• 2022-06-07 08:51:05
  • ព័ត៌មាន

ការបង្ហាញវត្តមានផ្លូវការរបស់ កញ្ញា ឡេង ឡេង ក្លាយជាទូតសុច្ឆន្ទៈរបស់រថយន្តម៉ាក MG នៅកម្ពុជា

  • 2022-06-07 08:51:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី01 ខែមិថុនា ឆ្នាំ 2022 ក្រុមហ៊ុន TF Motors Cambodia បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈជាមួយកញ្ញា ឡេង ឡេង ដែលជាបុគ្គលមានឥទ្ធពលលើបណ្តាយសង្គម Facebook និង TikTok ដែលភាគច្រើនទស្សនិកជនស្គាល់គាត់ជា កញ្ញា "ថតរូប" ដើម្បីផ្សព្វផ្សាយផ្តាច់មុខផលិតផលរបស់ក្រុមហ៊ុន TF Motors ។

ក្រុមហ៊ុន TF Motors Cambodia គឺជាក្រុមហ៊ុនចែកចាយផ្តាច់មុខនៃរថយន្តម៉ាក MG, ម៉ូតូ Royal Enfield និងរថយន្ត Maxus ក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនកំពុងផ្តល់នូវបទពិសោធន៍ថ្មីទៅកាន់អ្នកបើកបរក្នុងស្រុកនូវការបើកបររថយន្តយីហោអង់គ្លេសដ៏ល្បីល្បាញ។ ក្រុមហ៊ុន TF Motors Cambodia ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ហើយពួកគេបានទទួលសិទ្ធិចែកចាយផ្តាច់មុខពីក្រុមហ៊ុនផលិតរថយន្តល្បីៗនិងបានចែកចាយរថយន្តទំនើប និងគួរឱ្យទុកចិត្តបំផុតមកកាន់ទីផ្សារប្រទេសកម្ពុជា។

លោក ពុំ សូរិយា នាយកគ្រប់គ្រងក្រុមហ៊ុន TF Motors Cambodia បានមានប្រសាសន៍ថា “យើងពិតជារីករាយណាស់ដែលបានជ្រើសរើសយក កញ្ញា ឡេង ឡេង ក្លាយជាទូតសុច្ឆន្ទៈរបស់យើង។ នៅក្នុងសង្គមប្រកួតប្រជែងនេះ ការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថលកំពុងកើនឡើង ហើយជាពិសេសការជ្រើសរើសតំណាងម៉ាកយីហោដែលជាតំណាងឱ្យរថយន្តយើងខ្ញុំដើម្បីបង្កើននូវអតិថិជនដ៏ល្អៗ និងការចូលរួមផ្តល់នូវពត៌មានកាន់តែប្រសើរឡើងទៅកាន់អតិថិជនតាមរយៈកញ្ញា ឡេង ឡេង។”

លោកបានបន្តទៀតថា កញ្ញា ឡេង ឡេង ពិតជាស័ក្តសមក្លាយជាទូតសុច្ឆន្ទៈរបស់ TF Motors តំណាងឲ្យរថយន្តម៉ាក MG ព្រោះកញ្ញាជាបុគ្គលមានឥទ្ធិពលខ្លាំងមួយរូបនៅលើបណ្តាយសង្គម Facebook និង TikTok ហើយកញ្ញាតែងតែផ្តល់នូវយោបល់ល្អៗជាច្រើនក្នុងការថតរូបអោយស្អាតៗ និងតែងតែនាំលោកអ្នកទៅកាន់ទីកន្លែងស្អាតៗនៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាទូតសុច្ឆន្ទៈ កញ្ញាពិតជាអាចជួយដល់យីហោរថយន្តម៉ាក MG និង ម៉ាករថយន្តដទៃទៀតដូចជា Maxus និង Royal Enfield ដើម្បីសម្រេចបាននូវបេសកកម្មរបស់ខ្លួនក្នុងការផ្តល់នូវព័ត៌មានថ្មីៗប្រកបដោយតម្លាភាពវិជ្ផមានដល់អតិថិជន។

កញ្ញា ឡេង ឡេង ក៏បានសម្តែងក្តីរំភើបក្នុងឱកាសនេះផងដែរ ហើយកញ្ញាបានលើកឡើងថា “MG, Maxus និង Royal Enfield គឺជាយីហោល្បីមកពីចក្រភពអង់គ្លេស ហើយឥឡូវនេះគឺមានភាពពេញនិយម និងលក់ដាច់ជាខ្លាំងនៅក្នុងប្រទេសកម្ពុជា។ ផលិតផលរបស់ក្រុមហ៊ុន TF Motors តែងតែផ្តោតលើគ្រួសារកម្ពុជាដែលមានប្រាក់ចំណូលមធ្យម ជាមួយនឹងរថយន្តមានតម្លៃសមរម្យ មានភាពប្រណីត ប្រព័ន្ធសុវត្ថិភាពខ្ពស់ និងការរចនាដ៏រឹងមាំទាំងផ្នែកខាងក្នុង និងរូបរាងខាងក្រៅ។

កញ្ញាពិតជាសប្បាយចិត្តណាស់ដែលបានក្លាយជាទូតសុច្ឆន្ទៈប្រចាំរថយន្តម៉ាក MG ផ្លូវការសម្រាប់ TF Motors ហើយក៏សូមអរគុណដល់ថ្នាក់ដឹកនាំនៃក្រុមហ៊ុន TF Motors ដែលបានពេញចិត្តនិងជ្រើសរើសកញ្ញាជាទូតសុច្ឆន្ទៈសម្រាប់ឆ្នាំ២០២២នេះ។

កញ្ញានឹងប្រើសមត្ថភាពដែលខ្លួនមានដើម្បីផ្តល់នូវពត៌មានល្អៗថ្មីៗមុនគេដល់អ្នកគាំទ្រទាំងអស់ ដើម្បីបង្កើននិងជម្រុញឱ្យផលិតផលរបស់ TF Motors កាន់តែរីកចម្រើនទៅមុខជាមួយគ្នា។”

មតិយោបល់