• 2022-06-15 02:05:54
  • ព័ត៌មាន

វេលាបានមកដល់ IE លាអ្នកប្រើលែងត្រលប់ ក្រោយរស់ ២៧ឆ្នាំ ក្នុងខ្លួន Window

  • 2022-06-15 02:05:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាផ្លូវការ ថ្ងៃនេះ ទី១៥ ខែមិថុនា ឆ្នាំ២០២២ Microsoft សម្រេចបិទការគាំទ្រទាំងស្រុង Internet Explorer បន្ទាប់ពីកម្មវិធីរៀមច្បងនេះរស់ក្នុង Window អស់រយៈពេល ២៧ឆ្នាំ មក ដែលចាប់កំណើតតាំងពី Window 95 មកម៉្លេះ។

មុនអស់ជីវិតនេះ គួរដឹងថាកាលពីមិនទាន់មាន Google Chrome ឬ Mozilla Firefox កម្មវិធី Internet Explorer បានរួមចំណែកយ៉ាងសំខាន់ធ្វើឱ្យអ៊ីនធឺណិតពេញនិយម ត្បិតកាលពី ឆ្នាំ២០០៣ វាមានអ្នកប្រើរុករកលើអ៊ីនធឺណិតដល់ទៅ ៩៥% ឯណោះ។

យ៉ាងណា ជំនួសឱ្យ Internet Explorer ក្រុមហ៊ុន Microsoft ដាក់ឱ្យប្រើកម្មវិធី Microsoft Edge ដែលពួកគេបានបន្ស៊ាំខ្លួនវាតាំងពីឆ្នាំ២០១៥ មកម៉្លេះលើ Windows 10។

កម្មវិធីថ្មីនេះមិនធម្មតានោះទេ! Microsoft Edge ដែលបានជាប់ចំណាត់លេខ៣ ជាកម្មវិធីរុករកអ៊ីនធឺណិតលើកុំព្យូទ័រពេញនិយមបំផុតលើលោក ស្ថិតនៅកៀកគ្នាជាមួយ Safari និង Firefox។ គិតត្រឹម ខែមករា ឆ្នាំ២០២១ ដល់ ២០២២ របាយការណ៍វិភាគពី សេវាកម្មគេហទំព័រ StatCounter៕

អត្ថបទ៖ កុសល

មតិយោបល់