• 2022-06-07 04:14:35
  • ផលិតផលថ្មី

៨មុខងារខ្លឹមៗ iPadOS 16 ធ្វើឱ្យធ្វើ iPad កាន់តែខ្លាំង ស្រួលប្រើ និងសម្បូរបែប

  • 2022-06-07 04:14:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPad ត្រូវបានគេចាត់ទុកថាកំពូលថេបប្លែតមួយ ដោយរាប់ទាំងកម្លាំងម៉ាស៊ីនតែងតែខ្លាំងស្រាប់ និងផ្នែកប្រព័ន្ធប្រតិបត្តិការ ឬកម្មវិធី ហើយអ្វីដែលកាន់តែពិសេសថែមទៀត នៅពេល iPadOS 16 ទើបប្រកាសចេញ ធ្វើឱ្យវាកាន់តែប្រសើរជាមួយមុខងារថ្មីៗ និងអាប់ឌែតទាំងនេះ៖

១. កម្មវិធី Mail ផ្ដល់ជម្រើស unsend អ៊ីមែលដែលទើបផ្ញើចេញ អាចដាក់កាលវិភាគផ្ញើ និងអាចដាក់ reminders ដើម្បីរំលឹកឱ្យតាមដានការងារថែមទៀតផង។

២. កម្មវិធីផ្ញើសារ Messages ផ្ដល់ជម្រើសថ្មី អាចឱ្យអ្នកប្រើកែសារបានផ្ញើ លុបសារ ឬ unsend និងអាចដាក់សញ្ញាសម្គាល់ unread ប្រសិនបើអ្នកមិនទាន់ចង់ឆ្លើយតបភ្លាមៗនោះទេ។ កម្មវិធីផ្ញើសារ ថែមទាំងអាចឱ្យយើងចែករំលែក notes, presentations, reminders, Safari Tab Groups ធ្វើឱ្យយើងអាចធ្វើការងារផ្សេងៗដំណាលគ្នា ឬពិភាក្សាការងាររួមគ្នាផងដែរ។

៣. Stage Manager មុខងារថ្មីសម្រាប់ប្រើកម្មវិធីច្រើនដំណាលគ្នា និងងាយស្រួល។ វាក៏អាចពង្រីកពង្រួមទំហំកម្មវិធី និងអាចចាប់កម្មវិធីដាក់ត្រួតគ្នាបានដូចនឹងកុំព្យូទ័រផងដែរ។

៤. អាចភ្ជាប់ទៅកាន់ external display អាចឱ្យ iPad Pro និង iPad Air ភ្ជាប់ទៅកាន់អេក្រង់មាន resolution ខ្ពស់ដល់ទៅ 6K។ ហើយវាក៏អាចដំណើរការមុខងារ Stage Manager ដែលធ្វើឱ្យវាកាន់តែដូចកុំព្យូទ័របេះបិទតែម្ដងជាមួយអេក្រង់ដ៏ធំ និងកម្មវិធីគរជាន់គ្នា។

៥. កម្មវិធីអាកាសធាតុ Weather Apple ទើបបើកឱ្យ iPad អាចប្រើប្រាស់បានលើ iPad។ វាមាន animation ពីអកាសធាតុស្អាត ជាមួយនឹងការព្យាករណ៍អាចមើលដឹងដល់ទៅ ១០ថ្ងៃ បន្ទាប់។

៦. មុខងារវៃឆ្លាត អាចឱ្យអ្នកឆ្កៀល subject ចេញពី background។ វាដំណើរការនៅលើកម្មវិធី Photos, រូប Screenshot, Quick Look និងកម្មវិធី Safari ជាដើម។

៧. មុខងារ Live Text ផ្ដល់ភាពងាយស្រួលជាងមុន សម្រាប់ការហៅទូរសព្ទ បើកវ៉ិបសាយ ឆែកការប្ដូរលុយ បកប្រែភាសា តាមរយៈរូបថត វីដេអូ និងកម្មវិធីកាមេរ៉ា។

៨. កម្មវិធី Freeform សម្រាប់គូររូប ដែលអាចឱ្យអ្នកគូរជាច្រើនធ្វើការដំណាលគ្នាបានដោយគ្រាន់តែ share link ហើយកម្មវិធីនេះក៏អាចបន្ថែម web links, documents, video និង audio ចូលទៅកាន់កិច្ចការបានផងដែរ។

គួរបញ្ជាក់ថា iPadOS 16 អាចឱ្យអាប់ឌែតចាប់ពី៖

  • iPad Pro គ្រប់ម៉ូឌែល
  • iPad Air ជំនាន់ទី៣ឡើងទៅ
  • iPad ជំនាន់ទី៥ឡើងទៅ
  • iPad mini ជំនាន់ទី៥ឡើងទៅ

រីឯថ្ងៃដាក់ឱ្យប្រើគឺមិនទាន់កំណត់ឡើយ ចំណែកជំនាន់ public beta ក៏មិនទាន់ដាក់ឱ្យប្រើផងដែរ៕

ប្រភព៖ Apple ប្រែ​សម្រួល៖ កុសល

មតិយោបល់