែ (តម្លៃ ៨៥ដុល្លារ), ស៊ីមស្មាតលេខពិសេស Bronze (តម្លៃ ៥៤ដុល្លារ) ភ្ជាប់គម្រោង SurLikeCrazy រយៈពេល ៤ខែ។ ដោយឡែកសម្រាប់ការកក់ទុកមុន Reno8 នឹងទទួលបានកាដូសរុបជាទឹកប្រាក់ ១០២ដុល្លារ រួមមាន៖ កង្ហារ (តម្លៃ ២៩ដុល្លារ), កាតាបស្ពាយ (តម្លៃ ១៩ដុល្លារ), ស៊ីមស្មាតលេខពិសេស Bronze (តម្លៃ ៥៤ដុល្លារ) ភ្ជាប់គម្រោង SurLikeCrazy រយៈពេល ៤ខែ។
ចំពោះតម្លៃពិតប្រាកដ ក្រុមហ៊ុននឹងប្រកាសជាផ្លូវការនៅ ថ្ងៃ១៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៧យប់ នៅក្នុង «កម្មវិធីសម្ពោធជាផ្លូវការ OPPO Reno8 Series» លើផេកផ្លូវការ OPPO។ ដូចនេះ កុំភ្លេចចូលរួមទស្សនាការផ្សាយផ្ទាល់ដើម្បីទទួលបានចម្លើយ និងបង្ហាញរាល់ចម្ងល់ទាំងអស់ពីស្មាតហ្វូនស៊េរីថ្មីនេះ ជាពិសេសលោកអ្នកអាចមានឱកាសឈ្នះរង្វាន់ជាច្រើនរួមមាន កាសឥតខ្សែស៊េរីថ្មី និងថេប្លេតស៊េរីថ្មី៕