- 2022-07-22 03:13:54
- ផលិតផលថ្មី
ឡានអគ្គិសនីឆ្នាំ២០២៤ របស់ Chevrolet បង្ហាញខ្លួនហើយ សាកពេញជិះបានជាង ៥០០គ.ម
- 2022-07-22 03:13:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានអគ្គិសនីឆ្នាំ២០២៤ របស់ Chevrolet បង្ហាញខ្លួនហើយ សាកពេញជិះបានជាង ៥០០គ.ម
ចន្លោះមិនឃើញ
រថយន្ត Chevrolet Blazer EV ឆ្នាំ២០២៤ ត្រូវបានបញ្ចេញជាផ្លូវការហើយ បន្ទាប់ពីបានប្រកាសក្នុងពិព័រណ៌ Consumer Electronics Show 2022 កន្លងទៅ។
រថយន្តអគ្គិសនីនេះ អាចធ្វើដំណើរបានដល់ចម្ងាយ ៥១៥គីឡូម៉ែត្រ ក្នុងពេលសាកពេញម្តង។ វាបំពាក់ម៉ូទ័រអគ្គិសនីដែលមានកម្លាំង ៥៥៧សេះ និងកម្លាំងរមួល ៨៧៩ញ៉ូតុនម៉ែត្រ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺវាមាន Mode មួយហៅថា Wide Open Watts ដែលអនុញ្ញាតឱ្យរថយន្តនេះ អាចជាន់ស្ទុះពីល្បឿន ០ ដល់ ១០០គីឡូម៉ែត្រក្នុង១ម៉ោង ប្រើពេលតិចជាង ៤វិនាទី។
Chevrolet Blazer EV មានជម្រើស option ដូចជា 1LT, 2LT, RS និង SS។ ក្នុងនោះ option LT បំពាក់យ៉ាន់កង់ ១៩អ៊ីញ, option RS បំពាក់ប៉ាណាខ្មៅ និងយ៉ាន់កង់ ២១អ៊ីញ។ ចំណែក option SS មានដំបូលខ្មៅ និងយ៉ាន់កង់ ២២អ៊ីញ។ សម្រាប់ option RS and SS បំពាក់ចង្កៀង LED និងចេញពន្លឺត្រង់ឡូហ្គូ Chevrolet នៅពេលអ្នកបើកបរមកជិតរថយន្ត ឬដើរចេញ និងពេលដោតសាកភ្លើងផងដែរ។
ផ្នែកខាងក្នុងរបស់រថយន្តនេះ បំពាក់ប្រព័ន្ធកម្សាន្ត Touchscreen ដ៏ធំគឺ ១៧,៧អ៊ីញ និងកុងទ័រឌីជីថល ១១អ៊ីញ។ ជាមួយគ្នានេះ វាបំពាក់ប្រព័ន្ធសុវត្ថិភាព Chevy Safety Assist ដែលរួមមានដូចជា ហ្វ្រាំងបន្ទាន់អូតូ, ប្រព័ន្ធព្រមានពីឧបសគ្គខាងមុខដែលនឹងអាចប៉ះទង្គិចគ្នា,ហ្វ្រាំងអូតូពេលមានមនុស្សឆ្លងផ្លូវមុខរថយន្ត, ប្រព័ន្ធជួយឱ្យរថយន្តរក្សាការបើកក្នុងគន្លង, ហ្វ្រាំងអូតូពេលអាយែរ និងចង្កៀងមុខឆ្លាតវៃជាដើម។
Chevrolet គ្រោងនឹងលក់រថយន្តនេះនៅក្នុងអំឡុងឆ្នាំ២០២៣ ដែលមានតម្លៃខុសៗគ្នាទៅតាម option ដូចជា៖
-2LT: តម្លៃជាង ៤៧ ០០០ដុល្លារ
-RS: តម្លៃជិត ៥២ ០០០ដុល្លារ
-និង SS: តម្លៃជិត ៦៦ ០០០ដុល្លារ៕
ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕