• 2022-07-13 03:40:59
  • ផលិតផលថ្មី

មកស្គាល់ច្បាស់ពី ស្មាតហ្វូនទទេ Nothing Phone (1) ទើបប្រកាសចេញជាផ្លូវការ ៤៧០ដុល្លារឡើងទៅ

  • 2022-07-13 03:40:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nothing Phone (1) ឬស្មាតហ្វូនទទេ ទើបប្រកាសចេញផ្លូវការ ដែលមានរូបរាងខុសពីគេ ត្បិតផ្នែកខាងក្រោយជាកញ្ចក់ថ្លា មើលធ្លុះដល់ខាងក្នុង ឃើញដល់ប្រព័ន្ធកាមេរ៉ា ឧបករណ៍ទទួលការសាកថ្ម និងគ្រឿងបង្គុំផ្សេងទៀត ធ្វើឱ្យវាគួរឱ្យចាប់អារម្មណ៍ច្រើនពីអ្នកប្រើជាច្រើន។

Nothing Phone ជំនាន់ទីមានលក្ខណៈសំខាន់ៗដូចជា៖

អេក្រង់

  • អេក្រង់ OLED, ទំហំ ៦,៥៥អ៊ិញ, កម្រិតបង្ហាញ 1080x2400
  • កម្រិតពន្លឺ 1200 nits
  • មានសែស័រស្គេនម្រាមដៃក្រោមអេក្រង់

កាមេរ៉ា

  • មានកាមេរ៉ាក្រោយពីរគ្រាប់ 50 MP f/1.88 Sony IMX766 ជាលែនគោល OIS ទប់លំនឹង
  • និងមួយគ្រាប់ទៀត 50 MP f/2.2 Samsung JN1 ជាលែនទូលាយ ចាប់ផ្ទៃ ១១៤ដឺក្រេ
  • ចំណែកកាមេរ៉ាមុខ ជាប្រភេទទម្លុះអេក្រង់ផ្នែកខាងឆ្វេង ទំហំ 16 MP Sony IMX471

កម្លាំងម៉ាស៊ីន

  • បន្ទះឈីប Snapdragon 778G+
  • RAM 8/12GB
  • ទំហំផ្ទុក 128/256GB
  • ទំហំថ្ម ៤៥០០ មីលីអំពែម៉ោង
  • ទ្រទ្រង់កម្លាំងសាកតាមខ្សែ ៣៣វ៉ាត់
  • ទ្រទ្រង់កម្លាំងសាកមិនប្រើខ្សែ 15W
  • សាកថ្មត្រលប់ឧបករណ៍ដទៃ ៥វ៉ាត់

កម្មវិធី

  • ដំណើរការដោយ Nothing OS (1) ឈរលើ Android 12
  • ក្រុមហ៊ុនសន្យាថាទទួលបានការអាប់ឌែតដល់ទៅ ៣ឆ្នាំ និង ៤ឆ្នាំ ចំពោះផ្នែកសុវត្ថិភាព

តម្លៃ

  • ចាប់ផ្ដើមពី ៤៧០-៥៥០ ដុល្លារ (ទីផ្សារស្រុកក្រៅ)
  • ចាប់ផ្ដើមចែកចាយលើទីផ្សារអំឡុង ថ្ងៃទី១៨ ខែកក្កដា និងលើគេហទំព័រ ថ្ងៃទី២១ ផងដែរ៕

អត្ថបទ៖ កុសល

មតិយោបល់