• 2022-06-09 02:14:53
  • ហាងឆេងផលិតផល

COROLLA Altis ឆ្នាំ២០២២ កំពុងលក់នៅខ្មែរ តម្លៃខ្ទង់ ៤ម៉ឺនដុល្លារស្ដើង

  • 2022-06-09 02:14:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់​តែទំនើប COROLLA Altis ស៊េរី​ថ្មី ជា​រថយន្ត​ដែល​មាន​ការ​រចនាថ្មីចង្កៀងមុខ ​ក្រោយ​ប្រភេទ LED។ COROLLA Altis នេះចាប់​ផ្ដើម​មាន​វត្តមាន​នៅ​កម្ពុជា​ឆ្នាំ ២០១៤ រថយន្ត Corolla ទទួលបានការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​អ្នក​ប្រើ​ប្រាស់​លើ​គុណភាព​និង​ភាព​សន្សំសំចៃ។

នេះផ្នែកខាងក្នុង ជាប្រភេទកៅអីស្បែក ប្រព័ន្ធកម្សាន្ត​ Touch Screen ទំហំ ៨ អ៊ីញ ប្រព័ន្ធបង្ហាញពហុព័ត៌មាន (MID) ផ្នែកខាងក្នុង កៅអីស្បែក កញ្ចក់​មើល​ក្រោយ​​ផ្លាតដោយស្វ័យប្រវត្តិ (EC Mirror) ប្រព័ន្ធ​គ្រប់គ្រង​ម៉ាស៊ីន​ត្រជាក់ (Dual Zone) មុខក្រោយ។

COROLLA Altis ស៊េរី​ថ្មីបំពាក់​មក​ជា​មួយ​ថាសកង់ទំហំ ​១៧អ៊ីញ កញ្ចក់​មើល​ក្រោយ​ផ្នែក​ចំហៀង (AutoFold) ផ្លិត​ទឹក បញ្ជាបិទបើក​ដោយស្វ័យប្រវត្តិ​​។ សោឆ្លាតវៃ (Smart Key)​ ប្រព័ន្ធគ្រប់គ្រង​ម៉ាស៊ីន​ត្រជាក់ (Dual Zone) មុខក្រោយ ប្រអប់លេខ CVT 7 វគ្គ​ ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ហ្វ្រាំង​ដៃ​ស្វ័យ​ប្រវត្តិ EPB & Brake Hold។ សម្រាប់ COROLLA Altis ស៊េរី​ថ្មី កំពុង​មាន​លក់​នៅ​​លើ​ទីផ្សារ​កម្ពុជា​ជា​មួយ​តម្លៃខ្ទង់ ៤៥ ៥០០ ដុល្លារ។ COROLLA Altis មាន​ជម្រើស​ពណ៌សកាំម៉ៃ ពណ៌សក្បោះ ពណ៌ប្រាក់ ពណ៌ខ្មៅ ពណ៌ទឹកសមុទ្រ ពណ៌ត្នោត ពណ៌ក្រហម។

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

អត្ថបទ៖ ម៉េងងី

មតិយោបល់