- 2022-07-08 08:13:05
- ព័ត៌មាន
នាឡិកាស្តើងបំផុតរបស់ពិភពលោកចាប់ផ្តើមដាក់លក់ហើយក្នុងតម្លៃជិត ២លានដុល្លារ
- 2022-07-08 08:13:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាឡិកាស្តើងបំផុតរបស់ពិភពលោកចាប់ផ្តើមដាក់លក់ហើយក្នុងតម្លៃជិត ២លានដុល្លារ
ចន្លោះមិនឃើញ
កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Bulgari បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានបង្ហាញនាឡិកាស្តើងបំផុតរបស់ពិភពលោកដែលជាម៉ូដែលដ៏អស្ចារ្យមានកម្រាស់ត្រឹមតែ ១,៨០ មិល្លីម៉ែត្រ ប៉ុន្តែម៉ាកគ្រឿងអលង្ការនេះត្រូវបានផ្តួលបានសម្រេចដោយនាឡិកាថ្មីរបស់ក្រុមហ៊ុន Richard Mille រចនាវាឡើងដោយសហការជាមួយក្រុមហ៊ុនរថយន្ត Ferrari ។
នាឡិការ RM UP-01 Ferrari មានកម្រាស់ស្តើងជាងនាឡិកា Octo Finissimo Ultra របស់ក្រុមហ៊ុន Bulgari ០,០៥ មិល្លីម៉ែត្រហើយឥឡូវនេះទទួលបានងារជានាឡិកាមេកានិចស្តើងបំផុតរបស់ពិភពលោក។
ក្រុមហ៊ុន Richard Mille បានពន្យល់នៅលើវេបសាយរបស់ខ្លួនថា “នៅកម្រាស់ត្រឹមតែ ១,៧៥ មិល្លីម៉ែត្រ នាឡិកា RM UP-01 Ferrariបង្កើតបាននូវជ័យជម្នះខាងសមត្ថភាពបច្ចេកទេសនិងជាគំរូនៃវិធីសាស្ត្រថ្មីចំពោះនាឡិកាមេកានិច ដែលក្នុងនោះបច្ចេកទេសបានកំណត់នូវសោភណ្ឌភាពអស្ចារ្យមិនធ្លាប់មានពីមុនមក”។
ទោះយ៉ាងណា ប្រសិនបើអ្នកសង្ឃឹមចង់បាននាឡិកាស្តើងបំបែកឯតទគ្គកម្មនេះ អ្នកគួរតែយកពេលសន្សំលុយល្អជាង ព្រោះនាឡិកា RM UP-01 Ferrari ដាក់លក់ក្នុងតម្លៃគឺ ១.៨៨៨.០០០ ដុល្លារ៕