- 2022-06-17 01:48:31
- ហាងឆេងផលិតផល
Ford Rangerឆ្នាំ 2023 Wildtrak និង XLT ឆែកតម្លៃនេះបានបើចង់ទិញជិះ
- 2022-06-17 01:48:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ford Rangerឆ្នាំ 2023 Wildtrak និង XLT ឆែកតម្លៃនេះបានបើចង់ទិញជិះ
ចន្លោះមិនឃើញ
Ford Ranger Wildtrak និង Ford Ranger XLT ស៊េរីថ្មីឆ្នាំ២០២៣ បានបង្ហាញវត្តមាននៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការគាំទ្រជាច្រើនពីអ្នកនិយមជិះរថយន្តប្រភេទ Pick Up ជាមួយគ្នានេះដែល គ្រប់គ្នាចង់ដឹងពីតម្លៃ របស់វាដែលកំពុងមានវត្តមានលក់នៅខ្មែរ។
ខាងក្រោមនេះគឺជាតម្លៃរបស់ Ford Ranger Wildtrak និង Ford Ranger XLT ស៊េរីថ្មីឆ្នាំ២០២៣៖
Ford Ranger XLT ស៊េរីថ្មីឆ្នាំ២០២៣
Ford Ranger XLT ស៊េរីថ្មីឆ្នាំ២០២៣ បានមកដល់ទីផ្សារប្រទេសកម្ពុជា មានជម្រើសម៉ាសុីន ចំណុះ ២,០លីត្រ Bi-Turbo (Turbo 2) ជាមួយប្រអប់លេខអូតូ ១០វគ្គ ដាក់លក់តម្លៃខ្ទង់ ៤៦ ៥០០ដុល្លារ និងជម្រើសម៉ាសុីន ចំណុះ ២,០លីត្រ Bi-Turbo (Turbo 1) ជាមួយប្រអប់លេខអូតូ ៦វគ្គ ដាក់លក់តម្លៃខ្ទង់ ៤៤ ៥០០ដុល្លារ។
Ford Ranger XLT ស៊េរីថ្មីនេះ មានបំពាល់មកជាមួយ សេនស័រចំនួន ៨គ្រាប់ ខាងមុខ ៤ ខាងក្រោយ ៤ មានទំហំកង់ ១៧អុីញ រំលេចទៅដោយចង្កៀងគុជផ្នែកខាងមុខ ភ្លើងសុីញូខាងក្រោយ LED ងាកមកមើលភ្នែកខាងក្នុងវិញវាមានកុងទ័រប្រភេទ Digital អេក្រង់បង្ហាញព័ត៌មានមានទំហំ ១២អុីញ អាចភ្ជាប់ជាមួយនឹង Apple CarPlay, Android Auto និង Google Map។
Ford Ranger Wildtrak ស៊េរីឆ្នាំ២០២៣
Ford Ranger Wildtrak ស៊េរីឆ្នាំ២០២៣ បានមកដល់ទីផ្សារប្រទេសកម្ពុជា មានម៉ាសុីន ចំណុះ ២,០លីត្រ Bi-Turbo ជាមួយប្រអប់លេខអូតូ ១០វគ្គ SelectShift មានកម្លាំង ២០៧សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ ដាក់លក់តម្លៃខ្ទង់ ៥៨ ៥០០ដុល្លារ មានជម្រើសពណ៌រហូតដល់ ៦ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ស ខ្មៅ ប្រផេះ ទឹកក្រូច ទឹកប្រាក់ ក្រហមចាស់។
Ford Ranger Wildtrak ស៊េរីឆ្នាំ២០២៣ បានផ្លាស់ប្ដូររូបរាងថ្មីកាន់តែមានភាពទាក់ទាញជាងមុន មានបំពាក់មកជាមួយឈ្នាន់ជាន់នៅផ្នែកខាងក្រោយ មានយ៉ាន់កងទំហំ ១៨អុីញ រំលេចទៅដោយចង្កៀងគុជផ្នែកខាងមុខ ភ្លើងសុីញូខាងក្រោយ LED មានរាងជាអក្សរ C និងមានកាមេរ៉ា 360ដឺក្រេ ងាកមកមើលភ្នែកខាងក្នុងវិញវាមានកុងទ័រប្រភេទ Digital អេក្រង់បង្ហាញព័ត៌មានមានទំហំ ១២អុីញ អាចភ្ជាប់ជាមួយនឹង Apple CarPlay, Android Auto និង Google Map។ ចំពោះតម្លៃពន្ធផ្លូវនៅក្នុងប្រទេសកម្ពុជាវិញ Ford Ranger XLT និង Ranger Wildtrak ស៊េរីថ្មីនេះបង់ត្រឹមតែ ៥០ដុល្លារប៉ុណ្ណេះក្នុងមួយឆ្នាំ៕
ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕