- 2022-07-06 08:41:41
- ផលិតផលថ្មី
Xiaomi Mi12s Ultra ទូរសព្ទកាមេរ៉ា ១អ៊ីញ ចុះដឹងអត់ថាវាច្បាស់កម្រិតណា ហើយបច្ចុប្បន្នក្រុមហ៊ុនណាខ្លះមានបច្ចេកវិទ្យានេះ?
- 2022-07-06 08:41:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Xiaomi Mi12s Ultra ទូរសព្ទកាមេរ៉ា ១អ៊ីញ ចុះដឹងអត់ថាវាច្បាស់កម្រិតណា ហើយបច្ចុប្បន្នក្រុមហ៊ុនណាខ្លះមានបច្ចេកវិទ្យានេះ?
ចន្លោះមិនឃើញ
ដូចដែលដឹងស្រាប់ Sony ជាក្រុមហ៊ុនឈានមុខមួយខាងកាមេរ៉ា ដែលក្រុមហ៊ុនជាច្រើនទិញយកសេនស័រពីក្រុមហ៊ុននេះយកទៅប្រើ តួយ៉ាង Xiaomi ទើបបានបញ្ចេញ Mi12 Ultra បំពាក់ដោយសេនស័រ១អ៊ីញរបស់ Sony ដេញតាមទូរសព្ទ Xperia Pro-I។ ក្នុងអត្ថបទនេះយើងនឹងមកដឹងលម្អិតអំពីកាមេរ៉ាកំពូលនេះ ក៏ដូចជាដឹងអំពីទូរសព្ទដែលបំពាក់សេនស័រទំហំ ១ អ៊ីញ ក្នុងទីផ្សារ។
ពិតណាស់ទូរសព្ទកំពូលសព្វថ្ងៃ សឹងតែមានទំហំសេនស័រមិនបានពាក់កណ្តាលនៃ ១អ៊ីញផង ប៉ុន្តែបែជាមានទំហំមេហ្គាភិកសែលខ្ពស់ទៅវិញ ដែលមានទូរសព្ទខ្លះលោតដល់ 200MP ដែលធ្វើឲ្យអ្នកប្រើភ្ញាក់ផ្អើលពេលបានស្តាប់ឮ។ ប៉ុន្តែតាមពិតទៅគឺមិនដូច្នេះទេ រូបភាពច្បាស់ល្អ គឺមិនមែនរំពឹងលើទំហំរូបភាពនោះទេ គឺអាស្រ័យទៅលើទំហំសេនស័រទៅវិញទេ។
ទំហំសេនស័រកាន់តែធំ មានន័យថារូបភាពនឹងមានពន្លឺខ្ពស់ជាង និងជាពិសេសនោះស្រូបបានទិន្នន័យច្រើន ឈានទៅដល់ការបង្កើតរូបភាពដ៏ល្អ។ ចំណុចល្អមួយទៀតនៃសេនស័រធំ គឺកម្រិត Dynamic Rang ធ្វើបានល្អជាង ធ្វើឲ្យរូបភាពដែលថតក្នុងប្លង់មានពន្លឺស្ងាច ទៅជាធម្មតាដូចមើលនឹងភ្នែក។ បន្ថែមពីនេះ រូបភាពដែលទាក់ចិត្តអ្នកថតរូបគឺកម្រិតព្រាលផ្ទៃខាងក្រោយ ហើយកម្រិតព្រាលនេះគឺអាស្រ័យទៅលើទំហំសេនស័រពាក់កណ្តាល និងទំហំកែវលេនពាក់កណ្តាល មានន័យថាទូរសព្ទដែលមានសេនស័រ ១អ៊ីញ នឹងអាចផ្តល់រូបព្រាលផ្ទៃខាងក្រោយបានដូចកាមេរ៉ាខ្នាតតូចអញ្ចឹង។
និយាយដល់រឿងកាមេរ៉ា ទូរសព្ទ Xiaomi Mi12 Ultra និង Xperia Pro-I គឺបំពាក់ដោយសេនស័រទំហំ ១អ៊ីញ ដូចគ្នាទៅនឹងកាមេរ៉ាខ្នាតតូចដ៏ល្បីរបស់សូនីគឺ RX100 Mk 7 អញ្ចឹងហើយកម្រិតរូបថតដែលផលិតបាន គឺនឹងមានគុណភាពល្អដូចគ្នា។
ត្រឡប់ទៅមើលពីប្រវត្តរបស់វាបន្តិច ទូរសព្ទទាំងពីរខាងលើគឺមិនមែនជាទូរសព្ទដំបូងដែលបំពាក់សេនស័រ ១អ៊ីញ នោះទេ ដោយយើងឃើញមានដំបូងគេនៅលើទូរសព្ទរបស់ជប៉ុន Sharp Aquos R6 ចេញកាលពីឆ្នាំ ២០២១ បន្តរកន្ទុយដោយ Sony និង Xiaomi។
គួរបញ្ជាក់ផងដែរថា Xiaomi Mi12 Ultra បំពាក់ដោយកាមេរ៉ាចំនួន៤គ្រាប់គឺ 48 megapixel ultrawide, 48 megapixel telephoto និងចុងក្រោយគេគឺកាមេរ៉ាគោលទំហំ 50 megapixel ជាសេនស័រទំហំ ១អ៊ីញ Sony IMX989 ហើយមានតម្លៃខ្លួននៅប្រទេសចិនចាប់ពី ៩០០ដុល្លារឡើងទៅ៕