• 2022-07-19 02:48:53
  • ព័ត៌មាន

ដល់ដៃអ្នកប្រើមិនប៉ុន្មានថ្ងៃផង Nothing Phone (1) ជួបបញ្ហាអេក្រង់ទៅហើយ

  • 2022-07-19 02:48:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតផលដំបូងរបស់ក្រុមហ៊ុនគឺ Nothing phone (1) ដែលទើបទៅដល់ដៃអ្នកប្រើមិនប៉ុន្មានថ្ងៃ ពេលនេះអេក្រង់ AMOLED របស់វាគឺជួបបញ្ហាឡើងពណ៌បៃតង និងមានបញ្ហាគ្រាប់ភិចស៊ែរជុំវិញតំបន់កាមេរ៉ាមុខមានចេញពណ៌បៃតងដូចគ្នា នេះបើយោងទៅតាមអ្នកប្រើមួយចំនួនបានបង្ហោះលើ Twitter។

ហើយកាន់តែធ្ងន់ មានអ្នកប្រើម្នាក់បានទិញទូរសព្ទពី Flipkart បន្ទាប់ពីជួបបញ្ហាអេក្រង់ឡើងពណ៌បៃតង ក៏ផ្ញើត្រលប់ទៅវិញ បន្ទាប់ពីទទួលបានម៉ាស៊ីនថ្មីក៏ជួបបញ្ហាដដែល។

យ៉ាងណាបញ្ហានេះ គណនី Twitter របស់ក្រុមការងារ Nothing បានទទួលស្គាល់បញ្ហានេះហើយ ប៉ុន្ដែមិនទាន់មានការណែនាំផ្លូវការណាមួយថាគួរធ្វើម៉េចពេលជួបបញ្ហាដូចខាងលើនោះទេ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់