• 2022-06-30 02:50:40
  • ព័ត៌មាន

Nothing (1) រស់ជាខ្លួនឯង! ឌីហ្សាញខុសគេ! មើលធ្លុះដល់ក្នុង ត្រៀមចេញលក់ពី ៤០០-៤៥០ដុល្លារ

  • 2022-06-30 02:50:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Nothing ត្រៀមបញ្ចេញស្មាតហ្វូនដំបូងរបស់ខ្លួន ដែលមានឈ្មោះថា ស្មាតហ្វូនទទេ Nothing Phone (1) ដែលរចនាចេញមកដើរផ្លូវមួយម្នាក់ឯង ខុសពីគេ! ប្រើខ្នងក្រោយថ្លាមើលឃើញដល់ខាងក្នុង និងឃើញដល់គ្រឿងបង្គុំមួយចំនួនផងដែរ។

Nothing (1) ត្រៀមនឹងប្រកាសចេញផ្លូវការក្នុងព្រឹត្តិការណ៍របស់ខ្លួន នា ថ្ងៃទី១២ ខែកក្កដា ខាងមុខនេះ។ គេរំពឹងទុកថា ស្មាតហ្វូនទទេនេះអាចមានបីជម្រើសសម្រាប់អ្នកប្រើគឺ៖

  • តម្លៃ ៤០០ដុល្លារ 8/128 GB
  • តម្លៃ ៤២០ដុល្លារ 8/256 GB
  • តម្លៃ ៤៥០ដុល្លារ 12/256 GB
  • ប្រើបន្ទះឈីបកម្រិតមធ្យម Snapdragon 778G+
  • អាចមានជម្រើសពណ៌ស និងពណ៌ខ្មៅ

ចំពោះលក្ខណៈសម្បតិ្តផ្សេងៗ គេបានឃើញទូរសព្ទនេះទទួលបានវិញ្ញាបនបត្រ អាចសាកថ្មល្បឿនលឿន ៤៥វ៉ាត់ ផងដែរ។ ចំណែកដំណឹងចចាមអារ៉ាមផ្សេងទៀត វាអាចនឹងបំពាក់កាមេរ៉ាក្រោយទំហំ 50MP មួយគូ ប្រើកាមេរ៉ាមុខ 16MP និងប្រើអេក្រង់ 120Hz OLED display។

ក្រៅពីនេះវាអាចនឹងប្រើថាមពលថ្ម ៤៥០០មីលីអំពែម៉ោង បំពាក់ Android 12 ផ្អោបដោយ Nothing OS ផលិតដោយខ្លួនឯងផ្ទាល់ថែមទៀតផង៕

អត្ថបទ៖ កុសល

មតិយោបល់