- 2022-06-24 04:59:47
- ព័ត៌មាន
Royal Enfield និងម្ចាស់បទ Baby I am Sorry ធ្វើដំណើរកម្សាន្តគ្រួសារម៉ូតូធំទៅកាន់ខេត្តពោធិ៍សាត់ជាលើកដំបូង
- 2022-06-24 04:59:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Royal Enfield និងម្ចាស់បទ Baby I am Sorry ធ្វើដំណើរកម្សាន្តគ្រួសារម៉ូតូធំទៅកាន់ខេត្តពោធិ៍សាត់ជាលើកដំបូង
ចន្លោះមិនឃើញ
លោក សារុន កល្យាន ដែលត្រូវបានស្គាល់ថា Jimmy Kiss គឺជាអ្នកចម្រៀងដ៏ល្បីក្នុងវិស័យចម្រៀងបែប Original song និងជាកីឡាករមួយរូបដែលមានស្មារតីបែបអ្នកចូលចិត្តជិះម៉ូតូដើរផ្សងព្រេងពិតៗ។ មហាជនជាច្រើនបានស្គាល់គាត់តាមរយះបទចម្រៀង “Baby I am Sorry” ដែលផ្ទុះខ្លាំងតាំងពីឆ្នាំ ២០១៤ និងបទ ជិះអាសង់ការ៉េនៅក្នុងឆ្នាំ ២០១៨។
ក្រុមអ្នកស្នេហាវិស័យម៉ូតូធំក៏ដូចជាក្រុមអ្នកជិះម៉ូតូជាច្រើននៅតែស្វាគមន៍និងចងចាំវត្តមានរបស់លោក Jimmy Kiss ទោះបីជាគាត់បានផ្អាកក្នុងវិស័យចម្រៀងជាច្រើនឆ្នាំមកហើយ។ ថ្មីៗនេះផងដែរលោក Jimmy Kiss បានផ្តល់កិត្តិយសចូលរួមនិងជិះកំសាន្តអមជាមួយនិង Trip ម៉ូតូក្រុមហ៊ុន Royal Enfield ឆ្ពោះទៅកាន់វាលវែង ខេត្តពោធិ៍សាត់ដែលប្រព្រឹត្តទៅរយះពេល ១យប់ ២ថ្ងៃ វត្តមានរបស់ លោក Jimmy Kiss ជាមួយនិងការច្រៀងកំសាន្តក្នុងចំនោមក្រុមអ្នកជិះម៉ូតូ Royal Enfield បានញាំងបរិយាកាសទាំងមូលអោយពោរពេញទៅដោយស្នាមញញឹមនិងភាពកក់ក្តៅក្រៃលែង។
ដំនើរកំសាន្តដ៏វែង ៣៧៦ គីឡូម៉ែត្រទៅកាន់វាលវែង ឆ្លងកាត់ថ្មរដារតូច ជាពិសេសគឺទល់ដែនខ្មែរ-ថៃនៅក្នុងខែមិថុនា ២០២២ ការសម្រាកនៅឯរីសតជើងភ្នំ Domeland ខេត្តពោធិ៍សាត់ និងការជិះកម្សាន្តពេលយប់ក្នុងខែមេសា ២០២២ ដើម្បីអបអរសាទរខួបពីរឆ្នាំនៃវត្តមានរបស់ Royal Enfield ក្នុងទឹកដីប្រទេសកម្ពុជា។
គួរឲ្យដឹងផងដែរថាដំនើរកំសាន្តដ៏វែងបំផុតរបស់ក្រុមហ៊ុនម៉ូតូ Royal Enfield ឆ្ពោះទៅកាន់វាលវែង ខេត្តពោធិ៍សាត់ជាលើកដំបូងនេះបានប្រព្រឹត្តទៅយ៉ាងរលូននិងជោគជ័យក្រៃលែងជាមួយនិងវត្តមានរបស់អតិថិជនគ្រប់គ្នាហើយ ក៏ជាកំលាំងចិត្តមួយដ៏សំខាន់ដែលនិងរុញច្រានឲ្យក្រុមការងាររបស់ Royal Enfield រៀបចំនូវដំនើរកំសាន្តធំៗជាច្រើនទៀតក្នុងពេលឆាប់ៗនេះ។ ការជិះជាក្បួនទាំងពីរលើកនេះជាការបើកឪកាសមួយដែលអនុញ្ញាត្តិឲ្យអ្នកចូលរួមក៏ដូចជាអតិថិជនផ្ទាល់បានឃើញពីសមត្ថភាពកំលាំងម៉ាស៊ីនរបស់ម៉ូតូ Royal Enfield នៅលើដងវិថីប្រទេសកម្ពុជា។
ជាមួយកម្លាំង Torque ដ៏អស្ចារ្យបានធ្វើឲ្យគ្រប់ម៉ូឌែលនៃយីហោម៉ូតូមួយនេះអាចបត់បែនបានទៅតាមស្ថានភាពផ្លូវក្នុងប្រទេសមិនថាផ្លូវរអិល ឡើងចំនោត ចុះទួល ចូលព្រៃ គ្រហុក គ្រលុក ដីសើមភក់ និងជោគជាំដោយភ្លៀងយ៉ាងណានោះទេក៏ម៉ូតូនេះនៅតែអាចបង្អួតរាងសង្ហាររបស់ខ្លួននិងអ្នកជាម្ចាស់អោយកាន់តែលេចធ្លោថែមមួយកម្រិតទៀត។ អតិថិជនរបស់ Royal Enfield ជាមួយនឹងក្រសែភ្នែកមនុស្សជាច្រើនបានចោលសំលឹងមកយីហោម៉ូតូនេះហើយស្ងប់ស្ងែងជាមួយនឹងវត្តមាន ការរចនារបស់វានៅក្នុងបរិបទប្រទេសកម្ពុជា។
ដំនើរកំសាន្តនេះមិនត្រឹមតែធ្វើអោយអតិថិជនទទួលបានអ្វីដែលថ្មីប៉ុន្នោះទេ ប៉ុន្តែវាបានបង្កើតនូវភាពស្អិតរមួតរវាងអតិថិជននិងអតិថិជនឲ្យមានពេលវេលាជជែកពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍នៃម៉ូតូរៀងខ្លួន ក៏ដូចជាបណ្តុះនៃសហគមន៍គ្រួសារតែមួយ។ ត្រូវបានទទួលស្គាល់ថាជាវិស័យកង់ពីរបែបម៉ូតូធំដែលកំពុងលេចធ្លោនិងមានសន្ទុះនៃការគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងទីផ្សារប្រទេសកម្ពុជា។
ក្រុមហ៊ុនម៉ូតូធំ Royal Enfield បានលក់ចេញម៉ូតូជិត ៣០០ គ្រឿងហើយនៅលើដងវិថី រយះពេលពីរឆ្នាំនៅក្នុងប្រទេសកម្ពុជាបានត្រួសត្រាយផ្លូវឲ្យកំពូលម៉ូឌែលទាំង ៣នៃ Royal Enfield មានការកក់ទិញច្រើនជាងគេដូចជា Royal Enfield Meteor 350cc, Himalayan 411cc ជាពិសេសគឺ Classic 350cc. ហើយឆាប់ៗនេះម៉ូឌែលបែបប្រភេទកាត់ Cross ADV, Scram 411cc និងបង្អួតខ្លួនឆាប់ៗជាមួយច្រើនពណ៍និងស្ទីលដែលអតិថិជនអាចជ្រើសរើសបាន។
ម៉ូតូ Royal Enfield មានឫសគល់និងប្រភពពីចក្រភពអង់គ្លេសដែលតែងតែនាំមកនូវគុណភាពជាចម្បងហើយនិងទំនុកចិត្តរហូតមកនៅក្នុងវិស័យម៉ូតូជុំវិញពិភពលោក។ មិនមែនត្រឹមតែកេរ្តិ៍ដំនែលដែលអស្ចារ្យយូរអង្វែងប៉ុន្នោះទេ ប៉ុន្តែការគិតកែច្នៃដ៏ផ្ចិតផ្ចង់បានរុញច្រានឲ្យ Royal Enfield ក្លាយជាទីមួយជានិច្ចសម្រាប់អ្នកជិះម៉ូតូធំគ្រប់គ្នា៕