• 2022-05-25 02:57:17
  • ផលិតផលថ្មី

Honda ទម្លាយរូបភាព​ CR-V 2023 កែរាងច្រើនខុសពីស៊េរីមុន

  • 2022-05-25 02:57:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda ​ទើប​តែបាន​បញ្ចេញ​រូបភាព​ផ្លូវការ​អំពីរូបរាង​ខាងក្រៅ​នៃរថយន្តដ៏ល្បីចាស់វស្សា​គឺ CR-V ឆ្នាំ២០២៣ ដែល​វាមានភាព​ខុសគ្នា​ពីស៊េរីមុន ដូចជាចង្កៀងមុខក្រោយ ប៉ាណា និង​ចំណុច​មួយចំនួនទៀត មើលទៅកាន់តែកាច និងស្អាតទាន់សម័យជាងមុន។

តាមរយៈរូបភាព​នោះ គេ​ឃើញ​ថា វាមាន​បំពាក់​ចង្កៀង LED និង​អំពូល day time running light ប៉ាណា​ធំ​បែប​សំណាញ់​មានឡូហ្គូ​ Honda នៅចំកណ្តាល ហើយអ្វី​ដែលគួរឱ្យកត់សម្គាល់​នោះ គឺផ្នែកខាងក្រោយ​ដែលដាក់​អក្សរ CR-V មាន​ថែមពាក្យ Hybrid នៅពីក្រោម និង​ចង្កៀង​ស្តុបក្រោយ​ជារាងអក្សរ L។

ចំពោះ​រថយន្ត​ដែលប្រើម៉ាស៊ីន Hybrid នេះ គេ​នៅមិនទាន់ដឹង​ពី​ទំហំ និង​កម្លាំង​របស់​វានៅឡើយទេ។ ប៉ុន្តែបើ​រថយន្ត CR-V ប្រើ Hybrid បច្ចុប្បន្ននេះ​វិញ គឺជាម៉ាស៊ីន​ចំណុះ ២,០លីត្រ ដំណើរការ​ជាមួយម៉ូទ័រអគ្គិសនី ផលិតបាន​កម្លាំង​សរុប ២១២សេះ។

ថ្មីៗនេះ នៅលើ​វេបសាយ​របស់​ក្រសួង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ព័ត៌មាន​ចិន ក៏បានបង្ហោះ​រូបរាង​រថយន្ត CR-V 2023 ដែរ។ ដូច្នេះ បើយើង​ប្រៀបធៀបរថយន្ត Version ចិន និង Global នេះ វាមិនខុសគ្នាទេ គ្រាន់តែ​ខុសគ្នាត្រង់​អក្សរម៉ូដែល CR-V នៅផ្នែកខាងក្រោយ។ រថយន្ត CR-V ចិននេះ ទំនង​ជាប្រើម៉ាស៊ីន​សាំងទាក់បូចំណុះ ១,៥លីត្រ ផលិតបាន​កម្លាំង ១៩០សេះ ប្រើប្រអប់លេខ CVT៕

សូមទស្សនាវីដេអូបន្ថែម៖

អត្ថបទ៖ សំភី

មតិយោបល់