- 2022-06-21 04:18:19
- ព័ត៌មាន
ម្ចាស់ជយលាភីលេខ ១ កម្មវិធី ICT Award បង្កើតបច្ចេកវិទ្យាទិញថ្នាំអនឡាញនិងដឹកថ្នាំឲ្យដល់មុខផ្ទះ
- 2022-06-21 04:18:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់ជយលាភីលេខ ១ កម្មវិធី ICT Award បង្កើតបច្ចេកវិទ្យាទិញថ្នាំអនឡាញនិងដឹកថ្នាំឲ្យដល់មុខផ្ទះ
ចន្លោះមិនឃើញ
ធ្លាប់គិតដែរទេ? ពេលធ្លាក់ខ្លួនឈឺ ឬមិនស្រួលខ្លួនពិបាកធ្វើដំណើរ បើសិនជាអាចខលសួរពីចម្ងាយ ឬទិញថ្នាំពីចម្ងាយ ដោយមិនចាំបាច់ចេញក្រៅមិនដឹងជាល្អយ៉ាងណាទេហ្ន៎!!!។ ឥឡូវនេះស្រួលណាស់ ចង់ខលជួបឱសថការីដោយផ្ទាល់ ឬពិគ្រោះជំងឺតាមអនឡាញក៏ឥតគិតថ្លៃ ចង់ទិញថ្នាំអនឡាញ និងដឹកថ្នាំឲ្យដល់មុខផ្ទះតែម្ដងសម្រាប់អ្នកប្រើប្រាស់ផ្ទាល់ ជាមួយ «ទៅពេទ្យ-TOVPET» ដែលវេទិកាថែទាំសុខភាពថ្មីមួយកំពុងទទួលបានការគាំទ្រច្រើននៅក្នុងប្រទេសកម្ពុជា។
ទៅពេទ្យ-TOVPET អាចជួយសម្រួលដល់ម្ចាស់ឱសថទូទាំងប្រទេសអាចបញ្ជាទិញ បាននិងដឹកជញ្ជូនដល់ទីតាំងភ្លាមៗប្រសិនបើអ្នកជំងឺមកទិញថ្នាំ បែរជាអស់ស្ដុកដោយមិនដឹងខ្លួន។ មិនត្រឹមតែជាអាជីវកម្មលក់ថ្នាំពេទ្យប៉ុណ្ណោះទេ ប៉ុន្តែបានផ្ដល់ប្រយោជន៍រកសុី និងផ្ដល់ឱសថស្របច្បាស់ដល់ប្រើប្រាស់ថែមទៀតផង។
ធ្លាប់ផ្ដល់បទសម្ភាសន៍ជាមួយក្រុមការងារ Sabay លោក ជា វិរៈ ដែលជាឱសថការីឆ្នើម និងជានាយកប្រតិបត្តិ Pilltech (ជាក្រុមហ៊ុនមេ) បានលើកឡើងថា៖ "ដោយសារឃើញថាប្រជាជនស្រុកយើងនៅតាមខេត្ត ពេលឈឺគិតឃើញដំបូងគេគឺ រត់ទៅរកពេទ្យ ឬ ឱសថការី ដូច្នេះហើយឱសថការីសំខាន់ណាស់។ ហេតុនេះហើយ «TovPet» អាចជួយ ប្រជាជនយើងបាន ដោយត្រូវជួយឱសថការីជាមុនក្នុងការទិញ ផលិតផលថ្នាំពេទ្យពីប្រភពច្បាស់លាស់មិនក្លែងក្លាយ។ «TovPet» ផ្តល់ជូនទាំងម្ចាស់ឱសថស្ថានលក់រាយ និងអ្នកចែកចាយរបស់ពួកគេ។ ផ្តល់ភាពងាយស្រួល បំផុតជូនម្ចាស់ឱសថស្ថានដែលត្រូវការបញ្ជាទិញថ្នាំគ្រាន់តែចុចទៅលើប៊ូតុងមួយ។ អ្នកអាចកុម្មង់ថ្នាំដែលធ្លាប់ទិញ ឬកុម្មង់ផលិតផលដែលឱសថស្ថានផ្សេងៗពេញនិយមក៏បាន។"
សេវាកម្មមួយនេះបង្កើតឡើងនៅដើមឆ្នាំ ២០១៩ ខណៈដែលក្រុមហ៊ុន PillTech Solutions Co., Ltd គឺជាម្ចាស់ជយលាភីលេខ ១ ផ្នែក «ពានរង្វាន់ធុរកិច្ចថ្មីឌីជីថលល្អបំផុត» ក្នុងកម្មវិធី Cambodia ICT Award ប្រចាំឆ្នាំ ២០២១ និងកំពុងពង្រីកសេវាកម្មបន្ថែមទៀតដោយដាក់ឲ្យដំណើរគេហទំព័រ «ទៅពេទ្យ» ដែលអ្នកអាចចូលទៅពិគ្រោះពីស្ថានភាព តាមអនឡាញដោយឥតគិតថ្លៃផងដែរ៕
អត្ថបទ៖ រក្សា