- 2022-07-15 07:55:38
- ព័ត៌មាន
ទទួលបានប្រាក់មកវិញរហូតដល់ ៥ដុល្លារ នៅពេលទូទាត់តាម TrueMoney Wallet KHQR
- 2022-07-15 07:55:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទទួលបានប្រាក់មកវិញរហូតដល់ ៥ដុល្លារ នៅពេលទូទាត់តាម TrueMoney Wallet KHQR
ចន្លោះមិនឃើញ
ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា ឥឡូវនេះកំពុងចូលរួមលើកកម្ពស់និងគាំទ្រដល់ប្រព័ន្ធទូទាត់ KHQR របស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលជួយសម្រួលដល់ដំណើរការទូទាត់ប្រាក់សម្រាប់អតិថិជននៅតាមហាងទំនិញ និងភោជនីយដ្ឋានរាប់សិបម៉ឺនកន្លែងនៅទូទាំងប្រទេស។ ដើម្បីអបអរការដាក់ដំណើរការ TrueMoney Wallet KHQR នេះ ក្រុមហ៊ុន ទ្រូម៉ាន់នី នឹងផ្តល់ប្រាក់ជូនវិញភ្លាមៗរហូតដល់ ៥ដុល្លារលើការទិញទំនិញផ្សេងៗស្របតាមលក្ខខណ្ឌមួយចំនួនសម្រាប់អ្នកប្រើប្រាស់ TrueMoney Wallet ថ្មី និងរហូតដល់ ២ដុល្លារសម្រាប់អ្នកដែលមាន TrueMoney Wallet ស្រាប់។ អ្នកប្រើប្រាស់ TrueMoney Wallet ទាំងថ្មីនិងចាស់ចាំបាច់ត្រូវដំឡើងទៅកាន់គណនីដែលមានកម្រិតពេញលេញតាមរយៈការបញ្ជូលអត្តសញ្ញាណប័ណ្ណរបស់ម្ចាស់គណនី និងការថតរូបខ្លូនឯងជាការស្រេច។ ការផ្តល់ជូននេះមានសុពលភាពរហូតដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។
ចាប់ពីពេលនេះតទៅ អ្នកប្រើប្រាស់ TrueMoney Wallet នឹងអាចស្គែន បានគ្រប់ធនាគារដែលមាន KHQR និងទូទាត់ថ្លៃទំនិញរបស់ពួកគេបាននៅតាមហាងទំនិញ និងភោជនីយដ្ឋានផ្សេងៗដែលមានដាក់បង្ហាញកូដ KHQR ដោយមិនគិតថ្លៃសេវា។ ការទូទាត់នេះអាចធ្វើបានទាំងប្រាក់រៀល ឬដុល្លារអាមេរិក។ កូដ KHQR ត្រូវបានរំពឹងថានឹងមានដាក់បង្ហាញសម្រាប់ការទូទាត់ប្រាក់នៅតាមបណ្តាហាងទំនិញ និងភោជនីយដ្ឋានជាងនៅទូទាំងប្រទេស។
លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ឋសាស្រ្តនៃក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មានប្រសាសន៍ថា៖ «នេះគឺជាភាពឈានមុខមួយទៀតសម្រាប់ក្រុមហ៊ុន ទ្រូម៉ាន់នី។ តាមរយៈការអនុញ្ញាតឱ្យអតិថិជន TrueMoney Wallet របស់យើងទូទាត់ប្រាក់ដោយស្គែនកូដ QR ពីធនាគារណាមួយនៅហាងណាមួយដែលមានកូដ KHQR េនះ គឺធ្វើឱ្យបទពិសោធទិញទំនិញទាំងអស់កាន់តែមានភាពសាមញ្ញ និងប្រសើរឡើង»។
លោកស្រី ឃួន ហ្រ្វង់ដារា បានបន្ថែមថា៖ «ការប្រើប្រាស់កូដ QR ឥឡូវនេះមានភាពជ្រួតជ្រាបនៅក្នុងដំណើរការទិញទំនិញក្នុងប្រទេស ដូច្នេះតាមរយៈការដាក់ដំណើរការកម្មវិធីថ្មីដ៏រឹងមាំនេះ យើងកំពុងបំពេញតម្រូវការអតិថិជនរបស់យើង»។
ប្រព័ន្ធទូទាត់ប្រាក់តាមកូដ KHQR គឺជាការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាមួយក្នុងចំណោមការច្នៃប្រឌិតមួយចំនួនដែលផ្តួចផ្តើមឡើងដោយធនាគារជាតិនៃកម្ពុជា (NBC)។ គំនិតផ្តួចផ្តើមចុងក្រោយនេះត្រូវបានរំពឹងថានឹងប្រើប្រាស់ដោយទូលំទូលាយដោយស្ថាប័នហិរញ្ញវត្ថុក្នុងឆ្នាំ២០២២នេះ។
ថ្មីៗនេះ ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើនកិច្ចសហប្រតិបត្តិការជាច្រើន រួមទាំងជាមួយ ក្រុមហ៊ុន Makro សេវាដឹកជញ្ជូនអាហារ Nham24 និងហាងលក់សំលៀកបំពាក់អនឡាញ L192៕
អំពីក្រុមហ៊ុន ទ្រូម៉ាន់នី
ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនCharoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។ TrueMoney Group គឺជាភ្លែតហ្វមហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ន។
ក្រុមហ៊ុន ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេស ទៅជា ៦ប្រទេសក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕