- 2022-06-01 07:57:45
- ព័ត៌មាន
លោក អ៊ូ ផាន់ណារិទ្ធ បង្ហើបពីគន្លឹះក្លាយជា Hacker មានសីលធម៌ កុំសាកល្បង Hack តាមគេ
- 2022-06-01 07:57:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក អ៊ូ ផាន់ណារិទ្ធ បង្ហើបពីគន្លឹះក្លាយជា Hacker មានសីលធម៌ កុំសាកល្បង Hack តាមគេ
ចន្លោះមិនឃើញ
លោក អ៊ូ ផាន់ណារិទ្ធ ជាប្រធាននាយកដ្ឋានសន្ដិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចែករំលែកពីគន្លឹះខ្លះៗទាក់ទងទៅនឹងប្រធានបទវិធីសាស្ត្រនៃហេគឃីង ហើយលោកក៏ជាបុគ្គលឆ្នើមម្នាក់ដែលធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំលើការស្រាវជ្រាវប្រធានបទមួយនេះ។
តាមរយៈទំព័រផ្លូវការរបស់លោកបានសរសេរថា៖ “តើអ្នកជា Ethical Hacker ឬក៏គ្រាន់តែជាអ្នកប្រើប្រាស់ Tools (Script Kiddies?)” សំណួរក្នុងថ្ងៃនេះគឺថា តើធ្វើដូចម្តេចដើម្បីក្លាយខ្លួនជា Ethical Hacker (អ្នកវាយប្រហារមានក្រមសីលធម៌) ឬហៅថា White Hat hacker? តើការសិក្សាវគ្គខ្លីទាក់ទងទៅនឹងការវាយប្រហារ, វាយលុក ឬការហេគចូលប្រព័ន្ធ អាចធ្វើឱ្យអ្នក ក្លាយទៅជាអ្នកវាយប្រហារបានដែរឬទេ? ដំបូងឡើយ អ្នកត្រូវយល់ដឹងអំពីទស្សនាទាន (concept) ឲ្យបានច្បាស់ថា ការប្រើប្រាស់នូវកម្មវិធីដែលមានស្រាប់ៗ គឺមិនធ្វើឲ្យអ្នកក្លាយទៅជាហេគឃ័របានឡើយ។ ការសិក្សាអំពីវិធីសាស្ត្រនៃហេគឃីង Hacking គឺមិនមែនងាយស្រួលឡើយ តែបើសិនជាអ្នកមាននូវចំណាប់អារម្មណ៍នៅក្នុងការហេគនោះអ្នកនឹងអាចសិក្សាទៅមុខបានលឿន។ វាអាស្រ័យទៅលើខ្លួនអ្នក ថាតើអ្នកត្រូវចាប់ផ្តើមយ៉ាងដូចម្តេច ក្នុងការសិក្សាអំពី HACKING ។
នេះគឺជាជំហានខ្លះៗដែលអ្នកអាចធ្វើតាមដើម្បីក្លាយខ្លួនទៅជាហេគឃ័រប្រកបដោយ សមត្ថភាព និងប្រកបការងារដោយទំនុកចិត្ត៖
១. សិក្សារាល់មូលដ្ឋានគ្រឹះនៃកុំព្យូទ័រ (ចាប់ផ្តើមពីប្រតិបត្តិការ តើវាដំណើរការយ៉ាងដូចម្តេច ...)
២. សិក្សាអំពីមូលដ្ឋានគ្រឹះនៃបណ្តាញ (network)
៣. សិក្សាទៅលើប្រព័ន្ធប្រតិបត្តិការឲ្យបានច្រើនជាងមួយ (ដូចជា Linux ជាដើម)
៤. ចាប់ផ្តើមសិក្សាអំពីការសរសេរកម្មវិធី (ចាប់ផ្តើមជាមួយនឹង C Programming)
៥. រៀន PHP សម្រាប់ការវាយប្រហារទៅលើវិបសាយ (វាក៏ជួយអ្នកក្នុងការអភិវឌ្ឍន៍វិបសាយផងដែរ)
៦. សិក្សាភាសាសរសេរកម្មវិធីផ្សេងៗទៀត (Java, C++, C#, ...)
៧. សិក្សាអំពី Scripting language (JavaScript, Phyton, ...)
៨. អានរាល់ព័ត៌មាននៃការវាយប្រហារថ្មីៗ ដឹងអំពីពាក្យថ្មីៗ ដឹងអំពីមេរោគថ្មីៗ
៩. យ៉ាងហោចណាស់ ធ្វើការមុខកុំព្យូទ័រពី ៥ ទៅ ៦ម៉ោងក្នុង១ថ្ងៃ
១០. ព្យាយាមយល់ដឹងថាតើ hacking tool ធ្វើការងារយ៉ាងដូចម្តេច?
១១. ព្យាយាមបង្កើតកម្មវិធីដោយខ្លួនឯង ដោយប្រើប្រាស់ Python ឬភាសាផ្សេងៗទៀត
១២. ស្វែងរកនូវចំនុចខ្សោយថ្មីៗនៅក្នុងវិបសាយ
១៣. ជាពិេសសគឺ រៀនអំពីវិធីសាស្ត្រការពារខ្លួន
១៤. អនុវត្តន៍ឲ្យបានច្រើន បើសិនជាអ្នកមិនមានចំណេះដឹងអំពីសន្តិសុខផ្ទាល់ខ្លួន (own security) ខ្លួននោះទេ ចូរកុំព្យាយាមធ្វើការវាយប្រហារឲ្យសោះ វាគឺជាហានិភ័យខ្ពស់ណាស់។ តើអ្នកក្លាយខ្លួនទៅជា ethical hacker ពិតប្រាកដហើយឬនៅ?
អត្ថបទ៖ រក្សា