• 2022-06-08 03:34:36
  • ព័ត៌មាន

លាហើយរន្ធសាក iPhone! សហភាពអ៊ឺរ៉ុបដាក់កំហិតឲ្យប្រើ Type-C លើគ្រប់ឧបករណ៍អេឡិកត្រូនិកក្នុងប្រទេសជាសមាជិក

  • 2022-06-08 03:34:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីម្សិលមិញនេះ (៧ មិថុនា ២០២២) អ្នកចរចាមកពីសភាអឺរ៉ុប និងរដ្ឋសមាជិកសហភាពអឺរ៉ុបចំនួន ២៧ បានព្រមព្រៀងលើសេចក្តីសម្រេច កំណត់ឲ្យទូរសព្ទចល័ត និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀតនៅក្នុងសហភាពអឺរ៉ុប ត្រូវតែប្រើប្រាស់រន្ធសាកថ្មស្តង់ដាតែមួយជាកំហិត ដែលនោះគឺរន្ធសាក Type- ។

សេចក្តីសម្រេចនេះនឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីឆ្នាំ ២០២៤ តទៅ មានន័យថា ទូរសព្ទ ថេប្លេត និងកាមេរ៉ានៅក្នុងសហភាពអឺរ៉ុបទាំងអស់ រួមទាំង iPhone នឹងត្រូវប្តូរមកប្រើ Type-C វិញ។

ចំពោះការផ្លាស់ប្តូរនេះ យើងឃើញថា iPhone ទទួលរងការប៉ះពាល់ជាងគេ នេះគឺដោយសារតែទូរសព្ទ Android បច្ចុប្បន្នគឺកំពុងតែប្រើរន្ធសាកនេះស្រាប់ទៅហើយ ខុសគេតែ iPhone ដែលនៅប្រើឆ្នាំងសាកផ្ទាល់ខ្លួន Lightning ដដែល។ ប្រសិនបើគម្រោងនេះមិនមានការប្រែប្រួល យើងនឹងអាចឃើញមានរន្ធសាក Type-C ដំបូងនៅលើទូរសព្ទ iPhone 16 ប៉ុន្តែយ៉ាងណាក៏ដោយ យើងក៏ប្រហែលជាអាចឆាប់ឃើញជាងនេះផងដែរ បើ Apple សម្រេចប្រើចាប់ពី iPhone 15 ឡើងទៅ។

គួរបញ្ជាក់ផងដែរថា ការផ្លាស់ប្តូរមកប្រើរន្ធ Type-C នេះផ្តល់ភាពងាយស្រួលច្រើន មានល្បឿនកូពីលឿន ការប្រើប្រាស់មិនចាំបាច់ស្ពាយខ្សែច្រើន និងជាពិសេសនោះគឺសន្សំសំចៃតែម្តង។ កន្លងទៅសម្រាប់អ្នកប្រើប្រាស់ iPhone គឺត្រូវទិញឆ្នាំងសាក Lightning ដែលមានតម្លៃថ្លៃ ប៉ុន្តែបន្តិចទៀតអ្នកប្រើអាចមានជម្រើសទិញខ្សែ Type-C ដែលមានតម្លៃធូរជាង។ ការដាក់កំហិតនេះ ក៏ល្អស្របពេលដែល Apple ដកឆ្នាំងសាកចេញ ទុកឲ្យអ្នកប្រើទិញដោយខ្លួនឯង៕

អត្ថបទ៖ Thea Sothun

មតិយោបល់