• 2022-06-21 09:07:19
  • ហាងឆេងផលិតផល

មកដល់ហើយ! ហាងមួយនៅខ្មែរដាក់លក់ Macbook Pro M2 ក្នុងតម្លៃលើសបរទេសគួរសម ថ្លៃជាងការរំពឹង

  • 2022-06-21 09:07:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Macbook Pro M2 ទើបនឹងបានប្រកាសចេញជាផ្លូវការកាលពីខែមុន ហើយពេលនេះហាងមួយនៅខ្មែរដាក់លក់ក្នុងតម្លៃលើសបរទេសគួរសម ថ្លៃជាងការរំពឹង។

Macbook Pro M2 ធ្វើឲ្យអ្នកគាំទ្រ Apple ទាំងអស់ភ្ញាក់ផ្អើលជាមួយនឹងរូបរាងដដែល ប៉ុន្តែប្រើឈីបកំពូលថ្មី M2 ក្នុងកញ្ចប់ទឹកលុយដដែល ១ ២៩៩ដុល្លារនៅបរទេស ហើយសម្រាប់ស្រុកយើងមានហាងមួយឈ្មោះ Beckie Deal កំពុងដាក់លក់ក្នុងតម្លៃដូចខាងក្រោម៖

  • Macbook Pro 13.3'' M2 Chip 8GB/ 256GB = 1599$
  • Macbook Pro 13.3'' M2 Chip 8GB/ 512GB = 1799$

គួរបញ្ជាក់ផងដែរថា Chip M2 គឺជាប្រភេទឈីប Second gen 5nm ធ្វើការដោយត្រង់ស៊ីស្ទ័រជាង ២០ប៊ីលានគ្រាប់ បំពាក់មកដោយ CPU 8-Cores និង GPU 10-Cores និងមានល្បឿន Bandwidth របស់ Unified Memory ដល់ទៅ 100GB/s៕

អត្ថបទ៖ Thea Sothun

មតិយោបល់