- 2022-05-27 04:21:27
- ព័ត៌មាន
ឡានអគ្គិសនីនៅខ្មែរយើងថ្ងៃអនាគត នឹងមាន App ដឹងចំណតសាកថ្មទំនេរឬមិនទំនេរ
- 2022-05-27 04:21:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានអគ្គិសនីនៅខ្មែរយើងថ្ងៃអនាគត នឹងមាន App ដឹងចំណតសាកថ្មទំនេរឬមិនទំនេរ
ចន្លោះមិនឃើញ
ស្ថានីយសាកថ្មរថយន្តអគ្គិសនីនៅប្រទេសកម្ពុជានាថ្ងៃអនាគត នឹងធ្វើទំនើបកម្មឈានឡើងមួយកម្រិតទៀត ដោយក្រសួងគ្រោងនឹងបង្កើតកម្មវិធីមួយសម្រាប់ផ្ដល់ដំណឹងនានាទាក់ទងទៅនឹងស្ថានភាពនៃចំណតឬស្ថានីយសាកថ្មទូទាំងប្រទេស។
យោងតាមប្រសាសន៍ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងកិច្ចកំពុងផ្សាយផ្ទាល់(LIVE) លើប្រធានបទ “ការប្រើប្រាស់យានយន្តអគ្គិសនី(EV) នៅកម្ពុជា”ក្នុងកម្មវិធី MPWT LIVE SHOW បានលើកឡើងថា៖ “បន្ទាប់ពីប្រទេសយើងសាងសង់ស្ថានីយរួចរាល់ទូទាំងប្រទេស ក្រសួងនឹងពិចារណាសិក្សាគម្រោងបង្កើតកម្មវិធីមួយដាច់ដោយឡែកដើម្បីផ្ដល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើង។ កម្មវិធីនោះមានសមត្ថភាពអាចដឹងថា តើទីតាំងសាកថ្មទំនេរឬមិនទំនេរ? បើសិនវាមិនទំនេរនោះបងប្អូនមានជម្រើសបើកបរទៅកាន់ទីតាំងផ្សេងបាន។”
គិតមកទល់ពេលនេះ កម្ពុជា បានដំឡើងស្ថានីយសាកថ្មរថយន្តអគ្គិសនីនៅលើទីតាំងចំនួនបួនរួចមកហើយដែលមានដូចជា ចំណតដំបូងគេនៅកម្ពុជា នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ចំណែកឯចំណតទីពីរ ដំឡើងនៅសាខាទី ៥០ នៃស្ថានីយប្រេងឥន្ទនៈ Caltex ចំណតទីបី ដំឡើងនៅមុខផ្សារទំនើប ហ្វូរី ថាម សឃ្វែរ ម៉ល ក្រុងព្រះសីហនុ ចំណតទីបួននៅក្នុងទីរួមក្រុងបាត់ដំបង និងចំណតនៅទីតាំងដទៃទៀតកំពុងសាងសង់ជាបណ្ដើរៗផងដែរ។
ចំពោះតម្លៃវិញឯកឧត្តមបញ្ជាក់ថា ជាមធ្យមគឺ ១៣០០រៀលក្នុង១គីឡូវ៉ាត់ ហើយបើបើក ១០០គីឡូម៉ែត្រ ចំណាយតែ ៣ ទៅ ៤ដុល្លារប៉ុណ្ណោះ តែបើរថយន្តប្រើសាំងគឺអស់ច្រើនជាងនេះប្រហែល ១០ដុល្លារ ដូច្នេះការប្រើរថយន្តអគ្គិសនីក៏មានផលចំណេញផ្សេងទៀតដែរ ពិសេសគឺពន្ធនាំចូលដែលរដ្ឋកាត់បន្ថយដល់ ៥០%។ ជាមួយគ្នានេះ កម្ពុជា ក៏គ្រោងនឹងដំឡើងស្ថានីយសាកភ្លើងនៅទូទាំងប្រទេសដោយមានការចូលរួមពីវិស័យឯកជនថែមទៀតផង៕
អត្ថបទ៖ រក្សា