• 2022-07-27 02:46:22
  • ព័ត៌មាន

ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ដាក់បង្ហាញកង់បីប្រភេទដឹកទំនិញប្រើប្រាស់ថាមពលអគ្គិសនី ជំរុញការដឹកជញ្ជូនបៃតងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

  • 2022-07-27 02:46:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ដែលជាក្រុមហ៊ុនផលិតយានយន្តអគ្គិសនី ឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍ បានដាក់បង្ហាញ ONiON T1c ដែលជាយានយន្តដឹកជញ្ជូនប្រើប្រាស់ថាមពលអគ្គិសនីជាប្រភេទផ្លាស់ប្តូរអាគុយ។

ONiON T1c ត្រូវបានផ្អែកលើវេទិកាកង់បីអគ្គិសនីដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផ្ទាល់ ហើយក្រុមហ៊ុនក៏មានការផ្ដល់ជូនផងដែរនូវយានយន្តអគ្គិសនីដឹកអ្នកដំណើរ ONiON T1។ យានជំនិះទាំងពីរនេះត្រូវបានបង្កើតឡើងសម្រាប់អ្នកប្រើប្រាស់ដោយមានបំពាក់នូវអាគុយដែលអាចផ្លាស់ប្តូរបាន ដើម្បីកាត់បន្ថយ តម្លៃនៃការខាតបង់លើការបញ្ឆេះចោល និងបង្កើនការប្រើប្រាស់យានយន្ត ជាមួយនឹង ការរចនាមុខងារដើម្បីបង្កើនទំហំផ្ទុកទំនិញ ព្រមទាំងប្រព័ន្ធគ្រប់គ្រងអាគុយនៃយានយន្ត និងសម្រាប់គ្រប់គ្រងលើសុវត្ថិភាពនៃយានយន្ត។ ONiON T1c នឹងចាប់ផ្តើមមានកំណត់ឲ្យប្រើប្រាស់នៅ ឆ្នាំ២០២២ នេះ។ ការផលិតតាមមាត្រដ្ឋានផ្សេងៗត្រូវបានគ្រោងទុកសម្រាប់ឆ្នាំ ២០២៣។

ONiON T1c ត្រូវបានដាក់បង្ហាញនៅការតាំងពិព័រណ៍ Future Mobility Asia Innovation

ONiON T1c ដែលកំពុងត្រូវបានដាក់បង្ហាញជាសាធារណៈនៅឯពិព័រណ៍របស់ Future Mobility Asia’s innovation នៅទីក្រុងបាងកក, ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងនិន្នាការ នៃការរីកចម្រើន និងភាពចាំបាច់លើការដឹកជញ្ជូន "រហ័ស" ព្រមទាំងការជំរុញឆ្ពោះទៅរកការកាត់បន្ថយនៃឧស្ម័នផ្ទះកញ្ចក់ ដែលសាជីវកម្មកំពុងចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នពុលក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ។ វេទិកាកង់បីអគ្គិសនីរបស់ ONiON ផ្តល់នូវភាពរហ័សរហួនក្នុងការរុករកផ្លូវតូចចង្អៀត ឬកកស្ទះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលកង់បីមានទំហំ ៣០៩៥មម គុណនឹង ១៤០០មម។ ម៉្យាងទៀត T1c ក៏ផ្តល់នូវបរិមាណផ្ទុកទំនិញគ្រប់គ្រាន់រហូតដល់ ៥០០ គីឡូក្រាម ដោយមិនប៉ះពាល់ដល់ថាមពលជាមួយនឹងល្បឿន ៤៥ គីឡូម៉ែត្រ/ម៉ោង។

ជាមួយនឹងចម្ងាយ ៨០ គីឡូម៉ែត្រ នៅពេលដែលថ្មត្រូវបានសាកពេញ, T1c មានប្រសិទ្ធភាពថាមពលរហូតដល់ទៅ ១៤ គីឡូម៉ែត្រ/គីឡូវ៉ាត់ម៉ោង ហើយបើប្រៀបធៀបទៅនឹងកង់បីឬយានយន្ត ដែលប្រើប្រាស់ជាមួយហ្គាស LPG ដែលស្មើរនឹងយានជំនិះប្រើប្រាស់ម៉ាស៊ីនចំហេះខាងក្នុង, ការបំភាយឧស្ម័ន CO2 ត្រូវបានគេប៉ាន់ស្មានថាមានតិចជាង ១,១៥ តោនក្នុងមួយឆ្នាំ ប្រសិនបើបើកបរបានចម្ងាយ ៦០ គីឡូម៉ែត្រក្នុងមួយថ្ងៃជាមធ្យម។

ONiON T1c ធ្វើការដឹកជញ្ជូន 7-Delivery Orders

ONiON T1c បច្ចុប្បន្នកំពុងត្រូវបានដាក់សាកល្បងជាមួយនឹងគម្រោងជាមួយ 7-Eleven របស់ក្រុមហ៊ុន CP Group ក្នុងទីក្រុងបាងកក ប្រទេសថៃ។ នៅក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ CP Group គឺ ALLNOW Logistics ("ALLNOW"), Hyundai Glovis ជាមួយនឹង ONiON Mobility, ONiON T1c កំពុងត្រូវបានដាក់ឲ្យប្រើប្រាស់នៅតាមបណ្ដាហាង 7-Delivery ដែលបានជ្រើសរើស។ ការដាក់ឲ្យសាកល្បងនេះនាំមកនូវផ្លែផ្កានៃអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាកាលពី ខែឧសភា រវាងក្រុមហ៊ុន ALLNOW និង Hyundai Glovis ក្នុងឆ្នាំនេះ ដើម្បីបង្កើតគំរូអាជីវកម្មផ្សេងៗដោយផ្អែកលើសេវាកម្មដឹកជញ្ជូនដែលមិនប៉ះពាល់ដល់បរិស្ថានដោយប្រើយានយន្តអគ្គិសនី និងអ៊ីដ្រូសែន។

"យើងទទួលស្គាល់នូវទំនួលខុសត្រូវរបស់យើងក្នុងនាមជាប្រតិបត្តិករដឹកជញ្ជូនដោយការគាំទ្រលើហាងលក់ទំនិញMart brand ធំៗរបស់ប្រទេសថៃ ដើម្បីធានាថាអតិថិជនទទួលបាននូវភាពងាយស្រួល និងសេវាកម្មប្រកបដោយគុណភាពដែលមិនធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។ គម្រោងសាកល្បងនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការវិវត្តស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាពជាមួយដៃគូរបស់យើងដើម្បីបង្កើតភាពជាអ្នកដឹកនាំរបស់យើងក្នុងនិរន្តរភាពនៃបរិស្ថានស្អាត។ តាមរយៈគម្រោងសាកល្បងនេះ យើងក៏ចង់ជំរុញឧស្សាហកម្មរបស់យើងឆ្ពោះទៅរកអនាគតដ៏បៃតងផងដែរ"។ លោក Jatugon Chatiyanonda នាយកប្រតិបត្តិនៃក្រុមហ៊ុន All Now Management Co., Ltd.

បច្ចុប្បន្ននេះ ក្រុមហ៊ុន ONiON បានដំណើរការស្ថានីយផ្លាស់ប្តូរអាគុយចំនួន ៩ នៅក្នុងទីក្រុងភ្នំពេញ ដែលរួមមានស្ថានីយមេហ្គា និងស្ថានីយជាបន្តបន្ទាប់ជាមួយដៃគូដូចជា PTT និង Total Energies។ ស្ថានីយប្ដូរអាគុយបានកំពុងជួយដល់ការកើនឡើងការប្រើប្រាស់យានជំនិះ ONiON T1 ដែលតំឡើងនៅកម្ពុជា ហើយឥឡូវនេះមានចំនួន ៤៥០ ហើយត្រូវបានកំណត់ថានឹងកើនឡើងដល់ ៣០០០ ក្នុងរយៈពេល ១២ ខែបន្ទាប់។

ស្ថានីយមេហ្គានៅទីក្រុងភ្នំពេញ

ចំណែកឯផែនការរបស់ក្រុមហ៊ុនក្នុងការពង្រីកទៅប្រទេសថៃ នាយកប្រតិបត្តិលោក Kay Woo បាននិយាយថា "យើងទន្ទឹងរង់ចាំក្នុងការនាំយកប្រព័ន្ធអេកូចល័តប្រកបដោយនិរន្តរភាព និងសមធម៌របស់យើងទៅកាន់ប្រទេសថៃ។ យើងនឹងធ្វើការសហការជាមួយដៃគូក្នុងស្រុក ដើម្បីធានាថាគុណតម្លៃត្រូវបានបង្កើត និងចែករំលែកជាមួយអ្នកបើកបរ អ្នកដំណើរ និងអាជីវកម្មក្នុងស្រុកនៅក្នុងប្រទេសថៃ។ ចាប់ផ្តើមជាមួយនឹងគម្រោងសាកល្បងនេះជាមួយនឹង 7-delivery យើងមានគោលបំណងចែករំលែកផលិតផលផ្សេងទៀតនៅក្នុងប្រព័ន្ធអេកូចល័តរបស់យើងដូចជា TADA និង កង់បីអគ្គិសនីដឹកអ្នកដំណើរ ONiON T1 ក្នុងប្រទេសថៃ”។

អំពីអនៀន ម៉ូប៊ីលីធី

បើកដំណើរការនៅឆ្នាំ ២០២១ ដើម្បីធ្វើបដិវត្តន៍បណ្តាញដឹកជញ្ជូននៃតំបន់អាស៊ីអាគ្នេយ៍ អនៀន ត្រូវបានបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាជាមួយនឹងការចេញលក់នូវ ONiON T1 ដែលជាកង់អគ្គិសនីដែលអាចប្តូរអាគុយបាន គាំទ្រនិងសម្របសម្រួលដោយបណ្តាញស្ថានីយប្ដូរអាគុយ អនៀន មេហ្គា, អនុស្ថានីយ និងស្ថានីយដៃគូដែលកំពុងពង្រើកនៅក្នុងទីក្រុង ភ្នំពេញ។

ក្នុងនាមជាក្រុមហ៊ុនដំបូងគេនៅអាស៊ីអាគ្នេយ៍ យានយន្តអគ្គិសនី អនៀន និងវេទិកាផ្លាស់ប្តូរអាគុយ មានឥទ្ធិពលលើសេវាកក់ជិះ TADA ក៏ដូចជា (“MVL”) Blockchain ដើម្បីកំណត់ឡើងវិញនូវសេវាចល័តក្នុងវិធីសាស្រ្តប្រព័ន្ធអេកូថ្មី។

ONiON Mobility Co., Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ MVLLABS Group

www.onionev.com

មតិយោបល់