• 2022-06-17 02:24:31
  • ហាងឆេងផលិតផល

ត្រៀម​លុយបងប្អូន! ​ចេញតម្លៃផ្លូវការឡាន Hyundai Palisade 2023 ហើយ

  • 2022-06-17 02:24:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​រថយន្ត Hyundai Palisade 2023 ត្រូវបាន​ប្រកាស​ចេញ​កាលពីខែមេសាមក ឥឡូវ​នេះ​ក្រុមហ៊ុន​បាន​ទម្លាយ​តម្លៃផ្លូវការ​របស់វាហើយនៅ​ទីផ្សារ​អាមេរិក ដោយ​មានតម្លៃចាប់ពីជាង ៣ម៉ឺនដុល្លារ ដល់ ៥ម៉ឺនដុល្លារស្តើង ខុស​ៗគ្នាតាម​ option នីមួយៗដូចជា SE, SEL, XRT, Limited និង Calligraphy ជាមួយ​ជម្រើស​ប៉ុង១ និងប៉ុង២។

សូម​មើល​តារាង​តម្លៃខាងក្រោមនេះ៖

រថយន្ត​ Hyundai Palisade បាន​ចាប់ផ្តើម​លេចធ្លោ​ខ្លាំង​នៅទីផ្សារ​កូរ៉េ ចាប់តាំងពីឆ្នាំ​២០២០មក។ សម្រាប់ស៊េរីថ្មីឆ្នាំ​២០២៣នេះ ​រូបរាង​របស់វា​ឌីហ្សាញ​កាន់តែស្អាត និងកាចជាងមុន ព្រមទាំង​បំពាក់​បច្ចេកវិទ្យា​កាន់តែទំនើប។

រូបរាង​ផ្នែកខាងមុខ មើលទៅ​កាន់តែកាច​ដោយ​វាមាន​ប៉ាណាធំ​ជារាងចតុកោណ ចង្កៀង​បញ្ឈរ LED នៅសងខាង។ ឯផ្នែក​ខាងក្នុងវិញ ដៃចង្កូត​ត្រូវបាន​ឌីហ្សាញ​បែបថ្មី កុងទ័រឌីជីថល និង​ប្រព័ន្ធកម្សាន្ត Touchscreen មាន​ទំហំពី ១០,២៥ ទៅ ១២អ៊ីញ។ វាបំពាក់​កៅអី៣ជួរ ដោយកៅអីនីមួយសុទ្ធតែបំពាក់​មុខាងារពិសេស។

កាន់តែគួរឱ្យចាប់អារម្មណ៍នោះ វា​បំពាក់​សោឌីជីថល ដែល​ម្ចាស់​រថយន្ត​អាច​ប្រើប្រាស់ iPhone, Apple Watch ឬ Samsung Galaxy ក្នុងការចាក់សោ ដោះសោ និងបញ្ឆេះម៉ាស៊ីន។ វាក៏ជារថយន្ត​ដំបូង​របស់ Hyundai ដែល​ផ្តល់​នូវ Wi-Fi hotspot ផងដែរ។

តែយ៉ាងណារថយន្ត​នេះ​នៅតែបន្ត​ប្រើ​ម៉ាស៊ីន V6 ចំណុះ ៣,៨លីត្រ ផលិតបានកម្លាំង២៩១សេះ និង​កម្លាំងរមួល ៣៥៥ញ៉ូតុនម៉ែត្រ ​ជាមួយ​ប្រអប់លេខអូតូ៨វគ្គ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

អត្ថបទ៖ សំភី

មតិយោបល់