• 2022-06-21 07:37:19
  • ព័ត៌មាន

ច្បាស់ៗពី Elon Musk ថាលុយគ្រីបតូរួមទាំង Twitter នឹងដើរលើផ្លូវតែមួយ

  • 2022-06-21 07:37:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Elon Musk ជាអនាគត CEO របស់ក្រុមហ៊ុន Twitter ប៉ុន្ដែបច្ចុប្បន្នផ្អាកគម្រោងទិញយកជាបណ្ដោះអាសន្ន បានជួបសំណេះសំណាលជាលើកដំបូងជាមួយបុគ្គលិករបស់ Twitter កាលពីថ្មីៗនេះ ដោយឡែកមានរឿងសំខាន់មួយ គឺពាក់ព័ន្ធនឹងផ្លូវដើររបស់ក្រុមហ៊ុនអមជាមួយនឹងលុយគ្រីបតូ។

ក្នុងពិធីសំណេះសំណាល ដែលលេចធ្លាយវីដេអូតាម ប្រភព Project Veritas បានបង្ហាញថា ពេលមួយនោះ ប្រធានទីផ្សារ Twitter លោកស្រី Leslie Berland បានចោទសួរ Elon ថា “តើលោកអាចនិយាយបន្តិចពី Twitter និងការទូទាត់លុយបានដែរទេ?”

ពេលនោះ Elon Musk បានឆ្លើយថា “ខ្ញុំគិតថាវាសមហេតុផលក្នុងការបញ្ចូលការទូទាត់ទៅក្នុង Twitter ដើម្បីឱ្យវាងាយស្រួលក្នុងការផ្ញើប្រាក់ទៅមក ដោយប្រើរូបិយបណ្ណ ក៏ដូចជាគ្រីបតូ។”

លោកក៏បានបន្ថែមថា “ដូច្នេះគោលដៅរបស់ខ្ញុំ គឺដើម្បីបង្កើនអត្ថប្រយោជន៍នៃសេវាកម្ម ហើយប្រសិនបើគេអាចប្រើវាដើម្បីទូទាត់ គឺមានភាពងាយស្រួល កើនផលប្រយោជន៍ដូចគ្នា។”

គួរបញ្ជាក់ថា ក្នុងនោះផងដែរ Elon Musk ក៏បានលើកឡើងពីបញ្ហាប្រឈមជាបន្តបន្ទាប់ ត្បិត Twitter មាន bot និងគណនី spam បោកប្រាស់គ្រីបតូជាច្រើននៅលើបណ្ដាញសង្គមមួយនេះ៕

ប្រភព៖ Bitcoin ប្រែ​សម្រួល៖ កុសល

មតិយោបល់