• 2022-07-18 08:32:10
  • ព័ត៌មាន

កំពូលកាក់លេខ១ Bitcoin អាចធ្លាយតម្លៃចុះដល់ទៅ ១ម៉ឺនដុល្លារ

  • 2022-07-18 08:32:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bitcoin អាចនឹងធ្លាក់ថ្លៃដល់ ១ម៉ឺនដុល្លារ និងមានមនុស្សរង់ចាំទិញនៅតម្លៃនោះ នេះបើយោងទៅតាមការស្ទង់មតិពី Wu Blockchain និង Bloomberg MLIV Pulse និងការវិភាគបច្ចេកទេសពី Coin Telegraph។

ការស្ទង់មតិពី Wu Blockchain ទៅលើប្រជាជនចិន រកឃើញថាពួកគេនឹងទិញ Bitcoin ៖

  • ពេលធ្លាក់ថ្លៃដល់ ១៨០០០ដុល្លារ មានចំនួន ១០០០នាក់
  • ពេលធ្លាក់ថ្លៃដល់ ១៥០០០ដុល្លារ មានចំនួន ៨០០នាក់
  • ពេលធ្លាក់ថ្លៃដល់ ១០០០០ដុល្លារ មានចំនួន ៥០០នាក់

ការស្ទង់មតិពី Bloomberg MLIV Pulse កាលពីដើម ខែកក្កដា៖

  • ៦០% នៃអ្នកចូលរួមប្រមាណ ៩៥០នាក់ នឹងរង់ចាំទិញ Bitcoin ក្នុងតម្លៃ ១០០០០ដុល្លារ

ការវិភាគ Bitcoin តាមលក្ខណៈបច្ចេកទេសរបស់ Coin Telegraph បានបង្ហាញថា Bitcoin កំពុងបង្កើតទ្រង់ទ្រាយជាទីផ្សារខ្លាឃ្មុំ (ទីផ្សារលំហូរចុះ) ដែលមានកម្លាំងអាចធ្លាក់ថ្លៃដល់ទៅក្រោម ១៣០០០ដុល្លារ នៅ ខែកញ្ញា ខាងមុខនេះ។

គួរបញ្ជាក់ថា គិតត្រឹមត្រឹមថ្ងៃនេះ ទី១៨ ខែកក្កដា ឆ្នាំ២០២២ Bitcioin កំពុងមានតម្លៃប្រមាណ ២២៣០០ដុល្លារ ក្នុង១កាក់ នេះបើយោងទៅតាមប្រភពពី Coin Marketcap។

យ៉ាងណា នេះមិនមែនជាការណែនាំឱ្យទិញលុយគ្រីបតូសម្រាប់ប្រជាជនយើងនោះឡើយ គ្រាន់ជាចំណេះដឹងហិរញ្ញវត្ថុបន្ថែម សម្រាប់ស្វែងយល់ពីសេដ្ឋកិច្ចសកលបុណ្ណោះ៕

ប្រភព៖ cointelegraph ប្រែ​សម្រួល៖ កុសល

មតិយោបល់