• 2022-07-18 03:47:26
  • ព័ត៌មាន

ចង់គាំង ពេលឃើញផលិតផលបច្ចេកវិទ្យាទាំងនេះយកទៅប្រើផ្ទុយពីទម្លាប់ ១៨០ដឺក្រេ

  • 2022-07-18 03:47:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅសតវត្សទី២១ យុវវ័យ ឬក្មេងៗចាប់ផ្ដើមបន្ស៊ាំ និងស្ទាត់ជំនាញក្នុងការប្រើប្រាស់ផលិតផលបច្ចេកវិទ្យាទូទៅ ដូចជាស្មាតហ្វូន ម៉ាស៊ីនកុំព្យូទ័រ ឬទូរទស្សន៍វៃឆ្លាតជាដើម។ ប៉ុន្ដែផលិតផលទាំងនោះ នឹងមិនងាយស្រួលប៉ុន្មានទេសម្រាប់មនុស្សចាស់ វានឹងធ្វើឱ្យពួកគាត់ធុញទ្រាន់ ពិបាកក្នុងការស្វែងយល់ ហើយពេលខ្លះទៀត ពេលអ្នកឃើញពួកគាត់ប្រើរបស់ទាំងនោះម្ដងៗ នឹងធ្វើឱ្យអ្នកស្រឡាំងកាំង ហាក់ចង់គាំង! ដូចទិដ្ឋភាពនៅខាងក្រោមនេះអ៊ីចឹង៖

ពេលលោកប៉ាគាត់ចង់បានវីដេអូលើ Youtube កុំអោយស្មុគ្រស្មាញ គឺគាត់ Print យកតែម្ដង
នៅពេលចាស់ៗសាកថ្មកុំព្យូទ័រមិនចូល ហើយពួកគាត់ហៅអ្នក (តាមពិតជារន្ធដោតកាសសោះ)
កុំទុកប្រហែស ប្រយ័ត្នប្រពន្ធឃើញយកទៅលាងស្អាតអស់
មិនដឹង Screenshot ធ្វើម៉េច ចឹងមានតែស្គេនយកតែម្ដងទៅ
ពេលអ្នកម៉ាក់បើក Tab លើ Firefox មិនមែនចេញលេខ ៤ ឬ ១០ នោះទេ គឺចេញអនន្តតែម្ដង ព្រោះគាត់មិនដែលបិទ Tab ចាស់ៗ
ពេលចាស់ៗចង់បញ្ជូនរូបថតពីទូរសព្ទមួយ ទៅកាន់ទូរសព្ទមួយទៀត
នៅពេលខ្សែ Network បាត់គន្លិះកឹប អ្នកប្រើគាត់ដោតម្ជុលយកតែម្ដង សំខាន់ដឹងអ៊ីនធឺណិតនៅដើរឬអត់ទេ
អ៊ីចឹងតើ! ទើប Print មិនចេញសោះ
គាត់ថាទូរសព្ទពិបាកមើល រូបតូចៗពេក
ពេលលោកប៉ាគាត់ចង់ថតវីដេអូចេញពីអេក្រង់ គឺមិនបាច់ប្រើ Screen Record Videos នាំស្មុគ្រស្មាញអីទេ

ប្រភព៖ Boredpanda ប្រែ​សម្រួល៖ កុសល

មតិយោបល់