- 2022-06-17 02:38:00
- ព័ត៌មាន
តាមទាន់ទើបដឹង Google មានកម្មវិធីលើស Apple សឹង ៣០% តែចំណូលទាបជាងចង់ ៥០%
- 2022-06-17 02:38:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមទាន់ទើបដឹង Google មានកម្មវិធីលើស Apple សឹង ៣០% តែចំណូលទាបជាងចង់ ៥០%
ចន្លោះមិនឃើញ
មកដល់ ឆ្នាំ២០២២ ទីផ្សារកម្មវិធីសម្រាប់អ្នកប្រើទូទាំងពិភពលោក៖
យ៉ាងណា ចំនួនកម្មវិធីអាចធ្លាក់ចុះតាមជាក់ស្ដែង ព្រោះតម្រូវការគុណភាព ក្រុមហ៊ុននឹងទម្លាក់កម្មវិធីខ្លះវិញ ដូចជាកាលពីឆ្នាំ២០២១ កម្មវិធី Android មានប្រមាណ ៣,៤៨ លានកម្មវិធី ធ្វើឱ្យ Google Play ក្លាយជាហាងកម្មវិធីដែលមានចំនួនច្រើនបំផុតនៃកម្មវិធីដែលមាន ខណៈពេលនោះ App Store ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ មានកម្មវិធីសរុបប្រមាណ ២,២២ លានកម្មវិធី ដែលច្រើនជាងកម្មវិធីមានក្នុងពេលបច្ចុប្បន្ន។
ងាកមកប្រាក់ចំណូលវិញ មានមធ្យោបាយផ្សេងៗដូចជា គិតថ្លៃពេលដោនឡូត គិតថ្លៃលើមុខងារពិសេសៗក្នុងកម្មវិធី ឬកម្មវិធីមិនគិតថ្លៃប៉ុន្ដែទាញចំណូលពីផ្ទាំងផ្សាយពាណិជ្ជកម្មវិញ។
គិតត្រឹម ខែមីនា ឆ្នាំ២០២១ តម្លៃជាមធ្យមនៃកម្មវិធីមួយលើ App Store អាចរកចំណូលបាន ០,៩១ដុល្លារ។ ទោះបីជាកម្មវិធីក្នុង Play Store មានច្រើនយ៉ាងណាក៏ដោយ ប៉ុន្ដែ Apple ពូកែផ្សព្វផ្សាយរកចំណូលជាង ត្បិតអីឧទាហរណ៍កាល ត្រីមាសទី៣ ឆ្នាំ២០២០ Apple រកបានចំណូលប្រមាណ ១៩ពាន់លានដុល្លារ អ្នកប្រើប្រាស់ទូទាំងពិភពលោក ខណៈ Google រកបានត្រឹម ១០,៣ពាន់លានដុល្លារ តែប៉ុណ្ណោះ៕