• 2022-06-06 23:58:07
  • ផលិតផលថ្មី

MacBook Air 2022 កែប្រែថ្មីទាំងស្រុង ឈប់ប្រើរូបរាងចាស់ជាង១ទសវត្ស​ ប្រើឈីប M2 ដំបូងគេ

  • 2022-06-06 23:58:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ធ្វើឲ្យរង្គោះរង្គើម្តងទៀតជាមួយឈីបកំពូលថ្មីដែលបំពាក់លើ MacBook Air 2022 ចេញកាលពីយប់មិញ ក្នុងព្រឹត្តិការណ៍ WWDC។

ត្រឡប់ទៅកាលពីជំនាន់ឈីន M1 វាខ្លាំងណាស់ទៅហើយ ដែលវាអាចបំពេញតម្រូវការការងារមនុស្សសឹងគ្រប់គ្នា ហើយបន្ទាប់ពី ចេញបាន ២ ឆ្នាំមកហើយនោះ Apple បានប្រកាសចេញនូវឈីប M2 មួយបន្ថែមទៀត។ ឈីបថ្មីនេះត្រូវបាន Apple អះអាងថាខ្លាំងជាងមុន 18% ទៅលើល្បឿន និងមានកម្លាំង GPU ខ្លាំងជាងមុន 35%។

ចូលទៅ MacBook air 2022 វិញ វាបានកែប្រែរូបរាងចាស់វស្សាចោល ដោយជំនួសមកវិញនូវរូបរាងថ្មី ទំនើប កម្រាស់ស្តើងត្រឹម 11.3mm។

អេក្រង់របស់វាជាប្រភេទ Liquid retina ទំហំ ១៣,៦អ៊ីញ ជាអេក្រង់ឆកបង្កប់កាមេរ៉ាថ្មី អាចថតបានរហូតដល់ទៅ 1080p ។ មែនហើយអត់សរសេរខុសទេ គឺ 1080p ក្នុងឆ្នាំ ២០២២ តែយ៉ាងណាក៏ដោយ លើកនេះយើងលែងបានឃើញ កាមេរ៉ាបុរាណ 720p ទៀតហើយ។

មិនខុសពី MacBook ផ្សេងៗដែលចេញក្នុងឆ្នាំនេះ វាបំពាក់មកដោយឆ្នាំងសាក Macsafe អាចសាកបញ្ចូលថ្មលឿនដល់ ៥០ភាគរយចំណាយពេលត្រឹម ៣០នាទី រន្ធ USB-C ចំនួន២ ប៉ុន្តែមិនមានរន្ធ SD Card នោះទេ។ នៅលើក្តារចុច ក៏បំពាក់មកដោយបន្ទះស្កេនម្រាមដៃផងដែរ។

គួរបញ្ជាក់ផងដែរថា MacBook Air 2022 ដែលថោកជាងគេនេះ នឹងដាក់លក់ក្នុងតម្លៃ ១ ១៩៩ដុល្លារ ថ្លៃជាងជំនាន់ Air M1 ដាក់លក់ត្រឹម ៩៩៩ដុល្លារ ។ ហើយតម្លៃនេះ ធ្វើឲ្យយើងអាចរំពឹងថា MacBook Pro M2 ក៏នឹងកើតតម្លៃដូចគ្នា៕

អត្ថបទ៖ Thea Sothun

មតិយោបល់