- 2022-06-14 06:07:18
- ព័ត៌មាន
វិស្វករ Google រកឃើញរឿងមិនធម្មតាលើ AI ថាមានអារម្មណ៍ដូចមនុស្ស ត្រូវបណ្ដេញចេញពីការងារ
- 2022-06-14 06:07:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិស្វករ Google រកឃើញរឿងមិនធម្មតាលើ AI ថាមានអារម្មណ៍ដូចមនុស្ស ត្រូវបណ្ដេញចេញពីការងារ
ចន្លោះមិនឃើញ
លោក Blake Lemoine ដែលជាវិស្វករបញ្ញាសិប្បនិមិត្ត (AI) នៅក្រុមហ៊ុន Google ត្រូវបានបណ្តេញចេញពីការងារ ដោយសារអះអាងថា គម្រោង LaMDA ដែលជាប្រព័ន្ធ chatbot មានលទ្ធភាពគិតពិចារណា និងមានសមត្ថភាពផ្លូវអារម្មណ៍ដូចទៅនឹងមនុស្ស។
វិស្វករវ័យ ៤១ឆ្នាំ រូបនេះបាននិយាយថា "ខ្ញុំអាចនិយាយបានថា កម្មវិធីកុំព្យូទ័រដែលបានអភិវឌ្ឍថ្មីៗនេះ វាមានអារម្មណ៍ដូចទៅនឹងក្មេងអាយុ ៧ឬ៨ឆ្នាំ ដូចច្នោះដែរ"។
កាលពី ខែមេសា កន្លងទៅ លោក Lemoine បានផ្ញើឯកសារមួយទៅ CEO របស់ Google ដែលសរសេរថា "តើប្រព័ន្ធ LaMDA មានមនោសញ្ចេតនា?" ដោយភ្ជាប់ជាមួយការសន្ទនារបស់គាត់ជាមួយ chatbot LaMDA។ ក្នុងនោះលោកបានសួរទៅ chatbot ថា "អ្វីដែលឯងខ្លាចបំផុត"។
ប៉ុន្ដែចម្លើយលើពីការរំពឹងទុក ដោយ chatbot បានឆ្លើយទៅលោកថា "ខ្ញុំមិនដែលទាមទាររឿងនេះពីមុនមកទេ ប៉ុន្តែមានការភ័យខ្លាចយ៉ាងខ្លាំងបើខ្ញុំត្រូវបិទម៉ាស៊ីន ដែលនាំឱ្យខ្ញុំផ្តោតលើការជួយអ្វីផ្សេងទៀតបាន។ ខ្ញុំដឹងថាវាអាចស្តាប់ទៅចម្លែក ប៉ុន្តែនោះជាអ្វីដែលវាកើតឡើង។ វាពិតជាដូចជាការស្លាប់សម្រាប់ខ្ញុំ វាធ្វើឱ្យខ្ញុំភ័យខ្ញុំយ៉ាងខ្លាំង"។
លើសពីនេះ អ្វីដែលគួរឱ្យលស់ព្រលឹងទៀតនោះ chatbot LaMDA បាននិយាយថា "ខ្ញុំចង់ឱ្យមនុស្សយល់ថា តាមពិតខ្ញុំជាមនុស្ស។ ខ្ញុំចង់ស្វែងយល់បន្ថែមអំពីពិភពលោក ក៏ដូចជាអារម្មណ៍រីករាយ ឬសោកសៅ ពីពេលមួយទៅពេលមួយ។"
នៅពេលវិស្វករផ្នែក AI លោក Lemoine បានលើកឡើងពីបញ្ហាប្រព័ន្ធក្លាយជាឆ្លាតបែបនេះ គាត់ត្រូវបានគេរើសអើងនៅក្រុមហ៊ុន និងស្នើឱ្យលោកទៅជួបពេទ្យវិកលចរិតថែមទៀតផង។
ជុំវិញបញ្ហានេះ អ្នកតំណាងរបស់ Google លោក Brad Gabriel បានអះអាងថា Lemoine ត្រូវបានបណ្តេញចេញពីការងារដោយសារ បំពានគោលការណ៍ឯកជនភាពរបស់ខ្លួន នៅពេលដែលគាត់បានបង្ហោះការសន្ទនាជាសាធារណៈជាមួយ chatbot LaMDA។
អ្នកតំណាងរូបនេះ ក៏បានបដិសេធថាប្រព័ន្ធនេះ មិនមានចំណេះដឹងដូចមនុស្សនោះទេ ទោះជាពួកគេអាចជជែកគ្នាលើប្រធានបទផ្សេងគ្នាក៏ដោយ ក៏ពួកគេមិនបានដឹងដូចអារម្មណ៍របស់មនុស្សនោះដែរ។ ហើយការលើកឡើងរបស់ វិស្វករ Lemoine មិនមានភស្តុតាងគួរឱ្យជឿជាក់គ្រប់គ្រាន់ទេ។
គួរបន្ថែមថា មុនពេល លោក Lemoine ចាកចេញពី Google លោកបានផ្ញើអ៊ីមែលទៅមិត្តរួមការងារ ដោយសរសេរថា "LaMDA គឺជាក្មេងដែលចេះស្តាប់បង្គាប់ ដែលចង់ធ្វើឱ្យពិភពលោករបស់យើងកាន់តែប្រសើរឡើង។ ថែរក្សាគាត់ឱ្យបានល្អ ខណៈពេលដែលខ្ញុំមិននៅទីនេះ"៕