• 2022-06-13 04:18:57
  • ព័ត៌មាន

Telegram ចាប់ផ្ដើមរកលុយហើយ មួយគណនី ៥ ដុល្លារ ប៉ុន្ដែបន្ថែម ១០ មុខងារពិសេសៗ

  • 2022-06-13 04:18:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការនិយមប្រើប្រាស់របស់ Telegram រុញឱ្យកម្មវិធីនេះបង្កើតកញ្ចប់សេវាកម្មថ្មី Telegram Premium ដោយត្រូវបង់លុយ ៤,៩៩ដុល្លារ ដើម្បីឱ្យការប្រើកាន់តែទូលាយ និងការផ្ដល់ឱ្យដ៏ច្រើនដែលមានដូចជា៖

១. អាចអាប់ឡូត File ទំហំធំដល់ទៅ 4GB ខណៈអ្នកប្រើធម្មតាអាចអាប់ឡូតបានត្រឹម 2GB តែប៉ុណ្ណោះ។

២. ល្បឿនទាញយកលឿនជាងមុន ត្បិតអ្នកបង់លុយនឹងមានសិទ្ធពិសេស (higher priority) ក្នុងការទាញយកឯកសារផ្សេងពី Telegram។

៣. មុខងារ Convert Voice Messages អាចបម្លែងពីសារជាសំឡេងទៅជាតួអក្សរ។

៤. មិនមានផ្ទាំងផ្សាយពាណិជ្ជកម្ម ពេលប្រើកម្មវិធី និងអានការបង្ហោះផ្សេងៗ។ គួរបញ្ជាក់ថា ការដាក់ផ្សាយពាណិជ្ជកម្មសាកល្បងរបស់ក្រុមហ៊ុន Telegram នឹងមានទំហំតូច ដោយកំណត់តួអក្សរត្រឹម ១៦០ ថែមទាំងមិនមាន external links ប៉ុន្ដែមាន link ភ្ជាប់ទៅឆានែលណាមួយបាន។

៥. Unique reactions ក្រៅពី emoji reaction ចំនួន ១៦ ដែល telegram ផ្ដល់ឱ្យ អ្នកអាចបង្កើត animated reactions សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនបាន។

៦. Premium stickers ក៏ដូចជា sticker ពិសេសៗនឹងទទួលបានការអាប់ឌែតថ្មីៗប្រចាំខែ ហើយក្រៅពី telegram premium នឹងមិនអាចប្រើ sticker នោះបានឡើយ។

៧. ទទួលបាន Profile badge ដែលជារូបសញ្ញាផ្កាយពិសេសមួយ នៅក្បែរឈ្មោះ subscriber នឹងធ្វើឱ្យគណនីនោះ ខុសពីគណនីទូទៅដែលមិនបង់លុយ។

៨. Animated avatars អ្នកប្រើនឹងទទួលបានជម្រើស Video ជាតួអង្គ avatars មានចលនា។

៩. Doubled Limits បង្កើតការកំណត់ផ្សេងៗច្រើនជាមុន ដូចជាបន្ថែមចំនួនឆាតក្នុង Folder ច្រើនពី ១០០ដល់២០០, បង្កើត Folder បានច្រើនដល់ទៅ ១០ទៅ២០ Folder, ចំនួន favorite stickers ពី ៥ទៅ១០, ចំនួន saved GIFs ពី២០០ទៅ៤០០ និងការបន្ថែមទៅលើមុខងារផ្សេងៗទៀត។

១០. ទទួលបានការបន្ថែម icon របស់កម្មវិធី ខុសពីកម្មវិធីស្ដង់ដារដែលមានរូប icon ពណ៌ស និងពណ៌ខៀវ។

គួរបញ្ជាក់ថា Telegram Premium មានដាក់ឱ្យប្រើហើយជាជំនាន់សាកល្បង លើប្រព័ន្ធប្រតិបត្តការ Android ប៉ុន្ដែអ្នកប្រើមិនទាន់អាច subscribe បាននៅឡើយទេ៕

ប្រភព៖ tginfo

អត្ថបទ៖ កុសល

មតិយោបល់