• 2022-06-13 02:51:45
  • ព័ត៌មាន

ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ដៃគូជាមួយ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា ទទួលយកការទូទាត់តាមរយៈកម្មវិធីអេស៊ីលីដាម៉ូបាល

  • 2022-06-13 02:51:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជ ឈានមុខគេនៅកម្ពុជា បានចាប់ដៃគូជាមួយ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា (Forest Interactive Cambodia) ដើម្បីពង្រីកការផ្តល់ជូនបណ្ណទូទាត់ឌីជីថល ដែលអាចទូទាត់បានតាមរយៈកម្មវិធី អេស៊ីលីដាម៉ូបាល។

លោក តូ សុខណាង អ្នកគ្រប់គ្រងប្រចាំប្រទេស នៃក្រុមហ៊ុន ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា មានប្រសាសន៍ថា "ខ្ញុំមានទំនុកចិត្តថា ភាពជាដៃគូរួមគ្នានេះនឹងបើកឱកាសកាន់តែច្រើន សម្រាប់ធនាគារ អេស៊ីលីដា ក្នុងការគាំទ្រការទូទាត់តាមឌីជីថល សម្រាប់ វល្លិតកូដ (Wallet Code)"។ "បណ្ណទូទាត់ឌីជីថល ផ្តល់ជូនអ្នកប្រើប្រាស់នូវភាពងាយស្រួល ភាពបត់បែន ជំនឿជាក់ និងសុវត្ថិភាព ហើយយើងក៍ឃើញមានការកើនឡើងយ៉ាងខ្លាំងនូវតម្រូវការ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។"

"តាមរយៈ វល្លិតកូដ ដែលជាទម្រង់ត្រូវបានបង្កើតឡើងដោយ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ នោះ គឺយើងបានប្តេជ្ញាចិត្តធ្វើឲ្យការកម្សាន្តឌីជីថល អាចចូលប្រើប្រាស់បានទាំងអស់គ្នា ហើយយើងតែងស្វែងរកវិធីល្អៗ និងថ្មីៗ ដើម្បីធ្វើឲ្យកាន់តែងាយស្រួល សម្រាប់អតិថិជនក្នុងការទូទាត់។ តាមរយៈភាពជាដៃគូជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី នេះ អតិថិជនអាចទូទាត់ប្រាក់សម្រាប់អាជីវកម្ម វល្លិតកូដ តាមអេស៊ីលីដាម៉ូបាល បានដោយវិធីងាយៗ"។

បណ្ឌិត អ៊ិន ចាន់នី ជាប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា "យើងទទួលស្គាល់ពីសារៈសំខាន់នៃការផ្តល់ជូនអតិថិជនរបស់យើង នូវភាពងាយស្រួលនៃសេវាកម្ម និងផលិតផលណាមួយរបស់ធនាគារ ក៏ដូចជាឥទ្ធិពលជាវិជ្ជមាន ដែលទទួលបានមកពីភាពជាដៃគូចម្រុះ ជាមួយក្រុមហ៊ុន ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា នឹងនាំមកនូវអត្ថប្រយោជន៍ដល់សហគមន៍របស់យើង"។

ធនាគារ អេស៊ីលីដា បានបង្កើតបណ្តាញប្រតិបត្តិការធំជាងគេ នៅគ្រប់ខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា ហើយបានពង្រីកប្រតិបត្តិការរបស់ខ្លួនទៅក្រៅប្រទេស រួមមានប្រទេសឡាវ និងមីយ៉ាន់ម៉ា ផងដែរ។

ទន្ទឹមនឹងនេះ ទម្រង់ប័ណ្ណទូទាត់បែបឌីជីថល (Digital Voucher Platform) របស់ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ បានបង្កើតចេញជាថ្នាលកម្សាន្តដ៏ទូលំទូលាយមួយ សម្រាប់ប័ណ្ណទូទាត់លើទំនិញឌីជីថល ដើម្បីផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ស្មាតហ្វូន ដែលកំពុងកើនឡើងនាពេលបច្ចុប្បន្ននេះ ព្រមទាំងចូលចិត្តការទិញទំនិញ និងសេវាកម្មតាមអនឡាញ។ ជាមួយនឹងទម្រង់បណ្ណទូទាត់បែបឌីជីថលនេះ អាជីវកម្មជាច្រើនអាចផ្តល់ជូនអតិថិជនរបស់ខ្លួននូវសេវាកម្មឌីជីថលដ៏ពេញចិត្តកម្រិតខ្ពស់បំផុត តាមរយៈដំណើរការទូទាត់យ៉ាងសាមញ្ញ និងមានសុវត្ថិភាព។

ដើម្បីរីករាយជាមួយការផ្តល់ជូនផ្តាច់មុខនូវ វល្លិតកូដ ពី ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ និងធនាគារ អេស៊ីលីដា សូមលោកអ្នកធ្វើការទាញយក អេស៊ីលីដាម៉ូបាល តាមរយៈ Play Store, App Store និង AppGallery របស់ Huawei។

អំពីហ្វរ៉េស អ៊ិនធឺអ៊ែកទីវ

ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ (Forest Interactive) បានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដែលរៀបចំឱ្យមានទម្រង់ចល័តមួយ ដើម្បីភ្ជាប់ប្រតិបត្តិករទូរសព្ទចល័ត អ្នកផ្តល់មាតិកា និងអ្នកផលិតផ្សព្វផ្សាយហ្គេមកម្សាន្តជាមួយអតិថិជនរបស់ពួកគេ។ ជាមួយនឹងបទពិសោធន៍ជាង១៥ឆ្នាំ នៅក្នុងឧស្សាហកម្មនេះ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ បានពង្រីកការិយាល័យប្រតិបត្តិការរបស់ខ្លួន និងប្រើធនធានមនុស្សជាង២០សញ្ជាតិ នៅក្នុងតំបន់ចំនួន១៦។

ការផ្តល់សេវាជាវមាតិកាតាមបណ្ណទូទាត់ឌីជីថល និងទម្រង់ពាណិជ្ជកម្មអេឡិចត្រូនិក និងកម្មវិធីទូរសព្ទសម្រាប់គ្រប់វ័យ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ (Forest Interactive) ដំណើរការនៅក្នុងប្រទេសជាង៣០ ដោយបម្រើប្រតិបត្តិករទូរសព្ទចល័តជាង៩០ និងដៃគូមាតិកាជាង១០០ ដែលមានសមត្ថភាពគាំទ្រដល់អតិថិជនជាងមួយពាន់លាននាក់ នៅទូទាំងពិភពលោក។

អំពីធនាគារ អេស៊ីលីដា

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៤ គឺ ១) វិទ្យាស្ថាន ពាណិជ្ជកម្ម អេស៊ីលីដា ២) អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ និង ៤) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសម្បត្តិសរុបចំនួន ៨,១៦ពាន់លានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៥,៧៩ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៥,៩០ពាន់លានដុល្លារអាមេរិក ជាមួយនឹងអតិថិជនជាង ៣,៤៤លាននាក់។

ទិញ Gift Cards ឬ Items របស់កម្មវិធីកម្សាន្តល្បីៗជាច្រើន លើអេស៊ីលីដាម៉ូបាល បានយ៉ាងងាយស្រួល និងមាន សុវត្ថិភាពខ្ពស់។

  • សូមពិនិត្យមើលរបៀបទិញ៖ ចុចទីនេះ

  • សូមពិនិត្យមើលតារាងកម្មវិធីកម្សាន្តល្បីៗ ដែលលោកអ្នកអាចបង់បាន តាមអេស៊ីលីដាម៉ូបាល៖ ចុចទីនេះ

  • ទាញយក និងចុះឈ្មោះប្រើអេស៊ីលីដាម៉ូបាល៖ ចុចទីនេះ

មតិយោបល់