/PR(2)/Smart-1/62a5f12f38b28_1655042340_medium.jpg)
- 2022-06-13 04:02:19
- ព័ត៌មាន
កម្មវិធីឆ្លាតវៃមួយរបស់ Smart ទោះបីអត់អ៉ឺនធើណិត ក៏បញ្ចូលលុយចូលដែរ និងមានឱកាសឈ្នះលុយសុទ្ធ១ម៉ឺនដុល្លារ
- 2022-06-13 04:02:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីឆ្លាតវៃមួយរបស់ Smart ទោះបីអត់អ៉ឺនធើណិត ក៏បញ្ចូលលុយចូលដែរ និងមានឱកាសឈ្នះលុយសុទ្ធ១ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
គេសង្កេតឃើញថាជាទូទៅអ្នកប្រើប្រាស់ទូរសព្ទដៃនៅកម្ពុជា តែងតែជ្រើសយកវិធីសាស្រ្តបញ្ចូលទឺកប្រាក់ដាក់ក្នុងស៊ីមកាតរបស់ពួកគេតាមរយៈរបៀបផ្សេងៗគ្នាតាមចំណង់ចំណូលចិត្តដូចជា៖ អនឡាញ , ម៉ាស៊ីន ATM, ម៉ាស៊ីន PayGo និង SmartLuy ជាដើម។ ចំពោះវិធីថ្មីអ្នកប្រើប្រាស់អាចមានជម្រើសទោះបីអត់អ៉ឺនធើណិត ក៏បញ្ចូលលុយចូលដែរ និងមានឱកាសឈ្នះលុយសុទ្ធ១ម៉ឺនដុល្លារថែមទៀតផង។
លោក យស សំណព្វ មានតួនាទីជា Acting Head of Customer Experiences & Digital Touchpoint ធ្វើបទបង្ហាញនៅក្នុងកម្មវិធី Smart Consumers Event បានលើកឡើងថា៖ សម្រាប់កម្មវិធី SmartNas ជំនាន់ 3.0 នឹងក្លាយទៅជាជំនួយការឌីជីថលឆ្លាតវៃ ដោយការបន្ថែមនូវមុខងារភ្ជាប់ជាមួយនឹងធនាគារជាច្រើនដូចជា VISA, Master Card, Unionpay និង JCB ផ្ដល់ភាពងាយស្រួល ចំណេញ ពេលវេលា ឆាប់រហ័សតាមរយៈគណនីធនាគារទាំងនោះ។
លើសពីនេះទៀតនោះ អតិថិជនប្រើប្រាស់ធនាគារ ABA ក៏អាចធ្វើការភ្ជាប់ គណនី ABA Pay ចូលទៅក្នុង SmartNas បានផងដែរ។ វាមានភាពងាយស្រួលដូចគ្នាទៅហ្នឹង កាតធនាគារដែរ ដែលមុខងារទាំងពីរនេះ និង អនុញ្ញាតអោយ អតិថិជន អាចធ្វើការ បញ្ចូលលុយទូរសព្ទ ដោយមិនចាំបាច់ចាកចេញពី SmartNas app និង អាចបញ្ចូលលុយបានដោយមិនចាំបាច់ មានអ៉ិនធឺណិត។
ជាងនេះទៀតជាមួយនឹងប្រូម៉ូសិនថ្មី បញ្ចូលលុយតាម E-Top Up ហើយឈ្នះ លោកអ្នកគ្រាន់តែបញ្ចូលទឹកប្រាក់ចាប់ពី ១,២៥ ដុល្លារ ឬ ៥០០០ រៀលឡើងទៅ នឹងមានឱកាសឈ្នះរង្វាន់ធំជាទឹកប្រាក់រហូតដល់ទៅ ១ ម៉ឺនដុល្លារឯណោះ និងរង្វាន់ផ្សេងៗទៀតដូចជា លុយសុទ្ធ 100 ដុល្លារ ទូរសព្ទឆ្លាតវៃ OPPO Find Series, OPPO Reno Series, Smart Hero សរុប រាប់រយគ្រឿង និង ទិន្នន័យអ៉ិនធឺណិតរាប់លានរង្វាន់។
កម្មវិធី SmartNas ជំនាន់ 3.0 បានអភិវឌ្ឍន៍និងបន្ថែមមុខងារទំនើបៗជាច្រើនដើម្បីដោះស្រាយរាល់ តម្រូវការរបស់លោកអ្នក ទិញលេខទូរស័ព្ទជា e-SIM នឹងដាក់អោយដំណើរការភ្លាមៗ បញ្ចូលឬឆែកមើលលុយទូរស័ព្ទ ឆែកមើលប្រវត្តិប្រើប្រាស់ ទទួលបានការបញ្ចុះតម្លៃ SmartVIP ពីហាងជាច្រើន ទិញហ្គេមអាយធឹមឡូយនិងមុខងារទំនើបជាច្រើន មាននៅក្នុង SmartNas ជំនាន់ថ្មីនេះ។
ចំពោះរបៀបប្រើប្រាស់កម្មវិធី SmartNas សូមមើលវីដេអូណែនាំ៖
គ្រប់យ៉ាងត្រូវបានគ្រប់គ្រងជាមួយ ស្មាតណាស់! ដោនឡូតដោយឥតគិតថ្លៃតាមរយៈ www.smart.com.kh/SmartNas។
បញ្ចូលលុយតាម SmartNas ចាប់ពី 1.25 ដុល្លារពេលនេះដើម្បីឈ្នះ! បញ្ចូលលុយតាមលីងនេះ៖ www.smart.com.kh/km/Top-up